Cam Bank News

ក្នុងចំណោមវិស័យទាំងអស់ វិស័យ ១ប្រភេទនេះ ខ្ចីបំណុលពីធនាគារច្រើនជាងគេ

គិតនៅត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងវិស័យសេដ្ឋកិច្ចមានចំនួន ២៤៧.៦៣១ប៊ីលានរៀល (ស្មើនឹង ៦០,៩ប៊ីលានដុល្លារអាមេរិក) កើន២,២% ធៀបទៅនឹងឆ្នាំមុន។ ការកើនឡើងនេះ រួមចំណែកចម្បងដោយកំណើនឥណទានទៅកាន់វិស័យធំៗជាច្រើន ជាពិសេសគឺការជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀតជាដើម។ បើតាមធនាគារជាតិនៃកម្ពុជា ក្នុងនោះការជួញដូរដុំ និងរាយ…

តើកម្ចីដូចម្តេច ដែលធានាថាយើងជាអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ យកមកប្រើប្រាស់ មានប្រសិទ្ធភាព?

ពាក្យថា “កម្ចី” ស្តាប់មួយភ្លែតអាចថា ជារឿងមិនល្អ ដែលយើងជំពាក់បំណុលគេ នេះជាការពិត ក៏ប៉ុន្តែមិនមែនត្រឹមត្រូវ១០០% នោះដែរ ព្រោះថាប្រសិនបើយើងខ្ចីប្រាក់មកខុសគោលដៅ វាអាចចាត់ទុកបានថា ជារឿងមិនល្អពិតមែន ប៉ុន្តែប្រសិនជាប្រើប្រាស់កម្ចីនោះឲ្យត្រូវទិសដៅ ត្រូវស្ថានការ នោះវាអាចជារឿងល្អ ជួយបង្កើនចំណូលយើងមួយកម្រិតបន្ថែមទៀត។ ចុះតើចំណុចសំខាន់ៗអ្វី ដែលយើងជាអតិថិជន យកកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនោះមកប្រើប្រាស់ ប្រាកដថាមានប្រសិទ្ធភាព? ១.…

មាសរក្សាតម្លៃនឹងធឹងល្អ នៅថ្ងៃនេះ

ហាងឆេងមាស នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដូចជាមិនមានការប្រែប្រួលឡើយ បើធៀបនឹងថ្ងៃម្សិលមិញ ពោលតម្លៃលក់ចេញ គិត ៣៥០ដុល្លារក្នុងមួយជីកាលពីម្សិលមិញ នៅថ្ងៃនេះក៏គិតក្នុងតម្លៃ ៣៥០ដុល្លារក្នុងមួយជីដដែល។ ដោយឡែក សម្រាប់តម្លៃទិញចូល ក៏នៅរក្សាតម្លៃ ៣៤០ដុល្លារក្នុងមួយជីកាលពីម្សិលមិញ ថ្ងៃនេះក៏ស្ថិតនៅតម្លៃជាមួយគ្នា ៣៤០ដុល្លារដដែល។ សូមជម្រាបថា តម្លៃមាសឡើងឬចុះ…

បើសិនជាអ្នកមិនចង់សល់លុយដល់ចុងខែ មានលុយទិញផ្ទះ ទិញឡាន សូមកុំធ្វើតាមក្បួនមួយនេះ

ទោះបីជាអ្នកកំពុងធ្វើការឲ្យគេមានប្រាក់ខែតិច ឬច្រើនយ៉ាងណា ហើយម្យ៉ាងទោះបីជាអ្នករកស៊ីដោយឯករាជ្យក៏ដោយ ជឿជាក់ថាពេលខ្លះអ្នកមិនអាចគ្រប់គ្រងចំណូលចំណាយរបស់អ្នកឲ្យមានតុល្យភាពបានល្អ១០០% ដោយខែខ្លះការចំណាយខ្វះមុខខ្វះក្រោយ មិនគ្រប់ជ្រុងជ្រោយ។ នេះអាចមកពីការបែងចែកប្រាក់ចំណូល យកមកចាយវាយមិនទាន់ត្រូវទិសដៅ ដូច្នេះហើយបានជាអ្នកជំនាញ លើកចិត្តឲ្យយើងគួរដើរតាមក្បួនមួយនេះ ធានាដឹងតែសល់លុយចុងខែ មានលទ្ធភាពទិញអ្វីដែលខ្លួនប៉ងប្រាថ្នា នាពេលអនាគត។ ក្បួន 50/30/20 ជាក្បួនដ៏ពេញនិយម ដែលមនុស្សភាគច្រើនប្រើប្រាស់វាបានយ៉ាងជោគជ័យ។ ក្បួននេះត្រូវបានគេគណនាប្រាក់ចំណូលប្រចាំខែរបស់អ្នកបន្ទាប់ពីដកពន្ធហើយ។ ប្រាក់ចំណូល១០០% របស់អ្នក…

ចង់ខ្ចីលុយពីធនាគារពង្រីកអាជីវកម្ម ធនាគារធំមួយនៅស្រុកខ្មែរ យកអត្រាការប្រាក់ទាបត្រឹមតែ0.72% ប៉ុណ្ណោះក្នុងមួយខែ

ធនាគារ ជីប ម៉ុង ដែលជាធនាគារឈានមុខមួយនៅកម្ពុជា​ ដើរតាមគន្លងជោគជ័យរបស់ ជីប ម៉ុង តាំងតែពីឆ្នាំ១៩៨២ កំពុងផ្តល់ជូនយ៉ាងពិសេសសម្រាប់ម្ចាស់អាជីវកម្ម ដែលចង់កម្ចីប្រាក់ពីធនាគារទៅពង្រីកអាជីវកម្មខ្នាតតូច និងមធ្យមរបស់ខ្លួន។ ធនាគារ ជីប ម៉ុង ផ្តល់ជូននូវអត្រាកាប្រាក់ទាបត្រឹមតែ0.72% ប៉ុណ្ណោះក្នុងមួយខែ និងមាននូវភាពបត់បែន។ សម្រាប់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម របស់ធនាគារ…

តស់មកដឹងតម្លៃមាសនៅថ្ងៃនេះ ឡើងឬក៏ចុះ?

ហាងឆេងមាសហាក់មានការប្រែប្រួលតម្លៃបន្តិច ដោយនាថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មាសបានស្រុតចុះតម្លៃសល់ត្រឹមតែ ៣៥០ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ ខណៈកាលពីម្សិលមិញ (ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥) មាសមានតម្លៃខ្ពស់ជាងថ្ងៃនេះ ពោលរហូតដល់ ៣៥៣ដុល្លារក្នុងមួយជី។ ដោយឡែក សម្រាប់តម្លៃក្នុងការទិញចូលវិញ មាសនៅថ្ងៃនេះមានតម្លៃ ៣៤០ដុល្លារក្នុងមួយជី ខណៈឯកាលពីម្សិលមិញមានតម្លៃដល់ទៅ…

ឡូយមែន! LOLC លើកស្ទួយលុយរៀលខ្មែរ ផ្តល់ការប្រាក់ទៅវិញ៣% គ្រាន់តែបើកគណនីប្រាក់រៀល

អិលអូអិលស៊ី (LOLC) ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បានចូលរួមលើកតម្កើងប្រាក់រៀលរបស់ជាតិ ឲ្យកាន់តែមានឥទ្ធិពលលើទីផ្សារ ដោយបានធ្វើការផ្តល់ជូនមិនធ្លាប់មានដល់អតិថិជន គ្រាន់តែមានគណនីប្រាក់រៀលមួយ នៅលើ LOLC Mobile នឹងទទួលបានការប្រាក់ខ្ពស់រហូតដល់៣% ក្នុងមួយឆ្នាំ។ លើសពីនោះ អតិថិជនក៏អាចបើក QR Code គណនីប្រាក់រៀល ដើម្បីទទួលបានការស្គែនចូលពីគ្រប់ធនាគារដោយមិនអស់កម្រៃសេវា ហើយក៏អាចទូទាត់ប្រាក់ទៅកាន់ QR…

ចាយពេលតែមួយឆ្នាំ (២០២៤) ធនាគារ ជីប ម៉ុង ឈ្នះពានរង្វាន់ធំៗបានដល់ទៅ៣ ពីស្ថាប័នផ្សេងៗគ្នា

ធនាគារ ជីប ម៉ុង ដែលជាធនាគារមានគ្រឹះរឹងមាំ ដើរតាមគន្លងជោគជ័យរបស់ ជីប ម៉ុង តាំងពីឆ្នាំ១៩៨២ នារយៈពេលឆ្នាំ២០២៤ កន្លងផុតទៅថ្មីៗនេះ ធនាគារបានសម្រចនូវភាពជោគជ័យរបស់ខ្លួន ឈ្នះនូវពានរង្វាន់ធំៗចំនួន៣ ពីស្ថាប័នអន្តរជាតិផ្សេងៗគ្នា។ ចំណោមពានរង្វាន់ទាំងបី ក្នុងនោះមានដូចជា៖ ១. ពានរង្វាន់កម្រិតកំពូលជា “ធនាគារប្រកបដោយភាពច្នៃប្រឌិតបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឆ្នាំ២០២៤”…

កម្ពុជា​ និងហ្វីលីពីន ចុះហត្ថលេខាលើឯកសារពីរច្បាប់ ដឹកដៃគ្នាឈានទៅរកការអភិវឌ្ឍន៍រួម

នាថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា និងហ្វីលីពីន បានចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន២ រួមមាន៖ ១. អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងទី២. អនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និង World Citi College…

ក្រសួងសេដ្ឋកិច្ច ពិភាក្សាជាមួយវិស័យឯកជន រកធាតុចូលជំរុញការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងផ្សព្វផ្សាយច្បាប់ថវិកាឆ្នាំ២០២៥

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវេទិកាសាធារណៈស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ដោយមានការចូលរួមពីលោក ផាន់ ផល្លា និង លោក ចាន់ សុធី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗ មកពីក្រសួង-ស្ថាប័នរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជាតំណាងវិស័យឯកជន ក្រុមហ៊ុន…