ប្រជាជនកម្ពុជាខ្ចីប្រាក់ពីធនាគារជិត ៦០ពាន់លានដុល្លារកាលពីឆ្នាំមុន ចុះតើចំនួននេះជារឿងអាក្រក់ឬយ៉ាងណា?
គិតត្រឹមដំណាច់ឆ្នាំ២០២៤ ប្រជាជនកម្ពុជា ប្រើប្រាស់កម្ចីក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុរហូតដល់ជិត ៦០ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះ ទិន្នន័យធនាគារជាតិនៃកម្ពុជាឆ្នាំ២០២៤ បានបង្ហាញថា ប្រាក់បញ្ញើអតិថិជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ បានកើនដល់ ៥៧ពាន់លានដុល្លារ។ ចំពោះបំរ៉ែបំរួលក្នុងឆ្នាំ២០២៣ និង២០២៤ ឥណទានមានកំណើនត្រឹមតែ៣% ប៉ុណ្ណោះ ខណៈដែលប្រាក់បញ្ញើមានកំណើនរហូតដល់១៦.៣%។ ចុះតើទំហំទឹកប្រាក់ដែលប្រជាជនកម្ពុជាខ្ចីប្រាក់ពីធនាគារ និងហិរញ្ញវត្ថុ វាស្ថិតនៅក្នុងស្ថានបែបណា? សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញឲ្យដឹងថា…
ឡូយមែន! តេតែមួយវឹប ធនាគារកូនខ្មែរយើងមួយនេះ ទៅផ្តល់កម្ចី ការប្រាក់ទាប ដល់មុខផ្ទះភ្លាមៗ
ធនាគារ ជីប ម៉ុង ផ្តល់ប្រាក់កម្ចីអាជីវកម្ម ជូនដល់ពុកម៉ែបងប្អូនទាំងអស់ នៅតាមបណ្តាខេត្តក្រុងនានា ទាំងក្នុងទំហំតូច និង ធំ ដោយបញ្ចូនមន្ត្រីធនាគារ ចុះទៅប្រឹក្សានិងផ្តល់សេវាកម្ម ដល់ទីកន្លែងបងប្អូនអតិថិជនដោយផ្ទាល់ ដើម្បីទទួលបានទុនយកទៅប្រើប្រាស់ បានកាន់តែឆាប់រហ័ស មិនបាច់ធ្វើដំណើរ និងមិនចំណាយពេលវេលាយូរ ជាមួយអត្រាការប្រាក់ពិសេស។ មួយវិញទៀត អតិថិជនមិនចាំបាច់ព្រួយបារម្ភពីបញ្ហាគ្មានសាខាធនាគារនៅជិតទៀតនោះទេ ព្រោះតាមរយៈកម្មវិធីទូរស័ព្ទ…
បើអ្នកកំពុងមានទម្លាប់ ៥យ៉ាងនេះ មានន័យថាអ្នកជាមនុស្សពូកែគ្រប់គ្រងលុយកាក់!
សល់លុយកាក់ មិនស្ថិតថាអ្នកពូកែរកស៊ីកាក់កប ឬជាអ្នកមានប្រាក់ខែច្រើននោះទេ ក៏ប៉ុន្តែវាអាស្រ័យទៅលើវិន័យក្នុងការចាយវាយ ហើយថាតើអ្នកមានទម្លាប់ ឬច្បាប់ផ្ទាល់ខ្លួនក្នុងការគ្រប់គ្រងលុយឲ្យបានត្រឹមត្រូវយ៉ាងណា? ទាំងនេះគឺជាសញ្ញាណទាំង៥ ដែលអ្នកអាចដឹងបានថា ខ្លួនឯងជាមនុស្សពូកែខាងគ្រប់គ្រងលុយបានត្រឹមត្រូវឬក៏អត់៖ ១. មានគម្រោងសម្រាប់ការចូលនិវត្តន៍ ២. មានលុយទុកសម្រាប់គ្រាអាសន្ន ៣. សន្សំពីតិចៗទៅ ៤. មានផែនការចំណាយ ៥. មានគោលដៅហិរញ្ញវត្ថុច្បាស់លាស់៕ ប្រភព៖…
ធនាគារ វីង ឧបត្ថម្ភ ១ម៉ឺនដុល្លារក្នុងបេសកកម្មវះកាត់ដល់បងប្អូនកំពុងមានពិការភាពមុខមាត់ផ្សេងៗ
ធនាគារ វីង ដែលជាធនាគារធំមួយត្រូវបានគេស្គាល់ថា ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបន្តនូវការឧបត្ថម្ភថវិកាចំនួន ១០ ០០០ដុល្លារអាម៉េរិក ជូនដល់អង្គការស្នាមញញឹមកម្ពុជា ក្នុងកំឡុងបេសកកម្មវះកាត់រយៈពេល ៤ថ្ងៃ និងព្រឹត្តិការណ៍ “ដើរដើម្បីស្នាមញញឹម” នៅក្នុងខេត្តសៀមរាបកាលពីសប្តាហ៍កន្លងទៅនេះ។ អង្គការស្នាមញញឹមកម្ពុជា ដែលទទួលបានការឧបត្ថម្ភគាំទ្រពីធនាគារ វីង និងដៃគូជាច្រើនផ្សេងទៀត បានផ្តល់ការវះកាត់ដោយឥតគិតថ្លៃទៅដល់ប្រជាជនដែលមានមាត់ឆែប…
ហេតុផល ៥ចំណុច គួរប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត ត្បិតថ្ងៃមុខយើងមិនដឹងមានរឿងអ្វីកើតឡើង
បើតាម ព្រូដិនសល (ខេមបូឌា) បានបង្ហើបពីហេតុផល ៥ចំណុច ដែលអ្នកគួរតែប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត ដោយក្នុងនោះរួមមាន៖ 1. សុវត្ថិភាពហិរញ្ញវត្ថុ៖ ត្រូវប្រាកដថាមនុស្សជាទីស្រលាញ់របស់អ្នកត្រូវបានការពារផ្នែកហិរញ្ញវត្ថុ ទោះបីជាអ្នកមិននៅក្បែរក៏ដោយ។ 2. សន្តិភាពផ្លូវចិត្ត៖ ផ្តល់ឱ្យគ្រួសាររបស់អ្នកនូវសន្តិភាពផ្លូវចិត្តដោយដឹងថាអនាគតរបស់ពួកគេមានសុវត្ថិភាព។ 3. ការការពារបំណុល៖ ការពារមនុស្សជាទីស្រលាញ់របស់អ្នកពីការទទួលបន្ទុកបំណុលរបស់អ្នក។ 4. ផែនការអនាគត៖ ជួយលើផែនការគ្រួសាររបស់អ្នកសម្រាប់ព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត…
ជាសង្សារ កំពុងរកកន្លែងសន្សំលុយដឹកដៃគ្នាចូលរោងការ ធនាគារមួយនេះឲ្យការប្រាក់ខ្ពស់ ជូនលោកអ្នកសម្រេចក្តីបំណង
គណនីអាពាហ៍ពិពាហ៍ របស់ធនាគារ កាណាឌីយ៉ា ត្រូវបានផ្តល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនជាគូស្នេហ៍ ដែលកំពុងមានបំណងសន្សំប្រាក់ចូលស្តីដណ្តឹង និងរៀបចំអាពាហ៍ពិពាហ៍ ដោយផ្តល់ជូននូវលក្ខណ្ឌ និងអត្ថប្រយោជន៍ពិសេសៗជាច្រើនពីក្រុមហ៊ុន Canadia Group និងដៃគូ។ បើតាមការឲ្យដឹងពីធនាគារ កាណាឌីយ៉ា គណនីអាពាហ៍ពិពាហ៍នេះ ផ្តល់ជូនទៅបុគ្គលដែលមានអាយុយ៉ាងហោចណាស់ ១៨ឆ្នាំ ទាំងខ្មែរ និងបរទេស។ សម្រាប់អត្រាការប្រាក់ប្រចាំឆ្នាំ តិចជាង…
លេងមែនទែនហើយ! មាសបន្តហក់ឡើងថ្លៃដល់ចំណុចកំពូល សឹងតាមមិនទាន់
Cam Bank News តែងតែតាមដានជាប់ជានិច្ចនូវហាងឆេងមាសប្រចាំថ្ងៃ ដោយមើលឃើញថា នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា នេះមាសកឺនតម្លៃឡើងដល់ទៅ ៣៦៩ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ឯសម្រាប់តម្លៃទិញចូលវិញមាសមានតម្លៃ ៣៥៩ដុល្លារក្នុងមួយជី។ ចំណែក បើគិតដល់ម្សិលមិញជាតម្លៃលក់ចេញក៏ស្ថិតនៅតម្លៃ ៣៦៥ដុល្លារក្នុងមួយជីតែប៉ុណ្ណោះ ហើយតម្លៃទិញចូលវិញនោះ ស្ថិតនៅតម្លៃ ៣៥៥ដុល្លារក្នុងមួយជី។ យ៉ាងណា ប្រសិនបើធៀបទៅនឹងសប្តាហ៍មុន…
ខ្ចីស្រួល បង់ប្រចាំខែតិច! ប្រយ័ត្នចូលអន្ទាក់អ្នកឆបោកប្រាក់តាមអនឡាញ ខាងក្រោមនេះជាមេរៀនគួរប្រុងខ្លួន កុំឲ្យគេបោកបាន
ក្រៅពីការខ្ចីឥណទានពីធនាគារស្របច្បាប់ត្រឹមត្រូវ បច្ចុប្បន្នក៏មានការផ្តល់ឥណទានតាមរយៈបណ្តាញសង្គម ឬតាមអ៊ិនធឺណេត ដែលមួយរយៈចុងក្រោយនេះមានបញ្ហាជាច្រើនបានកើតឡើងចំពោះប្រជាពលរដ្ឋខ្មែរ។ ក្នុងនោះ ធនាគារកម្ពុជាសាធារណៈ ក៏បានចែករំលែកសាច់រឿងដ៏ល្អមួយពាក់ព័ន្ធនឹងកម្ចីតាមបណ្តាញសង្គមនេះ ដូចខាងក្រោម៖ តុលាបានប្រទះឃើញការផ្សព្វផ្សាយពាណិជ្ជកម្ម អំពីការផ្តល់ប្រាក់កម្ចីលើបណ្តាញសង្គម ដែលផ្តល់ការអនុម័តរហ័ស ជាមួយនឹងការបង់រំលស់ប្រចាំខែតិច។ គាត់ចាប់អារម្មណ៍ស្នើសុំប្រាក់កម្ចីនោះ ប៉ុន្តែតម្រូវឲ្យគាត់ទូទាត់កម្រៃផ្សេងៗជាមុន ជាថ្នូរនឹងការកែលម្អពិន្ទុប្រាក់កម្ចីរបស់គាត់។ តបតាមតម្រូវការ តុលាបានទូទាត់ប្រាក់កម្ចីជាមុន ហើយបានបង្ហាញព័ត៌មានគណនីរបស់ខ្លួន ដើម្បីឲ្យប្រាក់កម្ចីរបស់គាត់ទទួលបានការអនុម័ត។ ក្រោយមក…
មហាសេដ្ឋីស្រុកខ្មែររូបនេះ ប្រាប់គន្លឹះសម្ងាត់ ៤យ៉ាងជួយឲ្យរកលុយបានច្រើន ប្រៀបបានទៅនឹងការត្រងទឹកភ្លៀង
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលរកស៊ីលើពហុវិស័យនៅកម្ពុជា មានទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល ក្លាយជាមហាសេដ្ឋីមួយរូប មានកេរ្តិ៍ឈ្មោះ និងត្រូវបានទទួលស្គាល់ថាជាបុគ្គលជោគជ័យមិនថា អាជីវកម្ម ឬជីវិតគ្រួសារ។ តាមការចែករំលែកលើផេកផ្លូវការ អ្នកឧកញ៉ារូបនេះ បានបង្ហើបប្រាប់ពីគន្លឹះសម្ងាត់ចំនួន ៤ចំណុច ដែលអាចជួយបង្កើនទ្រព្យសម្បត្តិ ប្រៀបប្រដូចនឹងការត្រងទឹកភ្លៀង យកមកសន្សំទុកដាក់សម្រាប់ប្រើប្រាស់រាប់ខែរាប់ឆ្នាំអញ្ចឹង។…
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង ក្រុមហ៊ុន Morakot Technology ចាប់ដៃដោះស្រាយការទូទាំត់ឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង ក្រុមហ៊ុន Morakot Technology បានចុះហត្ថលេខាភាពជាដៃគូអាជីវកម្មតាមរយៈការចុះអនុស្សារណៈយោគយល់គ្នា នៅការិយាល័យកណ្តាលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងគោលបំណងសម្រួលដល់ដំណោះស្រាយទូទាត់ឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម…


