Cam Bank News

ធនាគារ ARDB សហការជាមួយក្រុមបេសកកម្ម IFAD និងលេខាធិការដ្ឋាន ASPIRE-AT ពង្រឹងការគាំទ្រឥណទានដល់កសិករខ្នាតតូច

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ជីវភាពកសិករខ្នាតតូច តាមរយៈការចូលរួមកិច្ចប្រជុំពិភាក្សាការងារដ៏មានសារៈសំខាន់មួយ កាលពីថ្ងៃទី១ ខែកញ្ញា កន្លងទៅនេះ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅស្នាក់ការកណ្តាលនៃធនាគារ ARDB ដោយមានការចូលរួមពីក្រុមបេសកកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងក្រុមការងារលេខាធិការដ្ឋាន ASPIRE-AT នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជំនួបកំពូលនៃស្ថាប័នទាំងបីនេះ ធ្វើឡើងក្រោមកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម…

រដ្ឋាភិបាល ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ទំហំជាង ១ ២០០ លានដុល្លារ ដើម្បីដោះស្រាយពហុវិបត្តិ រក្សាលំនឹងជីវភាពប្រជាជន និងទ្រទ្រង់អាជីវកម្ម

កម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ” ទំហំជាង ១ ២០០ លានដុល្លារ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ​កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនេះ​…

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការរៀបចំសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំប្រចាំតំបន់ និងសាខាក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសហការរៀបចំសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំប្រចាំតំបន់ និងសាខាក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុស្តីពីការពង្រឹងអភិបាលកិច្ច និងឧត្ដមភាពប្រតិបត្តិការក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ សម្រាប់តំបន់ទី៥ នៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងល្អក្នុងតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយនិងអាជ្ញាធរមូលដ្ឋាន និងដើម្បីបង្កើនចំណេះដឹងថ្មីៗ…

ធនាគារ វីង អ្នកឧកញ៉ា គិត ម៉េង ជម្រុញកម្ចី ៣លានដុល្លារ មិនបាច់មានទ្រព្យធានា ដើម្បីបដិវត្តន៍កសិកម្មធន់នឹងអាកាសធាតុនៅកម្ពុជា

វិស័យធនាគារនៅកម្ពុជា កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញហិរញ្ញប្បទានបៃតង ដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ឆ្លើយតបនឹងបេសកកម្មនេះ ធនាគារ វីង ក្រោមកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងទទួលបានការគាំទ្រពីមូលនិធិបរិស្ថានសកល តាមរយៈមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមហិរញ្ញប្បទានដ៏ធំមួយ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាធន់នឹងអាកាសធាតុ នៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា។ ដើម្បីគាំទ្រដល់គម្រោងនេះ ធនាគារ វីង បានទម្លាក់កញ្ចប់ឥណទានសរុបចំនួន ៣…

ធនាគារ FTB ចែករំលែកបទពិសោធ និងបង្កើនការយល់ដឹងដល់សិស្ស-និស្សិត នៃវិទ្យាស្ថាន ខេម អេដ ពីតួនាទីសារៈសំខាន់ និងឱកាសការងារក្នុងវិស័យធនាគារ

ឯកឧត្តម ហ្គី អានវ៉ានិថ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ FTB បានអញ្ជើញចូលរួមចែករំលែកចំណេះដឹង បទពិសោធ និងទស្សនៈវិស័យ ព្រមទាំងសំណេះសំណាលជាមួយលោកបណ្ឌិត ព្រំ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន ខេម អេដ ក្នុងកម្មវិធីដែលរៀបចំឡើងនៅវិទ្យាស្ថាន ខេម អេដ (CamEd Business…

សមាគមធនាគារនៅកម្ពុជា បាននាំយកទស្សនវិស័យរបស់កម្ពុជាទៅកាន់កិច្ចពិភាក្សាថ្នាក់តំបន់ ស្តីពីអនាគតនៃអាជីវកម្មប្រកបដោយចីរភាព

សមាគមធនាគារនៅកម្ពុជា បានចូលរួមចំណែកក្នុងកម្មវិធី Forward Faster Now | APAC 2026 នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ដោយបាននាំយកទស្សនវិស័យរបស់កម្ពុជាទៅកាន់កិច្ចសន្ទនាថ្នាក់តំបន់ រួមជាមួយថ្នាក់ដឹកនាំធុរកិច្ចមកពីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពី ឥទ្ធិពលនៃចីរភាពក្នុងការពង្រឹងការប្រកួតប្រជែង និងការរីកលូតលាស់រយៈពេលវែងរបស់អាជីវកម្ម។ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាជាន់ខ្ពស់…

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលអ៊ូសបេគីស្ថាន ចុះ MOU តភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍

ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្តាលអ៊ូសបេគីស្ថាន បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដោយកាលពីថ្ងៃទី២៥ សីហា កន្លងទៅ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់ឆ្លងដែន» រវាងប្រទេសទាំងពីរ នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន។ ការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុថ្មីនេះ គឺជាជំហានយុទ្ធសាស្ត្រមួយដ៏សំខាន់ ក្នុងការបើកផ្លូវឱ្យមានការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់កាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់រវាងប្រជាជាតិទាំងពីរ។ អនុស្សរណៈនេះមិនត្រឹមតែជួយសម្រួលដល់ការផ្ទេរប្រាក់ និងការទូទាត់ឌីជីថលឆ្លងដែនឱ្យកាន់តែងាយស្រួល…

លោក ឈន វឌ្ឍនៈ៖ វិស័យហិរញ្ញវត្ថុដែលរឹងមាំ មិនត្រឹមតែត្រូវការស្ថាប័នដែលមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការយុវជនដែលមានចំណេះដឹង ជំនាញច្បាស់លាស់

វិស័យហិរញ្ញវត្ថុដែលរឹងមាំ មិនត្រឹមតែត្រូវការស្ថាប័នដែលមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការយុវជនដែលមាន ចំណេះដឹង ជំនាញច្បាស់លាស់ និងការទទួលខុសត្រូវ ដើម្បីត្រៀមខ្លួនក្នុងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានាពេលអនាគត។ នេះជាការលើកឡើងរបស់ លោក ឈន វឌ្ឍនៈ អគ្គលេខាធិការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងឱកាសចូលរួមថ្លែងសុន្ទរកថាក្នុងសាលាស្តីពី «កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនសម្រាប់អាជីពវិជ្ជាជីវៈក្នុងវិស័យមីក្រូហិរញ្ញវត្ថុ» ដែលរៀបចំដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការជាមួយនឹងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា កាលពីថ្មីៗនេះ។…

លោកជំទាវបណ្ឌិត ជា សិរី ជំរុញស្ថាប័នរដ្ឋនិងឯកជន ពង្រឹងកិច្ចសហការដើម្បីអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុឌីជីថល ប្រកបដោយសុវត្ថិភាព និងឆ្លើយតបតម្រូវការសង្គម

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជំរុញស្ថាប័នរដ្ឋនិងឯកជន ពង្រឹងកិច្ចសហការដើម្បីអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុឌីជីថល ប្រកបដោយសុវត្ថិភាព និងឆ្លើយតបតម្រូវការសង្គម។ ថ្លែងក្នុងកិច្ចប្រជុំតុមូលស្តីពី “ការជំរុញការតភ្ជាប់ប្រព័ន្ធឌីជីថល៖ ការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិជាមួយបណ្តាញហិរញ្ញវត្ថុសកល” ក្នុងព្រឹត្តិការណ៍ Silk Road Finance & Technology Forum កាលពីពេលថ្មីៗនេះ…

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង អគ្គលេខាធិការដ្ឋាន អ.ស.ហ. ចុះ MOU រួមគ្នាលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថល

 សាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីលីដា ឯ.ក បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អគ្គលេខាធិការដ្ឋាន អ.ស.ហ.) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថលនៅក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជា។ ពិធីចុះហត្ថលេខា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ត្រូវបានធ្វើឡើងក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាង និងបុគ្គលិកនៃស្ថាប័នទាំងពីរ ក្នុងបរិយាកាសស្និទ្ធស្នាល និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសជាតិ។…