Cam Bank News

ធនាគារ អេស៊ីលីដា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដើម្បីប្រមូលចំណូលសេវាសាធារណៈ

កាលពីព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.អ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក.អ.ក. និង…

តស៊ូធ្វើ YouTube ពីបាតដៃទទេ ឥឡូវជោគជ័យខ្លាំង MrBeast ក្លាយជាមហាសេដ្ឋីទាំងវ័យក្មេង កាន់ជំនួញជាច្រើននៅក្នុងដៃ

លោក Jimmy Donaldson ហៅក្រៅថា MrBeast ដែលជាអ្នកផលិតមាតិកាដ៏ល្បីល្បាញម្នាក់នៅលើបណ្តាញសង្គម ជាពិសេសនៅលើ YouTube ផ្ទាល់តែម្តង ត្រូវបានគេរាយការណ៍មកថា លោកកំពុងមានកំណើនទ្រព្យសម្បត្តិដ៏មហាសាល ក្លាយជាមហាសេដ្ឋីទាំងវ័យក្មេង។ MrBeast ក្រៅពីល្បីនៅលើឆាណែល YouTube ផ្ទាល់ខ្លួនរបស់គាត់ លោកក៏មានអាជីវកម្មជាច្រើនផ្សេងទៀតកាន់នៅក្នុងដៃ ខណៈដែលអាជីវកម្មទាំងអស់នោះបានធ្វើឲ្យរូបលោក មានទ្រព្យសម្បត្តិប្រមាណ ១ពាន់លានដុល្លារ​…

ថ្ងៃនេះដូចម្សិលមិញ មាសធ្លាក់ថ្លៃទៀតហើយ!

សម្រាប់អ្នកចង់ទិញមាស ឬក៏អ្នកកំពុងប្រុងជើងការតាមដានតម្លៃ សូមជម្រាបថា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មាសស្ថិតនៅតម្លៃ ៣៩១ដុល្លារក្នុងមួយជី ឯចំណែកតម្លៃទិញចូល ៣៨១ដុល្លារក្នុងមួយជី។ ដោយឡែក ផ្លាទីនទឹកប្រាំពីរកន្លះវិញ តម្លៃលក់ចេញគិត ២៩៣ដុល្លារក្នុងមួយជី ហើយតម្លៃទិញចូល ២៨៣ដុល្លារក្នុងមួយជី៕

កៅស៊ូ ជាដំណាំចម្បងមួយរបស់កសិករកម្ពុជា តស់មកដឹងថា ប៉ុន្មានខែកន្លងមក កម្ពុជារកចំណូលបានប៉ុន្មានពីដំណាំមួយប្រភេទនេះ?

យោងតាមទិន្នន័យ​របស់​​អគ្គនាយក​ដ្ឋានកៅស៊ូ នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា រយៈពេល ៤ខែ ពោលចាប់​ពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០២៥ កម្ពុជា​ផលិតជ័រកៅស៊ូបានចំនួនជាង ៨២ ០០០តោន ថយចុះជាង ៥តោន ឬស្មើនឹង៥.៩% ​បើ​ធៀបនឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំ២០២៤។ ទន្ទឹមគ្នា កម្ពុជាក៏បាននាំចេញកៅស៊ូចំនួនជាង ៧៦…

ចង់ទិញ ទិញឲ្យហើយទៅ ព្រោះមាសកំពុងស្ថិតនៅក្រោមតម្លៃ បួនរយដុល្លារ នៅថ្ងៃនេះ

ហាងឆេងមាសពីមុនៗ ត្រូវបានហក់ឡើងខ្ពស់ហួសដល់តម្លៃលើស ៤០០ដុល្លារក្នុងមួយជីឯណោះ យ៉ាងណាតម្លៃមួយនេះក៏មានការប្រែប្រួលត្រឡប់មកវិញ ដោយនាពេលបច្ចុប្បន្ន តួយ៉ាងហាងឆេងមាសចំថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ គឺមានតម្លៃ ៣៩៤ដុល្លារក្នុងមួយជីជាតម្លៃសម្រាប់លក់ចេញ ហើយចំណែកតម្លៃសម្រាប់ទិញចូលវិញ គឺស្ថិតនៅ ​៣៨៤ដុល្លារក្នុងមួយជី។ ងាកមកហាងឆេង ផ្លាទីនទឹកប្រាំពីរកន្លះ ក៏សូមបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃនេះ គឺមានតម្លៃ ២៩៦ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ឯសម្រាប់តម្លៃទិញចូល…

អាគារតម្លៃ ១១២លានដុល្លាររបស់ធនាគារ FTB បានបញ្ចប់ការសាងសង់គ្រោងអាគារជាស្ថាពរ

ក្រោយបើកការដ្ឋានសាងសង់បានខ្ទង់ ៣ឆ្នាំ ពោលកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នាពេលនេះ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) និងក្រុមហ៊ុនអ៊ឹមអេសអ៊ិន អេច អិនវេសម៉ិន ឯ.ក (MSNH Investment Co., Ltd) បានរៀបចំពិធីបញ្ចប់ការសាងសង់ គ្រោងអគារ FTB Tower…

កុំគិតថាខ្លួនជាស្ត្រីធ្វើអ្វីមិនបានដូចបុរស ត្បិតថាទាំងនេះជាមហាសេដ្ឋីដែលសុទ្ធសឹងតែជាស្ត្រី មានដាច់គេបំផុតនៅឥណ្ឌា

ប្រទេសឥណ្ឌា មើលមួយភ្លែត ថាជាប្រទេសយ៉ាប់យ៉ឺន តោកយ៉ាក តាមរយៈការមើលឃើញត្រឹមមួយជ្រុង តែនេះជារឿងខុស ត្បិតថាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកមួយនេះ មានប្រជាជនជាមហាសេដ្ឋីច្រើនលំដាប់ទីបី ក្នុងចំណោមប្រទេសផ្សេងទៀតលើសាកលលោក ពោលប្រមាណជាង ១០៥នាក់។ តាមរយៈចំនួនដ៏ច្រើននេះ ក្នុងនោះគេសង្កេតឃើញមានមហាសេដ្ឋីមានភេទជាស្ត្រីដ៏ពូកែ មានទ្រព្យច្រើនដាច់គេទាំង ១០រូបប្រចាំប្រទេសឥណ្ឌា ដោយផ្អែកតាមរបាយការណ៍ពី Forbes India ។ ១.…

មុនឈានជើងចូលហាងមាស មកដឹងតម្លៃហាងឆេងនាព្រឹកនេះសិន

ក្រោយមានសន្ទុះខ្លាំង ហាងឆេងកើនលើសដល់ ៤០០ដុល្លារតិចតួចកាលពីពេលកន្លងទៅថ្មីៗ ហាងឆេងទិញលក់មាសនាព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ កំពុងតែស្ថិតនៅតម្លៃទាបជាងពីមុន ដោយលក់ចេញគិត ៣៩៥ដុល្លារក្នុងមួយជី ហើយតម្លៃទិញចូលគិតនៅ ៣៨៥ដុល្លារក្នុងមួយជី។ ចំពោះប្រភេទផ្លាទីនទឹកប្រាំពីរកន្លះវិញ តម្លៃលក់ចេញគឺស្ថិតនៅ ២៩៦ដុល្លារក្នុងមួយជី​ ចំណែកឯតម្លៃទិញចូលស្ថិតនៅ ២៨៦ដុល្លារក្នុងមួយជីផងដែរ៕

រកឯណាបាន! ប្រើពេលតែមួយភ្លែត អ្នកមានដាច់គេទាំង៣ របស់ពិភពលោក ចំណេញប្រាក់បាន ៣០ពាន់លានដុល្លារ

ស្គាល់ហើយមហាសេដ្ឋីលំដាប់ជួរមុខរបស់ពិភពលោកទាំង៣ នោះគឺស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និងស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg ដោយទ្រព្យសម្បត្តិរបស់ពួកគេសរុបបញ្ចូលគ្នាកើនបានក្នុងរង្វង់ចំនួន ៣០ពាន់លានដុល្លារ កាលពីថ្ងៃទី១២…

មិនចេះសំញែង មិនគិតរឿងឡើងឋានសួគ៌នៅជាតិមុខ មហាសេដ្ឋីចិត្តព្រះរូបនេះ ហ៊ានបរិច្ចាគលុយខ្លួនឯងដល់ទៅ ២០០ពាន់លានដុល្លារដល់ជនទីទាល់ក្រ

ស្របពេលប្រទេសជុំវិញពិភពលោក ពិសេសអាមេរិកកាត់ផ្តាច់ជំនួយមនុស្សធម៌ទៅកាន់តំបន់ ឬប្រទេសកំពុងជួបការលំបាក បែរជាមហាសេដ្ឋីប្រាក់ពាន់លាន លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft កាលពីថ្ងៃទី៨ ខែឧសភា កន្លងទៅ បានសន្យាច្បាស់ៗថា ខ្លួននឹងបរិច្ចាគនូវទ្រព្យសម្បត្តិទាំងអស់ ពោលប្រមាណជា ២០០ពាន់លានដុល្លារ វេរចូលទៅក្នុងគណនីកញ្ចប់មូលនិធិសប្បុរសធម៌ ដែលតែងតែសកម្មជួយជនក្រីក្រលំបាក ក្នុងរយៈពេលយ៉ាងយូរបំផុតនៅជាង ២០ឆ្នាំខាងមុខ។…