លោកជំទាវ ជា សិរី ៖ អត្រាការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ ២០២៣ កើនឡើងខ្ពស់
ភ្នំពេញ ៖ ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកើនឡើងក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ ២០២៣ ប្រតិបត្តិការទូទាត់បានកើនឡើង ៤៤ ភាគរយ ធៀបនឹងឆ្នាំ ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា ៣,១ ភាគរយ ។ នេះបើតាមការអះអាងរបស់លោក ជំទាវបណ្ឌិត ជា សិរី…
ធនាគារជាតិនៃកម្ពុជានឹងរៀបចំយុទ្ធនាការស្រលាញ់ប្រាក់រៀល ដោយអនុញ្ញាតឱ្យសាធារណជនយកក្រដាសប្រាក់ដែលទក់ឬរហែកមកប្តូរយកថ្មីវិញ
ភ្នំពេញ ៖ ចាត់ទុកជាដំណឹងល្អមួយសម្រាប់ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់ចាស់ ទក់ ឬរហែកក្នុងការប្តូរយកក្រដាសប្រាក់រៀលថ្មីទៅប្រើប្រាស់លើទីផ្សារវិញ ដោយធនាគារជាតិនៃកម្ពុជា នឹងចាប់ផ្ដើមធ្វើយុទ្ធនាការ ស្រលាញ់ប្រាក់រៀល ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ខែមីនា ឆ្នាំ ២០២៤ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ស្ដីពីយុទ្ធនាការស្រលាញ់ប្រាក់រៀល នៅថ្ងៃទី១៩ មីនា ២០២៤…
ធនាគារABA សហការជាមួយ អាកាសយានដ្ឋានកម្ពុជា ណែនាំសេវាទូទាត់ថ្លៃចំណតបែបឌីជីថល
ភ្នំពេញ ៖ ABA ដែលជាធនាគារផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេរបស់កម្ពុជា មានមោទនភាពសូមប្រកាសអំពី កិច្ចសហការជាយុទ្ធសាស្ដ្ររបស់ខ្លួនជាមួយ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) ដើម្បីកែប្រែ និងសម្រួលដល់ការទូទាត់ថ្លៃចំណតបែបឌីជីថល សំដៅផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងទិសដៅរួមគ្នានេះ ធនាគារ ABA និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ពង្រឹងការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញសេវាទូទាត់ថ្លៃចំណតបែបឌីជីថល តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា។…
ធនាគារពិភពលោក ផ្ដល់កម្ចីចំនួន៣៥លានដុល្លារអាមេរិកបន្ថែមដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍ផ្លូវតាមជនបទក្នុងខេត្តចំនួន៣
ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ចេញផ្សាយថ្ងៃទី១៥ មីនា ២០២៤កន្លងទៅនេះ បានឱ្យដឹងថា ផ្លូវជនបទជាច្រើនខ្សែនៅក្នុងខេត្តចំនួនបី ក្នុងប្រទេសកម្ពុជា ត្រូវបានរពឹងថានឹងមានភាពរឹងមាំកាន់តែប្រសើរ ដើម្បិទប់ទល់នឹងឥទ្ធិពលនៃអាកាសធាតុនិងសម្រាប់ពលរដ្ឋប្រើប្រាស់នៅគ្រប់កាលៈទេសៈនៃអាកាសធាតុ ដើម្បីទទួលបានសេវាថែទាំសុខភាពនិងទីផ្សារសំខាន់ៗ ក្រោយពីគណៈនាយកប្រតិបត្តិនៃធនាគារពិភពលោកអនុម័តឥណទានចំនួន ៣៥លានដុល្លារបន្ថែម ។ បើតាមសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក បានឱ្យដឹងថា ការផ្ដល់ឥណទានបន្ថែមនេះ គឺសម្រាប់ គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់…
ធនាគារ វីងចុះកិច្ចព្រមព្រៀងផ្ដល់ឥណទាន១លានដុល្លារដល់មីក្រូហិរញ្ញវត្ថុខេមា សម្រាប់លើកកម្ពស់សុខុមាលភាពសហគមន៍
ភ្នំពេញ ៖ ធនាគារ វីង បានចុះកិច្ចព្រមព្រៀងលើការផ្តល់ឥណទាន ១លានដុល្លារ ទៅដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា លើការអនុវត្តគម្រោងទឹកស្អាត និងអនាម័យ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារវីង បានឱ្យដឹងថា ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានដែលមានទឹកប្រាក់ ១លានដុល្លារអាមេរិក ធនាគារ វីង បង្ហាញការគាំទ្រចំពោះការអនុវត្តគម្រោងទឹកស្អាត និងអនាម័យ ដែលជាការយកចិត្តទុកដាក់ជំរុញនូវការប្រើប្រាស់ទឹកស្អាត…
វិស័យមីក្រូហិរញ្ញវត្ថុបង្កើតផលិតផលឥណទានកាន់តែច្រើនសម្រាប់វិស័យកសិកម្មដើម្បីជំរុញវិស័យកសិកម្មបន្ថែម
ភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព ដោយបានបង្កើតផលិតផលឥណទានកសិកម្ម និងសេវាកម្មកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ និងសហគមន៍កសិកម្មនៅតាមមូលដ្ឋាន ។ បើតាមលោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថា បើមើលពីប្រវត្តិដើម វិស័យមីក្រូហិរញ្ញវត្ថុបានកើតចេញពីវិស័យកសិកម្មដែរ ដូច្នេះសមាគមនឹងបន្តជួយជំរុញការផ្តល់ឥណទានដល់ប្រជាពលរដ្ឋ ក៏ដូចជាមុខរបរពាក់ព័ន្ធក្នុងវិស័យកសិកម្ម ព្រោះវិស័យមីក្រូហិរញ្ញវត្ថុចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព ។…
ធនាគារហត្ថា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមន្ទីរពេទ្យអន្តរជាតិអរៀនដា
ភ្នំពេញ ៖ ធនាគារហត្ថា បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយមន្ទីរពេទ្យអន្តរជាតិអរៀនដា ដើម្បីបង្កើនលទ្ធភាពផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើនសន្ធឹកសន្ធាប់តាមរយៈការបញ្ចុះតម្លៃពិសេសពីមន្ទីរពេទ្យអន្តរជាតិអរៀនដា ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧកញ៉ាហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា និងលោកជំទាវឧកញ៉ាគួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអរៀនដា ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារហត្ថាឱ្យដឹងថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នទាំងពីរនឹងធ្វើសហប្រតិបត្តិការក្នុងការបង្កើនលទ្ធភាពផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនសន្ធឹកសន្ធាប់តាមរយៈការបញ្ចុះតម្លៃពិសេសពីមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដូចជាការបញ្ចុះតម្លៃលើសេវា…
ឆ្នាំ២០២៣ ធនាគារ ABA រកប្រាក់ចំណេញសុទ្ធបាន២៥៥លានដុល្លារអាមេរិក
ភ្នំពេញ ៖ ធនាគារ ABA ជាធនាគារដែលកំពុងមានប្រជាប្រិយភាពមួយនៅក្នុងប្រទេសកម្ពុជា និងមានអតិថិជនកំពុងប្រើប្រាស់ច្រើនជាងគេមួយផងដែរ ។ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ គិតត្រឹមថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២៣ ធនាគារ ABA រកប្រាក់ចំណូល ៣៤៣លានដុល្លារអាមេរិក និងប្រាក់ចំណេញសុទ្ធ២៥៥លានដុល្លារអាមេរិក ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិកាណាដាដែលជាក្រុមហ៊ុនមេរបស់ធនាគារABA ។ ធនាគារជាតិកាណាដាបានវិនិយោគដំបូងនៅក្នុងប្រទេសកម្ពុជា…
ធនាគារABA ច្រានចោលជុំវិញព័ត៌មានថាខ្លួនបានលក់អាជីវកម្មធនាគារនៅកម្ពុជា
ភ្នំពេញ ៖ សារព័ត៌មានបរទេសមួយបានរាយការណ៍ថា ធនាគារ ABA បានលក់អាជីវកម្មធនាគាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ស្របពេលដែលធនាគារនេះកំពុងកើបលុយចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ។ បន្ទាប់ពីមានការចុះផ្សាយបែបនេះ ធនាគារជាតិកាណាដា (National Bank of Canada) ដែលជាក្រុមហ៊ុនមេរបស់ធនាគារ ABA បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ច្រានចោលសេចក្តីរាយការណ៍របស់សារព័ត៌មាន មួយនេះ ។…
ក្នុងឆ្នាំ២០២៣ ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលកើនឡើងខ្ពស់ជាងGDP ១៦ដង
ភ្នំពេញ ៖ ការទូទាត់ប្រាក់ប្រព័ន្ធឌីជីថលនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាពិសេសនៅក្នុងអំឡុងនៃការរីករាលដាលកូវីដ១៩ ដែលធ្វើឱ្យមនុស្សជ្រើសរើសយកមធ្យោបាយទូទាត់តាមប្រព័ន្ធឌីជីថល ជាក់ស្ដែងក្នុងឆ្នាំ២០២៣កន្លងមកនេះ ការទូទាំត់ប្រាក់តាមប្រព័ន្ធឌីជីថល មានទំហំទឹកប្រាក់រហូតដល់ជាង៤៩០ពាន់លានដុល្លារអាមេរិកឬស្មើនឹងប្រមាណ១៦ដងនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ថ្លែងនៅក្នុងឱកាសអញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ កាលពីព្រឹកថ្ងៃទី១១ មីនា ២០២៤ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនៅកម្ពុជាកាន់តែបោះជំហានទៅមុខជាបន្តបន្ទាប់ហើយ ដោយប្រកានេះគឺបានធ្វើឱ្យការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើន…