ធនាគារ វីង ឈ្នះពានរង្វាន់លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈការជួយសិស្សជាង ៥ពាន់នាក់
តាមការឲ្យដឹងនៅលើទំព័រហ្វែសប៊ុកផ្លូវការរបស់ធនាគារ វីង កាលពីថ្ងៃទី៣១ ចុងខែមករា ឆ្នាំ២០២៥ បានបង្ហាញឲ្យដឹងថា សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានធ្វើការរៀបចំកម្មវិធីប្រគល់ពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមលើកទី៦ (AMCHAM CAMBODIA 6th CSR EXCELLENCE AWARDS) ជាមួយនឹងការប្រគល់នូវពានរង្វាន់ចំនួន២ ដល់ធនាគារ វីង ផងដែរ។
