Cam Bank News

រកឯណាបាន! ប្រើពេលតែមួយភ្លែត អ្នកមានដាច់គេទាំង៣ របស់ពិភពលោក ចំណេញប្រាក់បាន ៣០ពាន់លានដុល្លារ

ស្គាល់ហើយមហាសេដ្ឋីលំដាប់ជួរមុខរបស់ពិភពលោកទាំង៣ នោះគឺស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និងស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg ដោយទ្រព្យសម្បត្តិរបស់ពួកគេសរុបបញ្ចូលគ្នាកើនបានក្នុងរង្វង់ចំនួន ៣០ពាន់លានដុល្លារ កាលពីថ្ងៃទី១២…

មិនចេះសំញែង មិនគិតរឿងឡើងឋានសួគ៌នៅជាតិមុខ មហាសេដ្ឋីចិត្តព្រះរូបនេះ ហ៊ានបរិច្ចាគលុយខ្លួនឯងដល់ទៅ ២០០ពាន់លានដុល្លារដល់ជនទីទាល់ក្រ

ស្របពេលប្រទេសជុំវិញពិភពលោក ពិសេសអាមេរិកកាត់ផ្តាច់ជំនួយមនុស្សធម៌ទៅកាន់តំបន់ ឬប្រទេសកំពុងជួបការលំបាក បែរជាមហាសេដ្ឋីប្រាក់ពាន់លាន លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft កាលពីថ្ងៃទី៨ ខែឧសភា កន្លងទៅ បានសន្យាច្បាស់ៗថា ខ្លួននឹងបរិច្ចាគនូវទ្រព្យសម្បត្តិទាំងអស់ ពោលប្រមាណជា ២០០ពាន់លានដុល្លារ វេរចូលទៅក្នុងគណនីកញ្ចប់មូលនិធិសប្បុរសធម៌ ដែលតែងតែសកម្មជួយជនក្រីក្រលំបាក ក្នុងរយៈពេលយ៉ាងយូរបំផុតនៅជាង ២០ឆ្នាំខាងមុខ។…

តាមដានឲ្យកៀក ហាងឆេងមាសក្នុងស្រុក នាព្រឹកថ្ងៃអង្គារនេះ

ហាងឆេងមាសប្រចាំថ្ងៃ តែងតែមានការប្រែប្រួលតិចច្រើនជានិច្ច ហើយសម្រាប់ថ្ងៃនេះ តម្លៃហាងឆេងសម្រាប់ការលក់ចេញ មាសគីឡូក្នុងមួយជីគឺគិត ៣៩៥ដុល្លារ ចំណែកសម្រាប់តម្លៃហាងឆេងទិញចូល មួយជីគិត ៣៨៥ដុល្លារ។ ទន្ទឹមគ្នា ចំពោះផ្លាទីនទឹកប្រាំពីរកន្លះ សម្រាប់លក់ចេញគិត ៣៩៥ដុល្លារក្នុងមួយជី ហើយចំណែកឯសម្រាប់ទិញចូលវិញនោះ ទីផ្សារមាសក្នុងស្រុកគិតក្នុងតម្លៃ ២៨៦ដុល្លារក្នុងមួយជី៕

ចំនួនអ្នកខ្ចីលុយពីធនាគារកើនឡើង៥% នៅបីខែដំបូងឆ្នាំនេះ

តាមរយៈរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុន CBC (Credit Breaureau of Cambodia) បានបង្ហាញឲ្យដឹងថា ចំនួនអ្នកសុំកម្ចីពីធនាគារនៅកម្ពុជា សម្រាប់ការប្រើប្រាស់ដោះទាល់ផ្ទាល់ខ្លួន បានកើនឡើងចំនួន៥% នៅត្រីមាសទីមួយ ចន្លោះពីខែមករា ដល់ខែមីនា នៃឆ្នាំ២០២៥នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មកទល់បច្ចុប្បន្ន គិតត្រឹមថ្ងៃខែមីនា ឆ្នាំ២០២៥ បំណុលនៅក្នុងទីផ្សារកម្ពុជា មានចំនួនសរុប…

ប្លែកមែន! ចំមាសកំពុងឡើងថ្លៃ នៅសៀងហៃ មានម៉ាស៊ីន ATM ដាក់មាសចេញលុយ អ្នកចង់ប្រើត្រូវកក់មុនច្រើនថ្ងៃ

ជាមួយនឹងគំនិតច្នៃប្រឌិតមិនធ្លាប់បានឃើញពីមុន ម៉ាស៊ីន ATM មាសដំបូងគេនៅទីក្រុងសៀងហៃ បានទាក់ទាញយ៉ាងខ្លាំងទៅដល់បណ្តាមហាជន ជាពិសេសប្រជាជនវ័យចំណាស់ ដែលមានគ្រឿងអលង្ការចាស់ៗ ហើយកំពុងតែមានបំណងចង់លក់បង្វិលយកសាច់ប្រាក់ ចំពេលទីផ្សារមាសពិភពលោកកំពុងឡើងថ្លៃខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។ ដោយស្ថិតនៅក្នុងផ្សារទំនើប Global Harbor នៃទីក្រុងសៀងហៃ ម៉ាស៊ីននេះ បានធ្វើឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំង ដោយពេលខ្លះត្រូវឈររង់ចាំ…

តិចអត់ដឹង! នាយករដ្ឋមន្ត្រីកម្ពុជា ថៃ និងវៀតណាម ទទួលបានប្រាក់ខែប៉ុណ្ណេះ ពេលកាន់តំណែង

កាន់តំណែងជានាយករដ្ឋមន្ត្រី ពិតណាស់ជាតួនាទីមួយដ៏ធំ ដែលត្រូវរ៉ាប់រងមើលការខុសត្រូវ ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន ហើយជាពិសេសរាល់ការសម្រេចចិត្តលើកិច្ចការងារអ្វីមួយ សុទ្ធសឹងតែជាអាយុជីវិតរបស់ប្រទេសជាតិ។ ទន្ទឹមនឹងការងារដ៏មានសម្ពាធបែបនេះ តំណែងជានាយករដ្ឋមន្ត្រី ក៏ទទួលបាននូវប្រាក់ខែមួយដ៏សមរម្យ ដោយផ្អែកទៅតាមសេដ្ឋកិច្ចតាមប្រទេសនីមួយៗរៀងៗខ្លួន។ ខាងក្រោមនេះ ជាប្រាក់ខែរបស់នាយករដ្ឋមន្ត្រីនៃប្រទេសក្បែរខាងរបស់កម្ពុជា មានថៃ និងវៀតណាម៖ នាយករដ្ឋមន្ត្រីថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បច្ចុប្បន្នទទួលបានប្រាក់បៀវត្សប្រមាណ…

ឃើញកម្ពុជាសម្បូររោងចក្រកាត់ដេរ តស់មកដឹងពីការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ថាមានទំហំប៉ុណ្ណា!

តាមរយៈអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ស៊ុន មេសា បានបញ្ជាក់ប្រាប់ឲ្យដឹងថា គិតត្រឹមរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេររបស់កម្ពុជា រួមមានដូចជាសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ទៅកាន់ទីផ្សារឯក្រៅប្រទេស មានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ កើនឡើង២០.១% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ឯកឧត្តមបានបន្តថា ទីផ្សារអាស៊ាន…

ចាយពេលតែ ៣ខែ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង ចំណេញបានជាង ៨លានដុល្លារ

ថ្មីៗនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាក្រុមហ៊ុនអភិវឌ្ឍលើតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានបង្ហាញពីរបាយការណ៍នៃលំហូរសាច់ប្រាក់ក្នុងអាជីវកម្មរបស់ខ្លួន ដោយនាត្រីមាសទី១ នៃឆ្នាំ២០២៥នេះ ក្រុមហ៊ុនរកប្រាក់ចំណេញសុទ្ធបានចំនួន ៨.៤លានដុល្លារ កើនឡើងដល់ទៅ ៥៣ដងធៀបនឹងត្រីមាសដំបូងឆ្នាំមុន…

ត្រូវទិញយកចំណេញ ទិញឲ្យហើយ ព្រោះមាសថ្ងៃនេះធ្លាក់ចុះថ្លៃ

នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ នេះ ហាងឆេងមាសបានធ្លាក់ចុះបន្តិចបើធៀបនឹងថ្ងៃម្សិលមិញ ដោយនាថ្ងៃនេះ ហាងឆេងសម្រាប់លក់ចេញគឺស្ថិតនៅតម្លៃ ៤០៣ដុល្លារក្នុងមួយជី ឯសម្រាប់ទិញចូលគឺស្ថិតនៅតម្លៃ ៣៩៣ដុល្លារក្នុងមួយជី។ ចំណែកកាលពីម្សិលមិញ ថ្ងៃទី៨ ឧសភា លក់ចេញគឺគិត ៤០៥ដុល្លារក្នុងមួយជី ហើយចំណែកទិញចូលគឺគិត ៣៩៥ដុល្លារក្នុងមួយជី៕

មហាសេដ្ឋី Jeff Bezos បង្ហើបអាថ៍កំបាំង ៦ចំណុច ជាទ្វារបើកកំណប់ រកឃើញទ្រព្យមហាសាល

លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុនយក្ស Amazon ត្រូវបានគេស្គាល់មកហើយថា ជាបុគ្គលមានទ្រព្យសម្បត្តិច្រើនដាច់គេលំដាប់ទី៣ នៅលើពិភពលោក ពោលមានរហូតដល់ទៅ ២០៤.៥ពាន់លានដុល្លារ បើផ្អែកតាមការស្ទាប់ស្ទង់ពីទស្សនាវដ្តី Forbes ។ ទន្ទឹមនឹងភោគទ្រព្យដ៏ច្រើនមហាសាលបែបនេះ គឺកើតចេញពីការខិតខំប្រឹងប្រែង កាប់ឆ្ការបន្លារ ត្រួសត្រាយផ្លូវជីវិត ព្រមទាំងការជួបនូវរឿងរ៉ាវជាច្រើនរាប់មិនអស់ ទើបកើតចេញបានជាមេរៀនពីភាពជោគជ័យ​ចំនួន ៦ចំណុច…