Cam Bank News

ចំថ្ងៃអង្គារនេះ ហាងឆេងមាសឡើងថ្លៃស្រឺតៗវិញ

នាថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តម្លៃសម្រាប់ការលក់ចេញ ហាងឆេងមាសបានកើនខ្ពស់មកវិញរហូតដល់ចំនួន ៣៥៣ដុល្លារក្នុងមួយជី ក្រោយម្សិលមិញ (ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥) មាសមានហាងឆេងត្រឹម ៣៤៦ដុល្លារក្នុងមួយជី ដែលនេះខុសត្រូវគ្នារហូតដល់ ៧ដុល្លារឯណោះ។ ដោយឡែក សម្រាប់ហាងឆេងទិញចូលនៅថ្ងៃនេះវិញ មាសមានតម្លៃ ៣៤៣ដុល្លារក្នុងមួយជី ខណៈម្សិលមិញទិញចូលគិតក្នុងតម្លៃ…

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចេញសារលិខិតជូនពរលោកស្រី ឃុន សុនីតា ជាសមាជិកក្រុមប្រឹក្សាភិបាល ក្នុង​ឱកាសខួបកំណើត

សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានចេញសារលិខិតជូនពរលោកស្រី ឃុន សុនីតា ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងឱកាសខួបកំណើតនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមគោរពជូនពរលោកស្រី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តមានការអភិវឌ្ឍប្រកបដោយចីរភាព។ សូមជម្រាបថា លោកស្រី…

មិនធម្មតា! ស្ត្រីខ្មែររូបនេះ មានប្រវត្តិដើររៀនច្រើនប្រទេស ទម្រាំក្លាយជាអគ្គទេសាភិបាលនៃធនាគារជាតិ

ធនាគារជាតិនៃកម្ពុជា​ (តទៅ​នេះ​ហៅថា​ “ធនាគារជាតិ​”) បច្ចុប្បន្នមានលោកជំទាវ ជា សិរី ជាអគ្គទេសាភិបាល ដោយបាននឹងកំពុងដឹកនាំនាវាស្ថាប័ន ក្រោមចំណុះរដ្ឋាភិបាល យ៉ាងស្វាហាប់។ មុនឈោងចាប់បានតំណែងធំ ជាអគ្គទេសាភិបាលនៃធនាគារជាតិ លោកស្រី ជា សិរី មានប្រវត្តិការងារយ៉ាងចាស់វស្សា និងទទួលបានការសិក្សាក្តោបគំនិតបានជ្រៅជ្រះជាច្រើនប្រទេស ទម្រាំអាចមានសមត្ថភាពគ្រប់គ្រាន់ទល់ដល់សព្វថ្ងៃនេះ។ លោកជំទាវ ជា…

រឿង ៤យ៉ាងចាំបាច់ត្រូវតែដឹង បើមិនចង់ឲ្យទឹកប្រាក់ក្នុងកុងបាត់ ទាំងមិនទាន់បានចាយ

សព្វថ្ងៃនៅកម្ពុជា នរណាៗក៏ជ្រើសរើសការចាយវាយ តាមរយៈកុងធនាគារលើទូរសព្ទដៃ ជាមធ្យោបាយទូទាត់មួយដ៏ចម្បងទៅហើយ ក៏ប៉ុន្តែយ៉ាងណាក៏ត្រូវប្រាកដចិត្តថា លោកអ្នកពិតជាអាចការពារសុវត្ថិភាពសាច់ប្រាក់ក្នុងគណនី ពីក្រុមជនអនាមិក បានប៉ុណ្ណា។ បើតាមធនាគារ Oriental Bank Plc បានជម្រាបថា លោកអ្នកដែលមានកុងធនាគារក្នុងទូរសព្ទដៃ គួរអនុវត្តតាមគន្លឹះសំខាន់ៗទាំង ៤ចំណុចនេះ បើមិនចង់ជ្រុះលុយចេញពីកុងធនាគារ ដល់ដៃក្រុមជនអនាមិក ទាំងមិនទាន់បានចាយ៖ ១.…

អ្នកមានគំរោងទៅក្រៅប្រទេស បើចង់ចំណេញ គួរធ្វើរឿងមួយនេះសិន មុនឡើងយន្តហោះ

កន្លងមកធ្វើដំណើរទៅក្រៅប្រទេសម្តងៗ ត្រូវរង់ចាំឡើងយន្តហោះមុនចេញដំណើរ យ៉ាងហោចណាស់ក៏កន្លះម៉ោងទៅដែរ ដោយពេលខ្លះពិបាកនឹងរកកន្លែងសម្រាក និងត្រូវចាយវាយលើថ្លៃម្ហូបអាហារ ទម្រាំដល់ពេលវេលាចេញដំណើរទៅទៀត។ ចង់ចំណេញ គួរបើកប័ណ្ណម៉ាស្ទ័រកាតវើល របស់ធនាគារ អេស៊ីលីដា មួយក៏ល្អព្រោះកាតនេះបានផ្តល់នូវអត្ថប្រយោជន៍ពិសេសដល់យើងជាអ្នកប្រើប្រាស់ជាច្រើនដូចជា៖ ១. មានសិទ្ធិចូលសម្រាកឥតគិតថ្លៃ ក្នុងសាលរង់ចាំពិសេស (Airport Lounge) នៅតាមព្រលានយន្តហោះជាតិ និងអន្តរជាតិ នៅទូទាំងពិភពលោក (6ដង…

ធនាគារ អេស ប៊ី អាយ លី ហួរ  រកឃើញអតិថិជនមានសំណាងសរុប ២៣រូប ទទួលបានរង្វាន់ពី”ការផ្តល់ជូនពិសេស សម្រាប់អតិថិជនបណ្ណវីសាពហុរូបិយប័ណ្ណដំបូងគេនៅកម្ពុជា”

ធនាគារ អេស ប៊ី អាយ លី ហួរ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់រង្វាន់ជូនអតិថិជនពី “ការផ្តល់ជូនពិសេស សម្រាប់អតិថិជនបណ្ណវីសាពហុរូបិយប័ណ្ណដំបូងគេនៅកម្ពុជា”។ គួរបញ្ជាក់ថា ការស្វែងរកអ្នកដែលមានសំណាងទាំង២៣រូបនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។ ការជ្រើសរើសនេះ…

តាមឲ្យទាន់! នេះជាអត្រាប្តូរប្រាក់នៅព្រឹកថ្ងៃចន្ទនេះ

ផ្អែកតាមទិន្នន័យពីធនាគារ KB PRASAC BANK បានបង្ហាញនូវអត្រាប្តូរប្រាក់របស់ខ្លួនក្នុងការទូរទាត់នៅលើទីផ្សារ ដោយនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្រាប់ការទិញចូល ១ដុល្លារគិតក្នុងតម្លៃ ៤០០៨រៀល ចំណែកលក់ចេញវិញ ១ដុល្លារគិតក្នុងតម្លៃ ៤០២៦រៀល។ ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​ដែល​ជា​បុត្រ​ស​ម្ព័ន្ធ​របស់​ធនាគារ​ KB Kook​m​in​…

ថ្ងៃចន្ទដើមទ្រព្យ មាសគិតក្នុងតម្លៃជាង ៣៤០ដុល្លារក្រាស់

នៅថ្ងៃចន្ទដើមសប្តាហ៍ ពោលនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តម្លៃមាសគីឡូមានហាងឆេងទូទៅក្នុងតម្លៃ ៣៤៦ដុល្លារជាតម្លៃលក់ចេញ និងមានហាងឆេង ៣៣៦ដុល្លារជាតម្លៃទិញចូលវិញ។ ដោយឡែក សម្រាប់អ្នកនិយមផ្លាកទីនទឹក 18K 75% មានតម្លៃ ២៦០ដុល្លារជាតម្លៃលក់ចេញ និងតម្លៃ ២៥០ដុល្លារជាតម្លៃទិញចូល។ ម្យ៉ាងវិញទៀត ផ្លាកទីនអ៊ីតាលី 18K 75%…

មកដឹងធនាគារធំទាំង៥ មានសាខាច្រើនជាងគេនៅកម្ពុជា

តាមរយៈប្រភពពីធនាគារជាតិនៃកម្ពុជា បានបង្ហាញថា គិតត្រឹមទិន្នន័យចុងក្រោយឆ្នាំ២០២៣ កម្ពុជាមានធនាគារចំនួន ៦៧ស្ថាប័ន និងមានបណ្តាញសាខាទូទាំងរាជធានី-ខេត្តសរុបចំនួន ១ ៧៣០កន្លែង ក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន ៥០២កន្លែង និងនៅតាមបណ្តាខេត្តវិញមានចំនួន ១ ២២៨កន្លែង។ ទន្ទឹមនឹងនោះ គេឃើញមានធនាគារចំនួន៥ ដែលមាននូវបណ្តាញសាខាទូទាំងរាជធានី-ខេត្ត ច្រើនជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ រួមមាន៖ ១. ធនាគារ…

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការជាមួយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បីការពារអតិថិជន និងពង្រឹងប្រតិបត្តិការផ្តល់ប្រាក់កម្ចី

ភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥៖ ចាប់តាំងពីឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា (NBC) និងអង្គការសហប្រជាជាតិ (UN) បានដឹកនាំការពិគ្រោះយោបល់ដ៏សំខាន់មួយ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា​ ដូចជាបញ្ហាបំណុលច្រើនលើសលុប ហានិភ័យហិរញ្ញវត្ថុពាក់ព័ន្ធនឹងដីធ្លី និងកិច្ចការពារអតិថិជន។ បច្ចុប្បន្នគំនិតផ្តួចផ្តើមនេះ គឺស្ថិតក្នុងដំណាក់កាល ដែលកំពុងអនុវត្តយ៉ាងសកម្ម ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាង ១០០ស្ថាប័ន មកពីផ្នែករាជរដ្ឋាភិបាល…