លោក ឈន វឌ្ឍនៈ៖ វិស័យហិរញ្ញវត្ថុដែលរឹងមាំ មិនត្រឹមតែត្រូវការស្ថាប័នដែលមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការយុវជនដែលមានចំណេះដឹង ជំនាញច្បាស់លាស់
វិស័យហិរញ្ញវត្ថុដែលរឹងមាំ មិនត្រឹមតែត្រូវការស្ថាប័នដែលមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការយុវជនដែលមាន ចំណេះដឹង ជំនាញច្បាស់លាស់ និងការទទួលខុសត្រូវ ដើម្បីត្រៀមខ្លួនក្នុងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានាពេលអនាគត។ នេះជាការលើកឡើងរបស់ លោក ឈន វឌ្ឍនៈ អគ្គលេខាធិការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងឱកាសចូលរួមថ្លែងសុន្ទរកថាក្នុងសាលាស្តីពី «កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនសម្រាប់អាជីពវិជ្ជាជីវៈក្នុងវិស័យមីក្រូហិរញ្ញវត្ថុ» ដែលរៀបចំដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការជាមួយនឹងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា កាលពីថ្មីៗនេះ។…
លោកជំទាវបណ្ឌិត ជា សិរី ជំរុញស្ថាប័នរដ្ឋនិងឯកជន ពង្រឹងកិច្ចសហការដើម្បីអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុឌីជីថល ប្រកបដោយសុវត្ថិភាព និងឆ្លើយតបតម្រូវការសង្គម
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជំរុញស្ថាប័នរដ្ឋនិងឯកជន ពង្រឹងកិច្ចសហការដើម្បីអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុឌីជីថល ប្រកបដោយសុវត្ថិភាព និងឆ្លើយតបតម្រូវការសង្គម។ ថ្លែងក្នុងកិច្ចប្រជុំតុមូលស្តីពី “ការជំរុញការតភ្ជាប់ប្រព័ន្ធឌីជីថល៖ ការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិជាមួយបណ្តាញហិរញ្ញវត្ថុសកល” ក្នុងព្រឹត្តិការណ៍ Silk Road Finance & Technology Forum កាលពីពេលថ្មីៗនេះ…
សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង អគ្គលេខាធិការដ្ឋាន អ.ស.ហ. ចុះ MOU រួមគ្នាលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថល
សាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីលីដា ឯ.ក បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អគ្គលេខាធិការដ្ឋាន អ.ស.ហ.) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថលនៅក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជា។ ពិធីចុះហត្ថលេខា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ត្រូវបានធ្វើឡើងក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាង និងបុគ្គលិកនៃស្ថាប័នទាំងពីរ ក្នុងបរិយាកាសស្និទ្ធស្នាល និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសជាតិ។…
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការជាមួយ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា រៀបចំសិក្ខាសាលាស្តីពី «កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនសម្រាប់អាជីពវិជ្ជាជីវៈក្នុងវិស័យមីក្រូហិរញ្ញវត្ថុ» កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ ក្នុងឱកាសនោះ សមាគមបានចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ពាក់ព័ន្ធនឹង ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការរៀបចំផែនការហិរញ្ញវត្ថុ ការគ្រប់គ្រងចំណូល-ចំណាយ ការសន្សំ…
ធនាគារ ខេប៊ីប្រាសាក់ ទទួល «អាជ្ញាបណ្ណប្រតិបត្តិករបរធនបាល» ជាផ្លូវការពី និយ័តករបរធនបាលកិច្ច
ធនាគារ ខេប៊ីប្រាសាក់ ទទួល «អាជ្ញាបណ្ណប្រតិបត្តិករបរធនបាល» ជាផ្លូវការពី និយ័តករបរធនបាលកិច្ច (ន.ប.ធ.)កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៦ ក្នុងឱកាសគណៈគ្រប់គ្រងនៃធនាគារ ខេប៊ីប្រាសាក់ ដឹកនាំដោយ លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សុខ…
ឱកាសសម្រាប់អ្នកចង់ចូលវិស័យធនាគារបានមកដល់ហើយ! ធនាគារ អេស៊ីលីដា ប្រកាសជ្រើសរើសបុគ្គលិកជិត២០០នាក់ ចូលបម្រើការងារ
ធនាគារ អេស៊ីលីដាភីអិលស៊ី ដែលជាធនាគារខ្មែរនិងជាធនាគារពាណិជ្ជដ៏ធំបំផុតមួយនៅកម្ពុជា កំពុងប្រកាសជ្រើសរើសបុគ្គលិកជាច្រើនមុខតំណែងឲ្យចូលបម្រើការងារក្នុងមុខតំណែងចំនួន ១១ រួមមាន៖ -ភ្នាក់ងារប្រតិបត្តិការ (ចេះភាសាចិន) (២៦នាក់)– ភ្នាក់ងារទំនាក់ទំនងសេវាហិរញ្ញវត្ថុ (ចេះភាសាចិន) (២៨នាក់)-អ្នកវិភាគទិន្នន័យ (០៣នាក់)-អ្នកវិទ្យាសាស្រ្តទិន្នន័យ (០៣នាក់)-អ្នករចនាផលិតផលឌីជីថល (០១នាក់)-អ្នកឯកទេសស្រាវជ្រាវទីផ្សារ និងអតិថិជន (០២នាក់)-អ្នកឯកទេសជាន់ខ្ពស់ស្រាវជ្រាវយុទ្ធសាស្ត្រ (០២នាក់)-អ្នកសំអាត (១៨នាក់)-អ្នកបើកបររថយន្ត (០៣នាក់)-ជំនួយការបម្រើអតិថិជន…
ផ្សារភ្ជាប់ការអប់រំ ជំរុញអនាគតកម្រិតសកល៖ ធនាគារ ខេប៊ីប្រាសាក់ ចូលរួមជាអ្នកឧបត្ថម្ភកម្រិតមាស ក្នុងពិព័រណ៍ចក្ខុវិស័យអប់រំនៅប្រទេសកូរ៉េ ឆ្នាំ ២០២៦
ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមជាអ្នកឧបត្ថម្ភកម្រិតមាស (Gold Sponsor) សម្រាប់ «ពិព័រណ៍ចក្ខុវិស័យអប់រំនៅប្រទេសកូរ៉េ ឆ្នាំ ២០២៦»។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២១–២២ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅថ្មីៗនេះ នៅសណ្ឋាគារ Oakwood Premier Phnom…
ធនាគារ អេស ប៊ី អាយ បិទបញ្ចប់សិក្ខាសាលាប្រចាំឆ្នាំ២០២៦ យ៉ាងជោគជ័យ ជាមួយទិសដៅថ្មី “រួមគ្នាបង្កើតអនាគត”
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ ធនាគារ អេស ប៊ី អាយ បានរៀបចំសិក្ខាសាលាគណៈគ្រប់គ្រងប្រចាំឆ្នាំរបស់ខ្លួនប្រកបដោយភាពជោគជ័យ ក្រោមប្រធានបទដ៏មានអត្ថន័យថា “រួមគ្នាបង្កើតអនាគត”។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ មានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រង និងប្រធានសាខាសរុបប្រមាណ ២៥០នាក់ មកពីទូទាំងប្រទេស។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផលការងារដ៏ត្រចះត្រចង់ដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងពិភាក្សានិងតម្រង់ទិសដៅអាទិភាពសម្រាប់យុទ្ធសាស្ត្រការងារក្នុងឆមាសទី២ ឆ្នាំ២០២៦…