ដំណឹងល្អ! សាខា ABA សែនសុខ ប្តូរទៅទីតាំងធំជាងមុន កាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជន
តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមហ្វែសប៊ុកផ្លូវការរបស់ធនាគារ ABA នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ បានជម្រាបសាធារណៈជនទូទៅ ជាពិសេសបងប្អូនដែលជាអ្នករស់នៅតំបន់សែនសុខ រាជធានីភ្នំពេញ ឲ្យដឹងថា សាខា ABA សែនសុខ បានប្ដូរទៅទីតាំងធំជាងមុន និងប្រសើរជាងមុន ដែលមានចម្ងាយប្រមាណ 600 ម៉ែត្រប៉ុណ្ណោះ ពីទីតាំងចាស់! ទីតាំងថ្មីនេះ មានកន្លែងអង្គុយរង់ចាំធំទូលាយប្រកបដោយផាសុកភាព,…
BRICS ពង្រីកខ្លួនធំទៅៗ! ឥឡូវមានទំហំសេដ្ឋកិច្ច៤១% និងមានប្រជាជនស្មើរពាក់កណ្តាលនៃប្រជាជនទាំងអស់លើពិភពលោក
BRICS ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន បានបង្កើតឡើងដំបូងនៅអំឡុងឆ្នាំ២០០៩ ដែលរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ហើយក្រោយមកទៀត ក៏លេចវត្តមានអាហ្វ្រិកខាងត្បូង មកចូលរួមជាមួយក្រុមនេះ នៅឆ្នាំ២០១០ដែរ។ កាលពីកិច្ចប្រជុំកំពូលឆ្នាំ២០២៣ នៅទីក្រុង Johannesburg ក្រុម BRICS បានពង្រីកម្តងទៀត ដោយអញ្ជើញប្រទេស ៥ផ្សេងទៀត រួមមាន…
អេស៊ីលីដា បើកវគ្គសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រៀនចប់ជួយនិស្សិតស្វែងរកការងារ ឲ្យសម្រចតាមក្តីស្រមៃ
ក្លាយជាអ្នកជំនាញ និងអាជីពពិតប្រាកដជាមួយនឹងកម្មវិធីសិក្សា កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ! សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ផ្តល់ជូននូវកម្មវិធីសិក្សាដែលអាចសម្រេចគោលដៅ និងប្រែក្លាយខ្លួនជាអ្នកអាជីពពិតប្រាកដ។ លោកអ្នកអាចជ្រើសរើសតាមរយៈសិក្សាដោយផ្ទាល់ ឬប្រព័ន្ធអនឡាញ (Microsoft Office 365) អត្ថប្រយោជន៍រួមមាន៖ _ កម្មវិធីសិក្សា…
ឈរជើងទើបតែជិត ៦ឆ្នាំ ធនាគារ ជីប ម៉ុង កើនទ្រព្យសកម្មដល់ ១,៣៨ពាន់លានដុល្លារ និងប្រាក់បញ្ញើអតិថិជនដល់ ១,១៥ពាន់លានដុល្លារ
ធនាគារ ជីប ម៉ុង គឺជាពាណិជ្ជកម្មមួយទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលទើបតែបានបើកសម្ពោធបម្រើអតិថិជនជាផ្លូវការ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ កន្លងទៅ។ ឈរជើងក្បែរ ៦ឆ្នាំមកនេះ ក្នុងនាមជាធនាគារដែលផ្តល់សេវាកម្មគួរជាទីទុកចិត្តបំផុតសម្រាប់អតិថិជន បានធ្វើឲ្យធនាគាររបស់កូនខ្មែរមួយនេះ មានកំណើនទ្រព្យសកម្មដល់ទៅ ១,៣៨ពាន់លានដុល្លារអាមេរិក ទំហំទឹកប្រាក់កម្ចីកើនឡើងដល់ ៧៣៨លានដុល្លារអាមេរិក ប្រាក់បញ្ញើរបស់អតិថិជនកើនឡើងដល់…
មុនចង់ទិញចូលលក់ចេញ មកដឹងហាងឆេងមាសថ្ងៃនេះសិនឡើងឬចុះ?
តម្លៃមាសនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ មានតម្លៃថេរដដែលបើធៀបនឹងចុងសប្ដាហ៍មុន ពោលគឺមានតម្លៃ ៣២០ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១០ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី៦ ខែមករានេះ ។ សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា គឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ។
មុនទៅផ្សារ មកឆែកតម្លៃ បន្លែ ត្រី សាច់ នៅថ្ងៃនេះសិន!
បើតាមធនាគារ ARDB បានបង្ហាញអំពីតម្លៃ នៃគ្រឿងឧបភោគបរិភោគមួយចំនួន នៅលើទីផ្សាររាជធានីភ្នំពេញសម្រាប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នេះ៖
សារជូនពរដ៏កក់ក្តៅពីធនាគារ ជីប ម៉ុង ជូនចំពោះអតិថិជន និងដៃគូពាណិជ្ជកម្មក្នុងឱកាសចូលឆ្នាំថ្មី២០២៥
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ជីប ម៉ុង ខមមើសលប៊ែង ម.ក ជាមួយថ្នាក់ដឹកនាំកំពូល បានផ្ញើសារជូនពរ និងថ្លែងអំណរគុណជូនដល់អតិថិជននិងដៃគូពាណិជ្ជកម្មទាំងអស់ក្នុងឱកាសទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០២៥។ នៅក្នុងវីដេអូសារជូនពរនេះ អ្នកឧកញ៉ា លាង…
បំណុលជាតិរបស់សហរដ្ឋអាមេរិក កើនដល់ទៅជាង ៣៦ទ្រីលានដុល្លារ
សហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោក នៅត្រឹមខែធ្នូ ឆ្នាំ២០២៤ ត្រូវបានគេដឹងថា កំពុងជួបប្រទះនៃការកើនឡើងបំណុលជាតិរបស់ខ្លួនដល់ចំនួន ៣៦,១ទ្រីលានដុល្លារ ដែលចំនួននេះគឺកើនពីចំនួន ៣៤,៤ទ្រីលានដុល្លារដែលអាមេរិកបានជំពាក់កាលពីចុងឆ្នាំ២០២៣ ។ នេះបើតាមប្រភពទិន្នន័យពីក្រសួងរតនាគារសហរដ្ឋអាមេរិក។ បំណុលដែលចេះតែកើនឡើងមួយក្រឺតៗជារៀងរាល់ឆ្នាំដូច្នេះ អាចចាត់ទុកបានថា ជាការចាយហួសប្រមាណ ដោយរដ្ឋាភិបាលសហព័ន្ធចាយវាយច្រើន លើសពន្ធដែលខ្លួនប្រមូលបានពីវិស័យឯកជន ឬវិស័យផ្សេងៗទៀត។ គួរឲ្យដឹងថា ពេលរដ្ឋាភិបាលត្រូវចំណាយហួសចំណូលពន្ធ នោះឱនភាពថវិកាក៏កើតមានឡើង…
ធនាគារជាតិស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិក
ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក។ សេចក្តីជូនដំណឹងធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះបានឱ្យដឹងថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជា ស្នើ៖ ១.…
អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០១៩ រៀល សម្រាប់ថ្ងៃទី២០ ខែធ្នូនេះ
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗជាមួយប្រាក់រៀល ប្រចាំថ្ងៃទី២០ ខែធ្នូនេះ អត្រាផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០១៩រៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា អត្រាប្តូរប្រាក់អាមេរិកធៀបជាមួយប្រាក់រៀលខ្មែរ មិនមានការប្រែប្រួលច្រើននោះទេ មួយរយៈពេលកន្លងមកនេះ៕