Cam Bank News

ធនាគារជាតិនៃកម្ពុជា បើកកិច្ចប្រជុំជាមួយក្រសួងកសិកម្ម ជំរុញការអភិវឌ្ឍជនបទ និងដាំដុះ ផ្តត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញ

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “ឥណទានកសិកម្ម”…

ក្រោយពីឡើងថ្លៃកប់ពពក ថ្ងៃនេះមាសធ្លាក់ថ្លៃវិញ តែក៏មិនច្រើនណះណាដែរ

ក្រោយពេលប៉ុន្មានថ្ងៃ ដែលហាងឆេងមាសបានកើនឡើងស្ទើរតែមិនគួរឲ្យជឿ ដោយកាលពីម្សិលមិញ (ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥) មាសបានកើនឡើងដល់តម្លៃ ៣៤៦ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ប៉ុន្តែថ្ងៃនេះ (ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥) មាសត្រឡប់ទិសដៅធ្លាក់មកចុះថ្លៃវិញ មកនៅត្រឹម ៣៤៥ដុល្លារក្នុងមួយជី ដោយនេះគឺជាការធ្លាក់ចុះត្រឹម ១ដុល្លារ។ ដោយឡែក បើគិតជាតម្លៃទិញចូលឯណោះវិញនោះ ម្សិលមិញមាសមានតម្លៃ…

មានលុយរហែកចង់ប្តូរយកថ្មី ទៅដូរនៅទីនេះ មិនគិតថ្លៃសេវាសូម្បីមួយសេន

សាធារណជនមួយចំនួនដឹងរួចមកហើយ តែនៅមានខ្លះទៀតមិនទាន់បានជ្រាបច្បាស់ អំពីករណីផ្លាស់ប្តូររូបិយប័ណ្ណប្រាក់រៀលដែលរហែក ឬទក់ ដោយចង់បានក្រដាសប្រាក់ថ្មីមកកាន់ក្នុងដៃ តែមិនដឹងថាគួរផ្លាស់ប្តូរនៅទីណា ណាមួយបើប្តូរនៅតាមកន្លែងដូរប្រាក់តាមទីផ្សារក៏អាចត្រូវអស់ថ្លៃសេវាកាត់ទឹកតាមនោះដែរ។ បើតាមធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា លោកអ្នកអាចប្តូរប្រាក់រៀល ឬកាសនៅធនាគារជាតិនៃកម្ពុជាបាន ។ ធនាគារជាតិនៃកម្ពុជា នឹងធ្វើការផ្លាស់ប្តូរជូនលោកអ្នកដោយមិនគិតកម្រៃសេវា នូវក្រដាសប្រាក់រៀលដែលចាស់ឬរហែក ឬអ្នកអាចប្តូរពីក្រដាស ប្រាក់ ដែលមានចំនួនទឹកប្រាក់ធំទៅជាក្រដាសប្រាក់ដែលមានចំនួនទឹកប្រាក់តូចជាងមុន ឬពីតូចទៅធំ ទៅតាមតម្រូវការរបស់អ្នក ។…

គួរវ៉ៃចេញ ឬទិញថែម បើមាសមួយថ្ងៃៗឡើងថ្លៃអីម្លឹងៗ

ហាងឆេងមាសនាថ្ងៃព្រឹកថ្ងៃទី៦ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ បានបន្តហក់ឡើងតម្លៃស្រឺតៗដល់ចំនួនបំបែកកំណត់ត្រា ៣៤៦ដុល្លារក្នុងមួយជី ខណៈម្សិលមិញមាសមានតម្លៃកើនឡើងដូចគ្នា តែកើនបានត្រឹម ៣៤៣ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ។ ដោយឡែក សម្រាប់តម្លៃទិញចូលវិញ នៅថ្ងៃនេះ ហាងឆេងមាសគឺគិតក្នុងតម្លៃ ៣៣៦ដុល្លារ ធៀបនឹងម្សិលមិញចំថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ មាសគិតក្នុងតម្លៃហាងឆេង ៣៣៣ដុល្លារ។ សូមជម្រាបថា…

ថ្ងៃនេះមាសឡើងមកអង្រួនទីផ្សារ ក្រោយហាំងឆេងកើនខុសគ្នានឹងម្សឹលមិញដល់ទៅ ៤ដុល្លារ

ត្រឹមរយៈពេលមួយថ្ងៃ មាសមានការប្រែប្រួលតម្លៃហាំងឆេងគួរឲ្យកត់សំគាល់ ដោយតម្លៃមាសគិតនៅត្រឹមថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានហក់ឡើងដល់តម្លៃ ៣៤៣ដុល្លារក្នុងមួយជី បើធៀបនឹងម្សឹលមិញមានតម្លៃត្រឹមតែ ៣៣៩ដុល្លារក្នុងមួយជី ដែលជាហាំងឆេងសម្រាប់លក់ចេញ។ ដោយឡែក សម្រាប់តម្លៃទិញចូលវិញ ថ្ងៃនេះមាសមានហាងឆេង ៣៣៣ដុល្លារក្នុងមួយជី ធៀបនឹងម្សិលមិញមានតម្លៃ ៣២៩ដុល្លារក្នុងមួយជី។ សូមជម្រាបថា តម្លៃមាសឡើងចុះ គឺអាស្រ័យតាមហាងឆេងលើទីផ្សារអន្តរជាតិ៕

ការលើកកម្ពស់គោលការណ៍ហិរញ្ញវត្ថុបៃតង ដើរតួនាទីយ៉ាងសំខាន់ក្នុងការឈានទៅរកសេដ្ឋកិច្ចគ្មានឧស្ម័នពុល

ភ្នំពេញ៖កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាស្តីពីទំនាក់ទំនងអន្តរកម្មនិងផលប៉ះពាល់នៃការវិនិយោគ លើបរិស្ថាន សង្គម និងការគ្រប់គ្រង (ESG) លើសេដ្ឋកិច្ចគ្មានឧស្ម័នពុល (Zero Economy) ក្នុងក្របខណ្ឌអាស៊ាននិងសិង្ហបុរី នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (IBS) រាជធានីភ្នំពេញ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា…

តើប្រាក់ដុល្លារហូរចូលមកស្រុកខ្មែរពីពេលណា ហើយហេតុអ្វីបានជាពលរដ្ឋខ្មែរប្រើប្រាស់យ៉ាងទូលំទូលាយម្ល៉េះ?

រៀល (អង់គ្លេស: Riel; និមិត្តសញ្ញា ៖ ៛; កូដ ៖ KHR) ជារូបិយប័ណ្ណជាតិរបស់ប្រទេសកម្ពុជា ជាមួយគ្នាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណរបស់បរទេស ក៏ត្រូវបានប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់ប្រាស់ស្ទើរតែគ្រប់ទីកន្លែងនៅទូទាំងប្រទេស មិនថានៅតាមទីជនបទ ទីក្រុង ឬនៅតាមកន្លែងអាជីវកម្ម និងនៅក្នុងធនាគារនោះទេ។ យ៉ាងណាម៉ិញ តើទាក់ទងនឹងលំហូរប្រាក់ដុល្លារអាមេរិកចូលមកក្នុងប្រទេសកម្ពុជា…

មកដឹងពីប្រវត្តិជូរចត់របស់ធនាគារជាតិនៃកម្ពុជា ធ្លាប់បិទទ្វារដោយសារភ្លើងសង្គ្រាម

ធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា មានបេសកកម្មជាចម្បងទាក់ទងនឹងការកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ សំដៅរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្រោមការរួមចំណែកនេះ តើធនាគារជាតិនៃកម្ពុជាមានប្រវត្តិបែបណា និងត្រូវបង្កើតឡើងនៅពេលណា? ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង និងក្រោយពីវិទ្យាស្ថានបោះប្រាក់ឥណ្ឌូចិន ត្រូវបានបិទទ្វារ ហើយប្រាក់រៀលក៏ត្រូវបានបោះផ្សាយ និងដាក់ឱ្យចរាចរនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៥៥ ផងដែរ…

កំពុងរកធនាគារមានការប្រាក់ទាប ខ្ចីពង្រីកអាជីវកម្ម ធនាគារ ជីប ម៉ុង ជាជម្រើសដ៏ល្អបំផុត

ជាអតិថិជនទូទៅ ដែលកំពុងតែមានគោលបំណងពង្រីកអាជីវកម្មឲ្យកាន់តែធំជាងមុន ប៉ុន្តែមិនទាន់មានដើមទុនគ្រប់គ្រាន់ និងណាមួយមិនទាន់ដឹងថា គួរតែជ្រើសរើសធនាគារមួយណា ដែលផ្តល់នូវសេវាកម្មកម្ចីមានភាពងាយស្រួល ក៏ដូចជាផ្តល់អត្រាការប្រាក់ទាប ផ្តល់ភាពងាយស្រួលផ្នែកហិរញ្ញវត្ថុសម្រាប់ការបង់ទៅកាន់ធនាគារវិញ ធនាគារ ជីប ម៉ុង ដែលមានគ្រឹះដ៏រឹងមាំដើរតាមគន្លងជោគជ័យរបស់ ជីប ម៉ុង តាំងពីឆ្នាំ១៩៨២ កំពុងផ្តល់នូវអត្រាការប្រាក់ដ៏ល្អជូនដល់អតិថិជន និងមានភាពងាយស្រួល។ សម្រាប់អតិថិជនមានគោលបំណងពង្រីកអាជីវកម្មឲ្យកាន់តែធំ ជាមួយកម្ចីអាជីវកម្មខ្នាតតូច និងមធ្យម…

កាន់តែអស្ចារ្យពី បុរី មេគង្គ លែន! ទិញផ្ទះទទួលបានឡានទំនើប ការបញ្ចុះតម្លៃ 115,000ដុល្លារភ្លាមៗ និងបង់រំលស់រយៈពេលយូររហូតដល់ ៣០ឆ្នាំ

(ភ្នំពេញ)៖ ទិញភ្លាម ចំណេញភ្លាមពី បុរី មេគង្គ លែន! ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ នេះ បុរី មេគង្គ លែន មានប្រូម៉ូសិនពិសេស «បុណ្យនៃក្តីស្រលាញ់» ដែលមានការផ្តល់ជូនដែលមិនធ្លាប់មានពីមុនមកសម្រាប់លោកអ្នកដែលមានបំណងទិញគេហដ្ឋានល្អប្រណីតក្នុងទីតាំងដែលមានសក្តានុពលខ្លាំងដូចជា៖ ការបញ្ចុះតម្លៃ 115,000ដុល្លារ ភ្លាមៗ ទិញផ្ទះទទួលបានរថយន្តទំនើបបច្ចេកវិទ្យាអាល្លឺម៉ង់ JETOUR DASHING ភ្លាមៗ និង…