ធនាគារអេស៊ីលីដា ដាក់ឱ្យដំណើរការកម្មវិធី “WeChat Pay” ជាផ្លូវការសម្រាប់ការទូទាត់ប្រាក់ឆ្លងដែនតាមឃ្យូអរកូដ
ភ្នំពេញ ៖ ក្រុមហ៊ុន NETSTARS Co., Ltd. (មានស្នាក់ការកណ្តាលស្ថិតនៅ Chuo-ku ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលដឹកនាំដោយ លោក Tsuyoshi Ri តំណាងឱ្យក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ដោយតទៅនេះហៅថា “NETSTARS”) បានប្រកាសជាផ្លូវការអំពីការដាក់ឱ្យដំណើរការមធ្យោបាយទូទាត់តាមប្រព័ន្ធ “StarPay”…
ប្រាក់ចំណេញសុទ្ធរបស់ធនាគារអេស៊ីលីដាឆ្នាំ ២០២៣ នៅតែមានភាពប្រសើរទោះបីជាថមថយជាងឆ្នាំ ២០២២បន្តិចក្តី
ភ្នំពេញ ៖យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ធនគារអេស៊ីលីដា ភិអិលស៊ីបានបង្ហាញថា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ធនាគារអេស៊ីលីដាភីអិលស៊ី ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ១៣៨លានដុល្លារអាមេរិក ដែលមានការធ្លាក់ចុះប្រមាណ២០ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ប៉ុន្តែបើក្រលេកមកមើលតួលេខនៃប្រាក់ចំណេញសុទ្ធឃើញថានៅតែមានភាពល្អប្រសើរ ។ ក្នុងឆ្នាំ ២០២២ ធនាគារអេស៊ីលីដាទទួលបានប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធចំនួន១៧០លានដុល្លារអាមេរិក ។ ការធ្លាក់ចុះនៃប្រាក់ចំណេញសុទ្ធរបស់ធនាគារមួយ ដោយសារតែកត្តាបញ្ហាសេដ្ឋកិច្ច ដែលបណ្ដាលមកពីវិបត្តិជំងឹកូវីដ១៩ និងសង្គ្រាមរវាងរុស្ស៊ី…
ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើង២០ពាន់លានដុល្លារអាមេរិកបន្ទាប់ពីធ្លាក់ចុះកាលពីឆ្នាំ ២០២២
ភ្នំពេញ ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា គិតត្រឹមដំណាច់ឆ្នាំ ២០២៣កន្លងទៅនេះ បានកើនឡើងវិញដល់២០ពាន់លានដុល្លារអាមេរិក បន្ទាប់ពីបានធ្លាក់ចុះកាលពីឆ្នាំ ២០២២កន្លងទៅ គ្រាដែលកម្ពុជានិងពិភពលោកកំពុងជួបវិបត្តដោយសារកូវីដ១៩ផង និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផង ។ នេះ បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ ។ របាយការណ៍បានបង្ហាញថា ការកើនឡើងនៃទុនបម្រុងអន្តរជាតិ ជាចម្បងបណ្ដាលមកពីការកើនឡើងនៃប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ការកើនឡើងតម្លៃទីផ្សារសំពៀត…
ធនាគារហត្ថាប្ដេជ្ញាក្នុងការពួតដៃគ្នាផ្ដល់សេវាកម្មល្អឥតខ្ចោះដល់អតិថិជនរបស់ខ្លួន
ភ្នំពេញ ៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរៀបចំកិច្ចប្រជុំប្រធានប្រតិបត្តិការសាខាប្រចាំឆ្នាំ ក្រោមប្រធាន «ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា» ។ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ…
ធនាគារ កាណាឌីយ៉ា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុខងារទូទាត់ស្កេន QR Codeឆ្លងប្រទេសជាមួយប្រទេសថៃ
ភ្នំពេញ ៖ ធនាគារ កាណាឌីយ៉ា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធទូទាត់ស្កេន QR ឆ្លងប្រទេសជាមួយនឹងប្រទេសថៃ ដែលនឹងធ្វើឱ្យអតិថិជនកំពុងប្រើប្រាស់កម្មវិធី Canadia Bank App កាន់តែមានភាពងាយស្រួល និងអាចទូទាត់ប្រាក់កាន់តែទូលំទូលាយជាមួយគណនីប្រាក់រៀល ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារកាណាឌីយ៉ាបានឱ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ អតិថិជនរបស់ធនាគារ កាណាឌីយ៉ា មិនពិបាកក្នុងការប្តូររូបិយប័ណ្ណទៀតទេ ពេលធ្វើដំណើរទៅប្រទេសថៃ…
ស្ថាបនិកក្រុមហ៊ុន CheckinMe និងស្ថាបនិក WEREAD ចាប់ដៃគ្នាពង្រឹងប្រព័ន្ធឌីជីថលថ្មី និងដំបូងគេនៅកម្ពុជា
ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe លោក ឡី កំថូង កាលពីពេលថ្មីៗនេះ បានចាប់ដៃសហការចុះអនុស្សារណៈយោគយល់ ជាមួយលោក ប៊ុន ផាក ស្ថាបនិក WEREAD ASIA ដាក់ដំណើរការមុខងារ WEREAD លើថ្នាលឌីជីថលរបស់ក្រុមហ៊ុន CheckinMe ដែលអាចឱ្យប្រជាពលរដ្ឋចូលទៅស្ដាប់ពីសៀវភៅផ្សេងៗជាច្រើន ជុំវិញភាពជាសហគ្រិន និងមាតិការជាច្រើនតាមចំណង់ចំណូលចិត្ត។ ការចុះ MOU សហការដាក់ដំណើរការកម្មវិធីស្វែងយល់បន្ថែមតាមរយៈការស្ដាប់ លើថ្នាលឌីជីថលរបស់ក្រុមហ៊ុន CheckinMe នេះធ្វើឡើងក្នុងថ្ងៃដែលក្រុមហ៊ុន CheckinMe ប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធ “Payroll 4.0” ដែលបានប្រព្រឹត្តទៅនៅអគារការិយាល័យផ្ទាល់របស់ក្រុមហ៊ុន CheckinMe ផ្ទាល់តែម្ដង។ លោក ឡី កំថូង បានបញ្ជាក់ថា ក្រុមហ៊ុន CheckinMe តែងតែគិតគូរបន្ថែមនូវគុណតម្លៃថ្មី ប្លែក ងាយស្រួល និងផ្ដល់នូវអត្ថប្រយោជន៍លើសពីអ្វីដែលអតិថិជនរំពឹងទុក។ ជាក់ស្ដែងការសហការបន្ថែមនូវមុខងារ ស្ដាប់តាមឌីជីថល របស់ WEREAD ASIA ជាមួយក្រុមហ៊ុន CheckinMe នាពេលនេះ នឹងផ្ដល់ឱកាសដល់អតិថិជនទាំងអស់របស់ CheckinMe អាចចំណាយពេលវេលាស្ដាប់និងទទួលបានចំណេះដឹងទូទៅ ជាពិសេសសហគ្រិនភាព ដោយគ្មានដែនកំណត់ចាប់ពីពេលនេះតទៅ។ លោក ប៊ុន ផាក ស្ថាបនិក WEREAD ASIA ក៏បានបញ្ជាក់បន្ថែមថា៖ WEREAD មានគោលបំណងពន្លឿនការទទួលយកចំណេះដឹងថ្មីៗតាមបែបឌីជីថលដើម្បីកែប្រែ និងជំរុញឲ្យការងារមានប្រសិទ្ធភាពកាន់តែខ្ពស់។ នៅលើ WEREAD មានមាតិកាសៀវភៅជាច្រើន ដូចជាទាក់ទងនឹងការអភិវឌ្ឍន៍ខ្លួន អាជីវកម្ម ហិរញ្ញវត្ថុ ចិត្តវិទ្យា ទីផ្សារ គ្រប់គ្រង ការងារ និងបច្ចេកវិទ្យា។ ប្រព័ន្ធ Payroll 4.0 គឺជាមុខងារឌីជីថលថ្មី ដែលមានភាពវៃឆ្លាតក្នុងការ គណនាដោយស្វ័យប្រវត្តិនូវប្រាក់ខែបុគ្គលិក ប្រាក់ថែមម៉ោង ការកាត់ប្រាក់ខែលើការមកយឺត ឫចេញមុនលឿន ការកាត់ពន្ធលើប្រាក់ខែ និង ប.ស.ស ការអនុលោមតាមច្បាប់ផ្ទែក្នុងក្រុមហ៊ុន ការបង្កើត Payslip និង iBanking ជាដើម។ កុំភ្លេច ចូលរួមលើកកម្ពស់អាជីវកម្មនៅកម្ពុជា ជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសជាមួយ “បច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិកCheckinMe” ៕ ប្រភព៖ CheckinMe