មុនទិញផ្ទះ បើមិនចង់ខាតរាប់ម៉ឺនដុល្លារ ត្រូវដឹងរឿងមួយនេះសិន!
នាពេលបច្ចុប្បន្នការទិញផ្ទះ មានជម្រើសច្រើនបែបច្រើនយ៉ាងណាស់ ដោយមានទាំងប្រភេទផ្ទះតម្លៃសមរម្យ និងឈានរហូតដល់ខ្ទង់លានដុល្លារឯណោះ។ ទន្ទឹមនឹងនោះ ការផ្តល់នូវប្រាក់កម្ចី ឬការបង់ការប្រាក់ដើម្បីទិញផ្ទះក៏មានច្រើនបែបដូចគ្នា ដោយមានទាំងបង់រំលស់ជាមួយបុរីផ្ទាល់ និងបង់រំលស់ជាមួយធនាគារក៏មានផងដែរ។ ជាមួយនឹងជម្រើសទាំងពីរ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានជំរុញលើកទឹកចិត្តឱ្យអ្នកបង់រំលស់ផ្ទះទាំងអស់ គួរពិចារណាផ្ទេរការបង់រំលស់ពីតាមរយៈបុរីផ្ទាល់ ឬក្រុមហ៊ុនអចលនទ្រព្យ ទៅបង់រំលស់ជាមួយធនាគារវិញ ព្រោះអាចចំណេញការប្រាក់ច្រើន ដល់ទៅ ១ភាគ៣ ឯណោះ។
Read More

