Cam Bank News

សមាគម​ចំនួ​ន៣ជួបជុំពិភាក្សា​ដើម្បីរកវិធីជំរុញការអភិវឌ្ឍ​វិស័យ​SME

ភ្នំពេញ ៖ សមាគម​ធនាគារ​នៅកម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានសហការ​ជាមួយ​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា រៀបចំ​នូវកិច្ច​ប្រជុំពិភាក្សា​និង​ធ្វើ​បច្ចុប្បន្ន​ភាព​​នៃកា​រអនុវត្ត​កម្មវិធី​លទ្ធ​ភា​ពទ​​ទួល​​បានហិរញ្ញប្បទាន​សម្រាប់សហគ្រាស​ធុន​តូច និងមធ្យម ដែល​កម្មវិធីនេះធ្វើឡើង​កាលពី នៅថ្ងៃទី២២ ខែមីនា​ ឆ្នាំ២០២៤ ។ បើតាម​សេចក្ដីប្រកាសព័ត៌មាន​របស់សមាគម​ធនាគារ​នៅកម្ពុជា​បានឱ្យដឹងថា កិច្ច​ប្រ​ជុំ​នេះ​រៀ​បចំ​ឡើង​ក្នុ​ង​គោ​លបំណង ប្រមូល​ធាតុចូ​ល​និង​អនុសា​ស​ន៍​ដើម្បី​ការ​អនុ​វត្ត​កម្មវិ​ធី​ឱ្យ​កាន់​តែមានប្រសិទ្ធភាព ក៏ដូ​ច​ជា​ស្វែ​ង​រក​កា​រ​គាំ​ទ្រ​ពីគ្រប់ភាគីពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំនេះផងដែរ មានការចូលរួមពីប្រធានសមាគមទាំងបី ព្រ​ម​ទាំ​ង​​​តំ​ណា​​ង​គ្រឹះ​ស្ថា​នហិរញ្ញវត្ថុ សហ​គ្រាស​ធុនតូច និងមធ្យមកម្ពុជា…

វិស័យមីក្រូហិរញ្ញវត្ថុជួយជំរុញកំណើនប្រើប្រាស់ប្រាក់រៀលក្នុងឆ្នាំ២០២៣

ភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ដោយ​បាន​ជួយ​ជំរុញឱ្យមា​នកំណើន​ដ៏គួរឱ្យចា​ប់​អារម្មណ៍​នូវ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ក្នុង​ឆ្នាំ២០២៣។ ក្រោម​កិ​ច្ច​ប្រឹង​ប្រែង​ដែ​ល​ដឹក​នាំ​ដោយធនាគារជាតិនៃកម្ពុជា សមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន​ខិត​ខំ​ឈ្មុ​ស​ឈ្មុ​ល​ធ្វើ​​ដំណើ​រ​ឆ្ពោះ​ទៅ​រក​ការ​បង្កើន​ការ​ប្រើ​ប្រាស់រូបិយប័ណ្ណក្នុងស្រុក ដោយពង្រឹងតួនា​ទីនិងភា​ព​ធ​ន់​​រប​ស់​ប្រា​ក់​រៀ​ល​ក្នុ​​ងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា។ យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​សមាគមមីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានឱ្យដឹងថា ត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុសម្រេចបានសមិទ្ធិផលដ៏សំខាន់ ដោ​យ​ឥណ​ទាន​ជាប្រាក់រៀលបានកើនឡើងដល់ ២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើងដល់ ១៦% នៃប្រា​ក់ប​ញ្ញើ​សរុប។ តួលេ​ខនេះ​កើ​​ន​លើ​ស​កម្រិតកំណត់ដោយបទប្បញ្ញត្តិ ដែ​ល​បង្ហា​ញ​ពី​កា​រ​កើ​ន​ឡើង​ទំ​នុ​ក​ចិត្ត​លើ​រូបិ​យ​ប័​ណ្ណ​ជា​តិ។​ ​​កិច្ច​ប្រឹ​ង​ប្រែ​​​ងទាំ​ង​នេះ​​​មិ​ន​ត្រឹ​ម​តែ​បានជំរុញឱ្យមានទំនុកចិត្តដ៏រឹងមាំលើប្រាក់​រៀ​លប៉ុ​ណ្ណោះ​ទេ…

ធនាគារ​​វៀតណា​ម​មួយ ​បើក​ដំណើរការ​សាខា​ថ្មីមួយ​បន្ថែមទៀត​នៅកម្ពុជា​​​​សម្រាប់បម្រើ​អតិថិជនរបស់​ខ្លួន​

ភ្នំពេញ ៖ ធនាគារ​ ​MB ដែល​ជាធនាគារ​របស់​ប្រទេស​វៀតណាម​ បាន​សម្ពោធ​ដាក់ឱ្យដំណើ​រការ​សាខា​ថ្មី​របស់ខ្លួន​​មួយ​ទីតាំង​បន្ថែមទៀត ដែល​ជា​សា​ខា​ឆ្លាតវៃ​សម្រាប់បម្រើ​សេវា​ធនាគារ​ជូនអតិថិជន ។ សាខា​ថ្មី​នេះ នៅអាគារលេខ១៥១ មហាវិថីម៉ៅសេទុង ក្នុង​សង្កា​ត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីផ្តល់ភា​ពកា​ន់​តែ​​ងា​យ​ស្រួ​ល​ដ​ល់​អ​តិ​ថិ​ជ​ន​ក្នុ​ង​កា​​រ​ប្រើប្រា​​​ស់សេ​វាកម្ម​ធនាគា​រ​តា​ម​រ​យៈ​ប​ច្ចេ​ក​វិ​ទ្យា​ទំ​​​នើប​ចុងក្រោយរបស់ខ្លួន ។ សាខាឆ្លាតវៃក្នុងសង្កាត់បឹងកេងកងទី៣ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រា​ប់អ​តិ​ថិ​ជ​ន​ក្នុ​ង​កា​រ​ប្រើប្រា​ស់​សេ​វា​កម្មធនាគារ អោយ​កាន់​តែ​ប្រសើរ​ថែម​មួយ​កម្រិត​ទៀត​តាម​រយៈបច្ចេកវិទ្យាទំនើបចុងក្រោយ។ សាខា​​ថ្មី​នេះ​…

សារមន្ទីរ ស.ស.រនិង​សមាគមធនាគារនៅកម្ពុជា​ចុះអនុស្សរណៈនៃ​ការ​យោគ​យល់គ្នា​

ភ្នំពេញ ៖ ជា​ជំហានឆ្ពោះទៅមុខដ៏ចម្បងមួយសម្រាប់ការអប់រំផ្នែក​ហិរញ្ញវត្ថុនៅកម្ពុជា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជាហៅកាត់ថា​ ស.ស.រ និងសមាគមធនាគារនៅកម្ពុជា (ABC) បានរួមគ្នានៅក្នុងកិច្ចសហការប្រកប​ដោយ​អត្ថន័យ ។ យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​សមាគម​ធនាគារ​នៅកម្ពុជា​បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខា​ជាផ្លូវការនៅថ្ងៃនេះ នៅ​សារមន្ទីរ ស.ស.រ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់​របស់លោកជំទាវបណ្ឌិត ជា សិរី…

​លោក​ជំទាវ ជា សិរី ៖ អត្រាការ​ប្រើប្រាស់​ប្រាក់​រៀលតាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និកក្នុង​ឆ្នាំ ​២០២៣ កើនឡើង​ខ្ពស់

ភ្នំពេញ ​៖ ការ​ប្រើប្រាស់​ប្រាក់​រៀល​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក បាន​កើនឡើង​ក្នុង​អត្រា​មួយ​ខ្ពស់ ដោយ​ក្នុង​ឆ្នាំ ​២០២៣ ប្រតិបត្តិការ​ទូទាត់​បាន​កើនឡើង ​៤៤​ ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០២២ និង​ខ្ពស់​ជាង​កំណើន​នៃ​ប្រ​តិប​ត្តិកា​រ​ទូទាត់​អេ​ឡិច​ត្រូ​និក​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ដែល​កើន​ក្នុង​អត្រា ៣,១​ ភាគរយ​ ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ជំទាវ​បណ្ឌិត ជា សិរី…

ធនាគារ​ជាតិនៃកម្ពុជា​នឹង​រៀបចំយុទ្ធនាការ​ស្រលាញ់​ប្រាក់រៀល ដោយ​អនុញ្ញាតឱ្យសាធារណជន​យក​ក្រដាស​ប្រាក់​ដែលទក់​ឬរហែក​មកប្តូរយកថ្មីវិញ

ភ្នំពេញ ៖ ចាត់ទុក​ជា​ដំណឹង​ល្អមួយ​សម្រាប់ប្រជាពលរដ្ឋ​ដែលមានក្រដាសប្រាក់ចាស់ ទក់ ឬរហែក​ក្នុង​ការ​ប្តូរ​​យក​ក្រដាសប្រាក់រៀល​ថ្មីទៅ​ប្រើប្រាស់លើទីផ្សារ​វិញ ដោយ​ធនាគារ​ជាតិ​នៃកម្ពុជា​ នឹង​ចាប់ផ្ដើម​ធ្វើ​យុទ្ធ​នា​ការ​ ស្រលាញ់​ប្រាក់​រៀល ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ខែ​មីនា ឆ្នាំ ២០២៤​ ។​ យោងតាមសេចក្ដី​ជូនដំណឹង​របស់ធនាគារ​ជាតិនៃកម្ពុជា ស្ដីពីយុទ្ធនាការ​ស្រលាញ់​ប្រាក់រៀល​ នៅថ្ងៃទី​១៩ មីនា ២០២៤…

ធនាគារABA សហការជាមួយ អាកាសយានដ្ឋានកម្ពុជា ណែនាំសេវាទូទាត់​ថ្លៃ​ចំណត​បែប​ឌីជី​ថ​​ល

ភ្នំពេញ ៖ ABA ដែលជាធនាគារផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេរបស់កម្ពុជា មានមោ​ទ​ន​ភាព​សូ​មប្រកាសអំពី កិច្ចសហការជាយុទ្ធសាស្ដ្ររបស់ខ្លួនជាមួយ ក្រុមហ៊ុនអា​កា​ស​យា​ន​ដ្ឋា​នក​ម្ពុ​ជា (Cambodia Airports) ដើម្បីកែប្រែ និងសម្រួ​​ល​ដ​ល់​កា​រ​ទូទា​ត់​ថ្លៃ​ចំ​ណត​បែ​ប​ឌី​ជី​ថល​ សំដៅផ្តល់ភាពងាយស្រួលដល់អតិថិជន ដែល​ធ្វើ​ដំ​ណើ​រនៅ​អា​កា​ស​​យា​នដ្ឋា​​ន​អ​ន្តរ​ជា​តិ​ភ្នំ​ពេញ។ ក្នុ​ង​ទិ​ស​ដៅរួមគ្នានេះ ធនាគារ ABA និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ពង្រឹងកា​​រ​ប្ដេ​ជ្ញាចិ​ត្ត​រ​ប​ស់​​ខ្លួន ក្នុងការជំរុញសេវាទូទាត់ថ្លៃចំណតបែបឌីជីថល តាមរយៈ​កា​រ​ចុះ​អ​នុ​ស្ស​រ​ណៈ​យោ​គ​យ​ល់​គ្នា។…

ធនាគារ​ពិភពលោក​ ផ្ដល់​កម្ចី​​ចំនួន៣៥​លានដុល្លារ​អាមេរិក​​បន្ថែម​ដល់​កម្ពុជា​សម្រាប់អភិវឌ្ឍន៍ផ្លូវ​តាមជន​បទក្នុង​ខេត្តចំនួន៣​

ភ្នំពេញ ៖ យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​ធនាគារពិភពលោក​ ចេញផ្សាយ​ថ្ងៃទី​១៥ មីនា ២០២៤​កន្លងទៅនេះ ​បានឱ្យដឹងថា ផ្លូវជនបទ​ជាច្រើន​ខ្សែ​នៅក្នុង​ខេត្ត​ចំនួន​បី ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​រពឹង​ថា​នឹង​មានភាពរឹងមាំកាន់តែប្រសើរ ដើម្បិទប់ទល់​នឹង​ឥទ្ធិពល​នៃអាកាស​ធាតុ​និ​ងសម្រាប់ពលរដ្ឋ​ប្រើ​ប្រាស់​នៅគ្រប់​កាលៈទេសៈ​នៃអាកាសធាតុ ដើម្បីទទួលបានសេវា​ថែទាំ​សុខភាព​និងទីផ្សារ​សំខាន់ៗ ​ក្រោយពី​គណៈនាយក​ប្រតិបត្តិនៃធនាគារ​ពិភពលោក​អនុម័ត​ឥណទាន​ចំនួន​ ៣៥​លាន​ដុល្លារ​បន្ថែម ។ បើតាមសមាគម​អភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារ​ពិភពលោក​ បានឱ្យដឹងថា ការផ្ដល់ឥណទាន​បន្ថែម​នេះ គឺសម្រាប់ គម្រោង​កែលម្អ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់…

ធនាគារ វីងចុះ​កិច្ចព្រមព្រៀង​​ផ្ដល់​ឥណទាន​១លាន​ដុល្លារដល់​មីក្រូ​ហិរញ្ញ​វត្ថុ​ខេមា​ ​សម្រាប់​លើក​កម្ពស់​សុខុ​មាលភា​ពស​ហគ​មន៍

ភ្នំពេញ ៖ ធនាគារ វីង បានចុះកិច្ចព្រមព្រៀងលើការផ្តល់ឥណទាន ១លានដុល្លារ ទៅដល់​គ្រឹះស្ថា​ន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ​ ខេមា លើការអនុវត្តគម្រោងទឹកស្អាត និងអនាម័យ ។ យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់ធនាគារ​វីង បានឱ្យដឹងថា ក្រោម​កិច្ច​ព្រ​មព្រៀ​ង​ហិ​រ​ញ្ញប្ប​ទា​នដែ​លមា​ន​​ទឹក​ប្រាក់ ១លានដុល្លារអាមេរិក ធនាគារ វីង បង្ហាញ​ការគាំ​ទ្រ​ចំពោះកា​រ​អនុវត្តគម្រោងទឹកស្អាត និងអនាម័យ ដែលជាការយកចិត្តទុកដាក់ជំរុញនូវការប្រើប្រាស់ទឹកស្អាត…

វិស័យមីក្រូហិរញ្ញវត្ថុបង្កើតផលិតផលឥណទានកាន់​តែច្រើន​សម្រាប់​វិស័យ​កសិកម្ម​ដើម្បី​ជំរុញ​វិស័យ​កសិកម្មបន្ថែម

ភ្នំពេញ ៖​  វិស័យមីក្រូហិរញ្ញវត្ថុបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព ដោយបា​ន​ប​ង្កើត​ផ​លិ​ត​ផ​ល​​ឥណ​ទានកសិកម្ម និងសេវាកម្មកាន់តែ​ច្រើន​បន្ថែមទៀត​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការរបស់ប្រជាកសិករ និង​សហ​​​​គ​​ម​ន៍ក​សិ​ក​ម្ម​​នៅតាមមូលដ្ឋាន ។ បើតាមលោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថា បើ​មើ​លពី​ប្រវត្តិដើម វិស័យ​មីក្រូហិ​រញ្ញ​វត្ថុ​បាន​កើត​ចេញ​ពី​វិស័យ​កសិកម្ម​ដែរ ​ដូច្នេះស​មាគ​ម​នឹ​ង​ប​ន្ត​ជួ​យជំ​​រុញ​ការផ្តល់ឥណទានដល់ប្រជាពលរដ្ឋ ក៏ដូចជាមុខរបរពាក់ព័ន្ធក្នុងវិស័យកសិកម្ម ​ព្រោះវិ​ស័​យ​មី​ក្រូ​ហិ​រ​ញ្ញ​វត្ថុ​ចា​ត់​ទុ​ក​វិ​ស័​យក​សិកម្ម​ជាវិ​ស័យ​អាទិ​ភាព ។…