ហេតុផល ៥ចំណុច គួរប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត ត្បិតថ្ងៃមុខយើងមិនដឹងមានរឿងអ្វីកើតឡើង
បើតាម ព្រូដិនសល (ខេមបូឌា) បានបង្ហើបពីហេតុផល ៥ចំណុច ដែលអ្នកគួរតែប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត ដោយក្នុងនោះរួមមាន៖ 1. សុវត្ថិភាពហិរញ្ញវត្ថុ៖ ត្រូវប្រាកដថាមនុស្សជាទីស្រលាញ់របស់អ្នកត្រូវបានការពារផ្នែកហិរញ្ញវត្ថុ ទោះបីជាអ្នកមិននៅក្បែរក៏ដោយ។ 2. សន្តិភាពផ្លូវចិត្ត៖ ផ្តល់ឱ្យគ្រួសាររបស់អ្នកនូវសន្តិភាពផ្លូវចិត្តដោយដឹងថាអនាគតរបស់ពួកគេមានសុវត្ថិភាព។ 3. ការការពារបំណុល៖ ការពារមនុស្សជាទីស្រលាញ់របស់អ្នកពីការទទួលបន្ទុកបំណុលរបស់អ្នក។ 4. ផែនការអនាគត៖ ជួយលើផែនការគ្រួសាររបស់អ្នកសម្រាប់ព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត…
ជាសង្សារ កំពុងរកកន្លែងសន្សំលុយដឹកដៃគ្នាចូលរោងការ ធនាគារមួយនេះឲ្យការប្រាក់ខ្ពស់ ជូនលោកអ្នកសម្រេចក្តីបំណង
គណនីអាពាហ៍ពិពាហ៍ របស់ធនាគារ កាណាឌីយ៉ា ត្រូវបានផ្តល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនជាគូស្នេហ៍ ដែលកំពុងមានបំណងសន្សំប្រាក់ចូលស្តីដណ្តឹង និងរៀបចំអាពាហ៍ពិពាហ៍ ដោយផ្តល់ជូននូវលក្ខណ្ឌ និងអត្ថប្រយោជន៍ពិសេសៗជាច្រើនពីក្រុមហ៊ុន Canadia Group និងដៃគូ។ បើតាមការឲ្យដឹងពីធនាគារ កាណាឌីយ៉ា គណនីអាពាហ៍ពិពាហ៍នេះ ផ្តល់ជូនទៅបុគ្គលដែលមានអាយុយ៉ាងហោចណាស់ ១៨ឆ្នាំ ទាំងខ្មែរ និងបរទេស។ សម្រាប់អត្រាការប្រាក់ប្រចាំឆ្នាំ តិចជាង…
លេងមែនទែនហើយ! មាសបន្តហក់ឡើងថ្លៃដល់ចំណុចកំពូល សឹងតាមមិនទាន់
Cam Bank News តែងតែតាមដានជាប់ជានិច្ចនូវហាងឆេងមាសប្រចាំថ្ងៃ ដោយមើលឃើញថា នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា នេះមាសកឺនតម្លៃឡើងដល់ទៅ ៣៦៩ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ឯសម្រាប់តម្លៃទិញចូលវិញមាសមានតម្លៃ ៣៥៩ដុល្លារក្នុងមួយជី។ ចំណែក បើគិតដល់ម្សិលមិញជាតម្លៃលក់ចេញក៏ស្ថិតនៅតម្លៃ ៣៦៥ដុល្លារក្នុងមួយជីតែប៉ុណ្ណោះ ហើយតម្លៃទិញចូលវិញនោះ ស្ថិតនៅតម្លៃ ៣៥៥ដុល្លារក្នុងមួយជី។ យ៉ាងណា ប្រសិនបើធៀបទៅនឹងសប្តាហ៍មុន…
ខ្ចីស្រួល បង់ប្រចាំខែតិច! ប្រយ័ត្នចូលអន្ទាក់អ្នកឆបោកប្រាក់តាមអនឡាញ ខាងក្រោមនេះជាមេរៀនគួរប្រុងខ្លួន កុំឲ្យគេបោកបាន
ក្រៅពីការខ្ចីឥណទានពីធនាគារស្របច្បាប់ត្រឹមត្រូវ បច្ចុប្បន្នក៏មានការផ្តល់ឥណទានតាមរយៈបណ្តាញសង្គម ឬតាមអ៊ិនធឺណេត ដែលមួយរយៈចុងក្រោយនេះមានបញ្ហាជាច្រើនបានកើតឡើងចំពោះប្រជាពលរដ្ឋខ្មែរ។ ក្នុងនោះ ធនាគារកម្ពុជាសាធារណៈ ក៏បានចែករំលែកសាច់រឿងដ៏ល្អមួយពាក់ព័ន្ធនឹងកម្ចីតាមបណ្តាញសង្គមនេះ ដូចខាងក្រោម៖ តុលាបានប្រទះឃើញការផ្សព្វផ្សាយពាណិជ្ជកម្ម អំពីការផ្តល់ប្រាក់កម្ចីលើបណ្តាញសង្គម ដែលផ្តល់ការអនុម័តរហ័ស ជាមួយនឹងការបង់រំលស់ប្រចាំខែតិច។ គាត់ចាប់អារម្មណ៍ស្នើសុំប្រាក់កម្ចីនោះ ប៉ុន្តែតម្រូវឲ្យគាត់ទូទាត់កម្រៃផ្សេងៗជាមុន ជាថ្នូរនឹងការកែលម្អពិន្ទុប្រាក់កម្ចីរបស់គាត់។ តបតាមតម្រូវការ តុលាបានទូទាត់ប្រាក់កម្ចីជាមុន ហើយបានបង្ហាញព័ត៌មានគណនីរបស់ខ្លួន ដើម្បីឲ្យប្រាក់កម្ចីរបស់គាត់ទទួលបានការអនុម័ត។ ក្រោយមក…
មហាសេដ្ឋីស្រុកខ្មែររូបនេះ ប្រាប់គន្លឹះសម្ងាត់ ៤យ៉ាងជួយឲ្យរកលុយបានច្រើន ប្រៀបបានទៅនឹងការត្រងទឹកភ្លៀង
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលរកស៊ីលើពហុវិស័យនៅកម្ពុជា មានទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល ក្លាយជាមហាសេដ្ឋីមួយរូប មានកេរ្តិ៍ឈ្មោះ និងត្រូវបានទទួលស្គាល់ថាជាបុគ្គលជោគជ័យមិនថា អាជីវកម្ម ឬជីវិតគ្រួសារ។ តាមការចែករំលែកលើផេកផ្លូវការ អ្នកឧកញ៉ារូបនេះ បានបង្ហើបប្រាប់ពីគន្លឹះសម្ងាត់ចំនួន ៤ចំណុច ដែលអាចជួយបង្កើនទ្រព្យសម្បត្តិ ប្រៀបប្រដូចនឹងការត្រងទឹកភ្លៀង យកមកសន្សំទុកដាក់សម្រាប់ប្រើប្រាស់រាប់ខែរាប់ឆ្នាំអញ្ចឹង។…
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង ក្រុមហ៊ុន Morakot Technology ចាប់ដៃដោះស្រាយការទូទាំត់ឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង ក្រុមហ៊ុន Morakot Technology បានចុះហត្ថលេខាភាពជាដៃគូអាជីវកម្មតាមរយៈការចុះអនុស្សារណៈយោគយល់គ្នា នៅការិយាល័យកណ្តាលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងគោលបំណងសម្រួលដល់ដំណោះស្រាយទូទាត់ឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម…
គួរពិចារណាលក់ចេញ ឬទិញចូល ទាន់ថ្ងៃនេះហាងឆេងមាសក្តោបតម្លៃបានដល់ទៅ ៣៦៥ដុល្លារក្នុងមួយជីឯណោះ
នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ហាងឆេងមាសនៅតែបន្តកើនឡើងតម្លៃឥតឈប់ឈរ ដោយថ្ងៃនេះ មាសមានតម្លៃ ៣៦៥ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ ស្របពេលទិញចូល គឺគិតក្នុងតម្លៃ ៣៥៥ដុល្លារក្នុងមួយជី។ ងាកមកចាប់អារម្មណ៍កាលពីម្សិលមិញ ហាងឆេងមាសគឺស្ថិតនៅតម្លៃ ៣៦២ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ ឯទិញចូលវិញគិតក្នុងតម្លៃ ៣៥២ដុល្លារក្នុងមួយជី៕
អគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយពីកាតព្វកិច្ចពន្ធដល់សិក្ខាកាមមកពីគ្រប់វិស័យជាង ១០០០នាក់
កាលពីព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាមួយផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា…
លេងសើចមិនបានទេ! ហាងឆេងមាសថ្ងៃនេះឡើងស្រឺតៗ មួយជីឡើងដល់ទៅខ្ទង់ ៣៦២ដុល្លារហើយ
ថ្ងៃនេះខុសពីម្សិលមិញ មាសកឺនតម្លៃប្រែប្រួលទៀតហើយ ដោយនៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ មាសគឺមានហាងឆេង ៣៦២ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ខណៈកាលពីថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ មាសគឺមានហាងឆេង ៣៦០ដុល្លារក្នុងមួយជី។ ដោយឡែក សម្រាប់ការទិញចូលវិញ នៅថ្ងៃនេះមាសគឺមានតម្លៃ ៣៥២ដុល្លារក្នុងមួយជី ស្របពេលការលក់ចេញវិញ គឺមានតម្លៃ…
ធនាគារជាតិដាក់ឲ្យប្រើប្រាស់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចសម្រាប់ការស្នើសុំអជ្ញាបណ្ណប្រកបអាជីវកម្មប្តូរប្រាក់ ខណៈតើវាសំខាន់ និងផ្តល់អត្ថប្រយោជន៍បែបណា?
ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការ សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (CamDX)សម្រាប់ការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្មប្តូរប្រាក់។ អនុលោមតាមអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្តីពី “សេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ច (CamDX) ” ធនាគារជាតិនៃកម្ពុជា បានរៀបចំសៀវភៅមគ្គុទ្ទេសក៍សម្រាប់ការស្នើសុំអាជ្ញាបណ្ណ ប្រកបអាជីវកម្មប្តូរប្រាក់ ក្នុងគោលដៅដើម្បីរួមចំណែកជួយសម្រួលដល់ការបង្កើតអាជីវកម្ម លើកកម្ពស់បរិយាកាស ធុរកិច្ច និងបង្កើនការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈប្រព័ន្ធនេះ ធុរកិច្ចជននៅរាជធានី និងបណ្តាខេត្ត នានា…