Cam Bank News

ក្រុមហ៊ុន Smart ទទួលបានហិរញ្ញប្បទាន ៥០លានដុល្លារពីធនាគារ CIMB ត្រៀមវិនិយោគនាំបច្ចេកវិទ្យា 5G មកកម្ពុជា

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥​ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB Bank) និងក្រុមហ៊ុន Smart Axiata (Smart) បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ៥០លានដុល្លារអាមេរិកជាទុនវិនិយោគ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញ និងការត្រៀមខ្លួនសម្រាប់បច្ចេកវិទ្យា 5G ។ កិច្ចព្រមព្រៀងនៃហិរញ្ញប្បទានចំនួន ៥០លានដុល្លារអាមេរិកនេះ ជាកាតាលីករដ៏សំខាន់ក្នុងការជួយគាំទ្រក្រុមហ៊ុន Smart ពង្រីកវិសាលភាពនៃហេដ្ឋារចនាសម្ព័ន្ធបណ្ដាញសេវាអ៊ីនធឺណិតឱ្យបានកាន់តែប្រសើរថែមមួយកម្រិតទៀត ស្របពេលដែល Smart ត្រៀមខ្លួនសម្រាប់ប្រព័ន្ធ 5G ក្នុងពេលអនាគត។…

Read More

គ្រាន់តែរឿងបង់ពន្ធ ធនាគារ ABA ចាយប្រាក់អស់ ៥០០លានដុល្លារនៅកម្ពុជា

ដោយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 1996​ មានឈ្មោះ​ថា​ធនាគារ​ វឌ្ឍនៈ​អាស៊ី​ ចំកាត់​ បច្ចុប្បន្ន​កំពុងស្ថិតក្នុងចំណោម​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ ដោយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈតួលេខគួរឲ្យចាប់អារម្មណ័លើរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន។ បើតាមការបង្ហោះលើទំព័រហ្វែសប៊ុកផ្លូវការរបស់ធនាគារ ABA បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ ធនាគារ ABA បានបង់ពន្ធជូនរដ្ឋប្រមាណ ៥០០លានដុល្លារ រហូតធ្វើឲ្យខ្លួនឈានទៅទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ “ប្រភេទមាស” ពីអគ្គនាយកដ្ឋានពន្ធដារជាបន្តបន្ទាប់ រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា។ ជាមួយគ្នា ធនាគារបានបញ្ចេញកម្ចីរហូតដល់ទៅ ៨.៦ពាន់លានដុល្លារ ជំរុញដល់សេដ្ឋកិច្ចកម្ពុជា និងបានផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវិស័យអាកាសចរណ៍ ថាមពលបៃតង កសិកម្ម និងវិស័យសំខាន់ៗជាច្រើនទៀត ក្នុងនោះធនាគារបានជួយជម្រួលដល់កិច្ចការប្រមូលពន្ធជូនរដ្ឋគួរឲ្យកត់សម្គាល់ផងដែរ…

Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យគណៈប្រតិភូធនាគារកាណាដា និង ABA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់ធនាគារ ABA ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Laurent Ferreira ប្រធាន និងនាយកប្រតិបត្តិធនាគារជាតិកាណាដា និងជាភាគហ៊ុនិករបស់ធនាគារ ABA និង​​គណៈប្រតិភូ​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។ នៅក្នុងឱកាសនៃជំនួប, លោកប្រធានធនាគារ​ បានគោរពជម្រាបជូនសម្ដេចបវរធិបតី​ អំពីវឌ្ឍនភាពអាជីវកម្មរបស់ធនាគារ ABA ​ដែលបានក្លាយជាធនាគារលំដាប់ទី១ នៅកម្ពុជា និង​បានគូសបញ្ជាក់ថា…

Read More

មាសមានហាងឆេងកាន់តែល្អទៅៗហើយ គួរទិញថែម ឬលក់ចេញ ជាពេលត្រូវពិចារណា

មាសបន្តរក្សាបាននូវតម្លៃមួយបានយ៉ាងល្អ ហាងឆេងភាគច្រើនកើនឡើងស្ទើរតែរាល់ថ្ងៃ មិនងាយចុះ សុខចិត្តរក្សាបានតម្លៃមួយនៅថេរដដែល ដោយនៅព្រឹកថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៥នេះ មាសរក្សាបានតម្លៃ​ ៣៧៩ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ឯទិញចូលគិតក្នុងតម្លៃ ៣៦៩ដុល្លារក្នុងមួយជី ដែលនេះគឺដូចគ្នានៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ។ ជាមួយគ្នាចំពោះ ថ្ងៃនេះដដែល ផ្លាកទីនទឹក 18K 75% លក់ចេញគិតក្នុងតម្លៃ ២៨៤ដុល្លារក្នុងមួយជី ឯទិញចូលគិតក្នុងតម្លៃ ២៧៤ដុល្លារក្នុងមួយជី ស្របពេលផ្លាកទីន Italy 18K 75% លក់ចេញគិតក្នុងតម្លៃ…

Read More

ធ្វើការឲ្យធនាគារ CIMB ជាង ១២ឆ្នាំ លោក ហុង ជៀប វិវត្តន៍ខ្លួនកាន់បានតំណែងធំ ក្លាយជា CEO

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ប្រកាសអំពីការតែងតាំងលោក ហុង ជៀប ជាប្រធាននាយកប្រតិបត្តិ (CEO) ថ្មី ដោយត្រូវបន្តតំណែងបន្ទាប់ពីលោក ប៊ុន យីន សម្រេចចូលនិវត្តន៍ពីតួនាទីរបស់លោក។ លោក ហុង ជៀប ឡើងកាន់មុខតំណែងថ្មី ជាមួយនឹងចំណេះដឹងជ្រៅជ្រះ និងបទពិសោធន៍ការងារជាច្រើនឆ្នាំ ក្នុងវិស័យធនាគារ នៃប្រទេសកម្ពុជា។ លោកបានចូលបម្រើការងារ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងធនាគារ CIMB…

Read More

ដាច់ខែថ្មីកៀកចូលឆ្នាំ មាសឡើងថ្លៃទិញសឹងមិនបាន បំបែកតម្លៃកំណត់ត្រា

ឈានចូលដល់ថ្ងៃដំបូងខែមេសា ភ្លាម មាសបានបន្តបំបែកកំណត់ត្រាថ្មី ដល់តម្លៃមួយសឹងតាមមិនទាន់ មានន័យថាអ្នកដែលលក់មាសកាលពីខែមុន មិនអាចកាន់លុយដដែលនោះ ទៅទិញក្នុងតម្លៃដូចមុននោះឡើយ ដោយមាសនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ សម្រាប់ការលក់ចេញគិតក្នុងតម្លៃ ៣៧៩ដុល្លារក្នុងមួយជី ឯតម្លៃទិញចូលគិតក្នុងតម្លៃ ៣៦៩ដុល្លារក្នុងមួយជី។ ដោយឡែកបើងាកទៅថ្ងៃចុងក្រោយនៃខែមីនា ពោលគឺនៅថ្ងៃទី៣១ មាសគិតក្នុងតម្លៃ ៣៧៧ដុល្លារក្នុងមួយជី ខណៈសម្រាប់ការទិញចូលគិតក្នុងតម្លៃ ៣៦៧ដុល្លារក្នុងមួយជី៕

Read More

ទាំងនេះជាធនាគារទាំង៥ ដែលប្រជាជនថៃពេញនិយមប្រើប្រាស់ជាងគេ

ប្រព័ន្ធធនាគារនៅប្រទេសថៃ មានច្រើនប្រភេទណាស់ ដូចជាប្រភេទធនាគារពាណិជ្ជ ធនាគាររដ្ឋ ក៏ដូចជាធនាគារបរទេស។ ធនាគារពាណិជ្ជ ផ្តល់ជូនសេវារបស់ខ្លួនមិនថាអតិថិជនជាប្រជាជនក្នុងតំបន់ ឬបរទេស។ យ៉ាងណាបើក្រឡេកមកមើលអំពី ធនាគារកំពូលៗទាំង៥ ដែលប្រជាជន ឬអតិថិជននៅប្រទេសថៃ ពេញនិយមប្រើប្រាស់ជាងគេនោះមានដូចជា៖ ១. ធនាគារ Kasikorn Bank (KBank) បច្ចុប្បន្នមានអតិថិជនប្រមាណ ២៣លាននាក់ ២. ធនាគារ​ Bangkok Bank (BBL) បច្ចុប្បន្នមានអតិថិជនប្រមាណ ១៧លាននាក់ ៣. ធនាគារ Krungthai…

Read More

៥ឆ្នាំចុងក្រោយ ធនាគារ​ អេស ប៊ី អាយ លី ហួរ កើនទ្រព្យសកម្មដល់ទៅជាង ១១០០លានដុល្លារ ខណៈឥណទាន និងប្រាក់បញ្ញើសុទ្ធសឹងតែមានកំណើនលើស ៨០០លានដុល្លារ

ធនាគារ អេស ប៊ី អាយ លី ហួរ បានប្រកាសនូវសមិទ្ធផលដ៏សំខាន់ក្នុងការបន្តកំណើន និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបម្រើអតិថិជន និងសាធារណជននៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ ២០២០ ធនាគារបានចាប់ផ្តើមជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំជាមួយនឹងទ្រព្យសកម្ម ២៤៣.៨ លានដុល្លារអាមេរិក ឥណទាន ១៩៦.៩ លានដុល្លារអាមេរិក និងប្រាក់បញ្ញើ ១១៨.៧ លានដុល្លារអាមេរិក។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ក៏ទទួលបានអាជ្ញាបណ្ណជាធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា ហើយបានពង្រីកសាខា ៤៥ ទូទាំងប្រទេស និងបុគ្គលិកបម្រើការ ១.១៥៧ នាក់…

Read More

បើញើសមិនហូរ គ្មានលុយឯណាធ្លាក់ពីលើមេឃមកឲ្យយើងស្រួលៗទេ! អានរឿងនេះហើយ អ្នកនឹងឈប់ចាញ់បោកលើការវិនិយោគក្លែងបន្លំ

ធនាគារកម្ពុជាសាធារណៈ បានលើកឡើងអំពីរឿងមួយទាក់ទងនឹងការឆបោកលើការវិនិយោគ ដើម្បីជាសារដាស់តឿន មុនពេលសម្រេចចិត្តក្នុងការវិនិយោគលើអ្វីមួយ ត្រូវសិក្សាឲ្យបានច្បាស់លាស់ មិនត្រូវសម្រេចចិត្តដូចរឿងខាងក្រោមនេះទេ៖ សម្បត្តិ ដែលជានិវត្តន៍ជនកំពុងស្វែងរកគម្រោងវិនិយោគ ដើម្បីវិនិយោគប្រាក់សោធននិវត្តន៍របស់គាត់។ ថ្ងៃមួយ គាត់បានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មមួយលើបណ្តាញសង្គម ដែលផ្តល់គម្រោងវិនិយោគ ជាមួយប្រាក់ចំណេញខ្ពស់ និងមានហានិភ័យទាប។ សម្បត្តិ មានអារម្មណ៍រំភើបហើយបានសម្រេចចិត្តវិនិយោគទឹកប្រាក់ទៅលើគម្រោងនោះ ដោយមិនបានស៊ើបសួរឲ្យបានច្បាស់លាស់។ សម្បត្តិ បានទទួលការណែនាំឲ្យទូទាត់ប្រាក់ជាមុន ហើយដោយសារភ្នាក់ងារវិនិយោគនោះ ទំនងជាភ្នាក់ងារស្របច្បាប់ សម្បត្តិ បានធ្វើប្រតិបត្តិការទូទាត់ទៅលើលេខគណនីដែលភ្នាក់ងារនោះបានផ្តល់ឲ្យ។ ពីរបីថ្ងៃក្រោយមក សម្បត្តិ បានព្យាយាមទំនាក់ទំនងទៅភ្នាក់ងារនោះ ទើបបានដឹងថា គាត់ត្រូវបានគេបិទទំនាក់ទំនងហើយ។ ក្រោយមកដោយមានការសង្ស័យ សម្បត្តិ…

Read More

អគារការិយាល័យកណ្តាលរបស់ធនាគារ FTB តម្លៃដល់ទៅ ១១២លានដុល្លារ ជិតជះរាងកណ្តាលទីក្រុងឆាប់ៗខាងមុខនេះហើយ

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អិមអេសអិនអេច អ៊ិនវេសម៉ិន ឯ.ក (MSNH Investment) បានប្រកាសពីការចាប់ផ្តើមសាងសង់ទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួនដែលមានឈ្មោះថា “FTB Tower” នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ដែលបានរៀបចំឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កន្លងទៅ។ “FTB Tower” មានផ្ទៃអគារសរុប ៧៧.៥៩៣ ម៉ែត្រការ៉េ អគារ FTB Tower នឹងមានកម្ពស់សរុបចំនួន ២៨ជាន់ ហើយនិងមានជាន់ក្រោមដីចំនួន ៤ជាន់សម្រាប់ធ្វើជាចំណត ព្រមទាំងមានទីតាំងនៅលើដំបូលអគារសម្រាប់ឧទ្ធម្ភាគចក្រធ្វើការចុះចត។ អគារ…

Read More