Cam Bank News

គិតត្រឹមខែមករានេះ ការវាស់វែងការចុះបញ្ជីដីបង្ហើយបានជាង១២លានក្បាលដី ចេញបណ្ណបានជាង៨ លានបណ្ណ

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងថា៖ ទាក់ទងនឹងការចុះបញ្ជីដីបង្ហើយ គិតត្រឹមខែមករា ឆ្នាំ២០២៥ បណ្ណសរុបទូទាំងប្រទេស ចាប់ពីដំណើរការវាស់វែងបាន១២,២១១, ២៥៩ ក្បាលដី ចេញបណ្ណបាន ៨,០៣១, ២១៧ បណ្ណ ។

Read More

ម្សិលមិញ មកថ្ងៃនេះ មាសធ្លាក់ថ្លៃអស់ ២ដុល្លារ

ម្សិលមិញ មកថ្ងៃនេះ មាសធ្លាក់ថ្លៃអស់ ២ដុល្លារ

Read More

គម្រោងវិនិយោគនៅកម្ពុជា មានការកើនឡើង ១៤៦គម្រោង ខណៈទុនឡើងជិត ២ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការ អនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។

Read More

មកស្គាល់ទំនិញជាឆ្នាំងបាយធំៗទាំង៥ ដែលកម្ពុជានាំចេញច្រើនជាងគេ

ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទំហំពាណិជ្ជកម្មរបស់កម្ពុជា នាឆ្នាំ២០២៤សម្រេចបានទឹកប្រាក់ចំនួន ៥០,៤៥ពាន់លានដុល្លារ កើនឡើង១៥,៩៥% ឯណោះបើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះការនាំចេញសម្រេចបានទឹកចំនួន ២៦,១០ពាន់លានដុល្លារ កើនឡើង១៧,៤៨% ផងដែរ។ នេះបើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។

Read More

ហេងៗ!!! ធនាគារ អេស៊ីលីដា ចែកអាំងប៉ាវក្នុងម្នាក់ៗ ១៦៨ដុល្លារ ដើម្បីអបអរចូលឆ្នាំចិន

តាមការបង្ហោះលើផេកហ្វែសប៊ុកផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្នុងឱកាសឆ្នាំថ្មីប្រពៃណីចិនខាងមុខ! ធនាគាររបស់ខ្លួន នឹងមានការចែកចែកអាំងប៉ាវដល់អតិថិជនរបស់ខ្លួនក្នុងម្នាក់ៗ ១៦៨ដុល្លារ ចំនួន ៥០នាក់ ទូទាំងប្រទេស ដែលប្រើអេស៊ីស៊ូភើអេប ទូទាត់ប្រាក់តាម “អេស៊ីលីដា KHQR” នៅតាមទីតាំងអាជីវកម្មនានា បានជាច្រើនកន្លែងជាងគេ។

Read More

បើមិនចង់ឲ្យវិស័យអចលនទ្រព្យជួបវិបត្តិ! អ្នកជំនាញផ្តាំថា អ្នកអភិវឌ្ឍលំនៅឋានគួរធ្វើត្រឹមតែអ្នកសង់ផ្ទះលក់ ហើយធនាគារជាអ្នកផ្ដល់ឥណទាន

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង យល់ឃើញថា ប្រសិនបើចង់ឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាមានលំនឹងយូរអង្វែង អ្នកអភិវឌ្ឍលំនៅឋានគួរធ្វើត្រឹមតែជាអ្នកសង់ផ្ទះលក់បានហើយ ចំណែកឯការផ្ដល់ឥណទានទុកជាភារកិច្ចរបស់ធនាគារ។

Read More

អ្នកស្វាយរៀង ប្រយ័ត្នគេសួរថាអត់ដឹង! ខេត្តរបស់ខ្លួនថាមានចំនួនតំបន់សេដ្ឋកិច្ចពិសេសៗប៉ុន្មានកន្លែង?

គិតមកដល់ពេលនេះ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១២ ដែលកំពុងដំណើរការ ក្រោមទំហំទុនវិនិយោគប្រមាណ៣ពាន់លានដុល្លារអាម៉េរិក ដោយបានជំរុញចរន្តសេដ្ឋកិច្ចខេត្តមួយនេះឱ្យរីកចំរើនពីមួយថ្ងៃទៅថ្ងៃ។ នេះបើតាមរបាយការណ៍របស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire) កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។

Read More

តម្លៃមាសនៅនឹងថ្កល់ មិនខុសអីពីហាងឆេងមាសចំថ្ងៃនេះសប្តាហ៍មុន!

តម្លៃមាសនៅដើមសប្ដាហ៍នេះ នៅរក្សាតម្លៃថេរដដែល បើធៀបនឹងចុងសប្ដាហ៍មុន ពោលគឺមានតម្លៃ ៣២៥ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១៥ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី១៣ ខែមករានេះ។

Read More

ធនាគារ ព្រីនស៍ និង ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) សម្ពោធជាផ្លូវការនូវភាពជាដៃគូអាជីវកម្មប៊េងកាសួរេន ដើម្បីលើកកម្ពស់សេវាហិរញ្ញវត្ថុ និងសេវាធានារ៉ាប់រងទូទៅនៅក្នុងប្រទេសកម្ពុជា

ធនាគារ ព្រីនស៍ និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានសម្ពោធជាផ្លូវការនូវភាពជាដៃគូអាជីវកម្មប៊េងកាសួរេន កាលពីថ្ងៃទី 11 ខែ មករា ឆ្នាំ 2025 ដើម្បីបង្កើនភាពងាយស្រួល និងសុវត្ថិភាពនៃផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធជាផ្លូវការនេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាការចាប់ផ្តើមនៃការសហការ និងផ្តោតលើការផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដែលអាចបំពេញតម្រូវការជាក់លាក់នៅក្នុងទីផ្សារកម្ពុជា។

Read More

តាមការព្យាករពី ADB កម្ពុជាឈរលេខបី ដែលសម្រេចបានកំណើន GDP ខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៥

តាមរយៈការព្យាករពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា ប្រទេសកម្ពុជា កំពុងឈរនៅលេខរៀងទី៣ ដែលសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ខ្ពស់ជាងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ នាឆ្នាំ២០២៥នេះ ដោយខ្ពស់ជាងប្រទេសថៃ ខ្ពស់ជាងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសជឿនលឿនផ្នែកសេដ្ឋកិច្ចទៅទៀត។

Read More