បើចង់ឲ្យកូនៗចេះសន្សំលុយកាក់តាំងពីក្មេង ឳពុកម្តាយគួរយកទម្លាប់ ៤យ៉ាងនេះជាគំរូដល់ពួកគេ
ឳពុកម្តាយកាលណាចូលចិត្តសន្សំប្រាក់ នោះកូនក៏ចូលចិត្តសន្សំប្រាក់ដូចគ្នា។ ទង្វើប្រចាំថ្ងៃរបស់ឳពុកម្តាយ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដូចជាចាយវាយសន្សំសំចៃប្រចាំថ្ងៃ បានជះឥទ្ធិពលទៅដល់កូនៗអំពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ នៅពេលពួកគេធំឡើង។ បើតាម First Finance Plc. បានចែករំលែកសកម្មភាពខ្លះៗ ដែលឳពុកម្តាយគប្បីធ្វើ ដើម្បីបង្កើតទម្លាប់សន្សំដល់កូនៗ៖ ១. ធ្វើជាគម្រូ៖ នៅពេលដែលឳពុកម្តាយផ្តល់អាទិភាពលើការសន្សំប្រាក់មុនការចំណាយ និងបង្ហាញពីទំលាប់សន្សំប្រកបដោយការទទួលខុសត្រូវ នោះកូនៗនឹងអាចអនុវត្តតាម។ ២.…
អរុណសួស្តី នេះជាតម្លៃហាងឆេងមាសនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ
នាថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ហាងឆេងមាសមានការកើនជាងម្សិលមិញ ពោលថ្ងៃនេះមានតម្លៃ ៣៥០ដុល្លារក្នុងមួយជី ខណៈម្សិលមិញមានតម្លៃ ៣៤៨ដុល្លារក្នុងមួយជី (ជាតម្លៃលក់ចេញ)។ ដោយឡែក សម្រាប់តម្លៃទិញចូល ថ្ងៃនេះមាសមានហាងឆេង ៣៤០ដុល្លារក្នុងមួយជី ឯម្សិលមិញវិញមានតម្លៃ ៣៣៨ដុល្លារក្នុងមួយជី។ សូមជម្រាបថា តម្លៃមាសឡើងឬចុះ គឺអាស្រ័យតាមហាងឆេងលើទីផ្សារអន្តរជាតិ៕
អ្នកណាខ្លះមានក្តីសុបិន្តចង់មើលការប្រកួត Chelsea និង Manchester United! ឱកាសបានមកដល់ពីធនាគារ ABA
ធនាគារ ABA ដែលជាធនាគារឈានមុខមួយនៅកម្ពុជា បានផ្តល់ឱកាសមួយដ៏សម្បើម សម្រាប់អ្នកគាំទ្រក្នុងវិស័យកីឡាបាល់ទាត់ ជាពិសេសគឺជាការនាំក្តីស្រមៃឲ្យក្លាយជាការពិតរបស់អ្នកគាំទ្រ ទៅមើលការប្រកួតរវាងក្រុមបាល់ទាត់ Chelsea និងក្រុមបាល់ទាត់ Manchester United ដល់ទឹកដីនៃប្រទេសអង់គ្លេស។ ដើម្បីអាចទទួលបានឱកាសនេះ ងាយៗគឺគ្រាន់តែទូទាត់ មិនថាតាមអនឡាញ ឬនៅហាងផ្ទាល់ តាមរយៈកាត ABA Mastercard ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១…
ក្រោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ពលរដ្ឋថាកុំសងប្រាក់ទៅអ្នកកម្ចីអនឡាញ មេធំធនាគារជាតិនៃកម្ពុជា ចេញសារតបទៅបែបនេះ
នាឱកាសតំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» លោកអភិសន្ដិបណ្ឌិត ស សុខា បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលខ្ចីប្រាក់ពីក្រុមកម្ចីអនឡាញខុសច្បាប់ កុំសងប្រាក់ត្រឡប់ទៅក្រុមនោះវិញ ព្រោះក្រុមទាំងនោះជាក្រុម ដែលធ្វើសកម្មភាពខុសច្បាប់ដូចគ្នា។ ក្រោយការលើកឡើងបែបនេះ អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា…
ចាយពេល ១០ឆ្នាំលើទឹកដីកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន កើនផលប័ត្រឥណទានច្រើនជាង ៣០លានដុល្លារ
បង្កើតឡើងនៅក្នុងប្រទេសកម្ពុជាជាង ១០ឆ្នាំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសម្រេចនូវភាពជោគជ័យរបស់ខ្លួនមួយកម្រិតបន្ថែមទៀត ជាមួយនឹងអតិថិជនបានហក់កើនលើសពី ១៨ ០០០នាក់ និងផលប័ត្រឥណទានបានកើនច្រើនជាង ៣០លានដុល្លារ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុ សោយផ្តោតសំខាន់លើឥណទានម៉ូតូ…
វឺត វឺតៗឡើង ឱកាសមិនចេះតែមាន! ធនាគារ អេស៊ីលីដា កំពុងតែត្រូវការបុគ្គលិកធ្វើការមិនក្រោមជាង ២៤០កន្លែង
ធនាគារ អេស៊ីលីដា ដែលជាធនាគារដ៏ធំបំផុតមួយនៅកម្ពុជា កំពុងស្វែងរកបុគ្គលិកថ្មីៗ មានសក្តានុពលមកចូលរួមជាមួយខ្លួនជាច្រើនកន្លែង សរុបជាង ២៤៩នាក់ ដោយក្នុងនោះរួមមាន៖ -ភ្នាក់ងារឥណទាន (១៦២នាក់) -អ្នកបង្កើតកម្មវិធីកុំព្យូទ័រ (០៦នាក់) -អ្នកអភិវឌ្ឍន៍កម្មវិធី (iOS & Android ១៥នាក់) -អ្នកអភិវឌ្ឍន៍កម្មវិធី (Flutter &…
ថ្ងៃ Valentine ចង់បង់រំលស់ឡានម៉ូតូ ឬផលិតផលទូទៅជាកាដូជូនមនុស្សខ្លួនស្រឡាញ់ ធនាគារមួយនេះមិនគិតប្រាក់ចូលរួមមុនសូម្បី១%
ក្នុងឱកាសទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈនេះ ជាថ្ងៃដ៏ពិសេសមួយ សម្រាប់បង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សក្បែរខ្លួន ជាពិសេសគឺឳពុកម្តាយ ភរិយា ឬសង្សារ ក៏ដូចជាបងប្អូនសាច់ញាតិ ថ្នាក់ដឹកនាំ ឬមិត្តភក្តិ របស់ខ្លួនជាដើម។ ក្នុងថ្ងៃនេះ មនុស្សភាគច្រើនជូនផ្កា ឬកាដូ ទៅកាន់មនុស្សជាទីស្រឡាញ់ តែយ៉ាងណាប្រសិនបើលោកអ្នកមិនចង់ចំណាយប្រាក់ទាំងដល់ទៅទិញកាដូទាំងនោះ ធនាគារឯកទេស អ៊ីអន (ខេមបូឌា)…
ថ្ងៃ Valentine’s day ចង់ទិញគ្រឿងអលង្ការជូនមនុស្សជាទីស្រឡាញ់ តស់មកដឹងហាងឆេងមាសថ្ងៃនេះសិនថាប៉ុន្មានដុល្លារមួយជី
នាថ្ងៃទី១៤ ខែកម្ភ: ជាថ្ងៃទិវានៃក្តីស្រឡាញ់ សម្រាប់អ្នកមានគោលបំណងទិញគ្រឿងអលង្ការធ្វើឡើងពីមាស ទិញជូនមនុស្សជាទីស្រឡាញ់ គួរដឹងហាងឆេងសិនមុនឈានជើងចូលហាងគ្រឿងអលង្ការ ដោយនៅថ្ងនេះ មាសមានតម្លៃ ៣៥៣ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ខណៈកាលពីម្សិលមិញ (ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤) មាសមានហាំងឆេងទាបជាងថ្ងៃនេះ ពោលត្រឹមតែ ៣៥០ដុល្លារក្នុងមួយជី។ ដោយឡែក សម្រាប់តម្លៃទិញចូលវិញ មាសនៅថ្ងៃនេះគឺមានហាឆេង ៣៤៣ដុល្លារក្នុងមួយជី…
ឆ្នាំ២០២៤ កម្ពុជានាំចេញទំនិញបានត្រឹមជាង ២៦០០លានដុល្លារ ខណៈការចូលវិញមានដល់ទៅជាង ២៨០០លានដុល្លារ
នៅក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនៃការនាំចូលមកកាន់ប្រទេសកម្ពុជា មានចំនួនច្រើនជាង ទំហំពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជា ទៅក្រៅប្រទេស។ នេះបើតាមប្រភពទិន្នន័យទទួលបានពី ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ថ្លែងប្រាប់ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗ ។…
ឆ្នាំ២០២៤ កម្ពុជាប្រមូលចំណូលពន្ធអាករ កើនបានជិត ២៦០០លានដុល្លារ ប៉ុន្តែបានជួបប្រទះនឹងបញ្ហាធំៗមួយចំនួន
ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលពន្ធ និងអាករ បានចំនួន ១០ ៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។ នេះបើតាមការលើកឡើងពីសំណាក់ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី…