Cam Bank News

កុំឲ្យថាហាងឆេងតាមមាត់អ្នកលក់! មកដឹងតម្លៃមាសថ្ងៃនេះសិន មុនសម្រេចចិត្តទៅទិញ

កុំឲ្យថាហាងឆេងតាមមាត់អ្នកលក់! មកដឹងតម្លៃមាសថ្ងៃនេះសិន មុនសម្រេចចិត្តទៅទិញ

Read More

ដំណឹងល្អ! សាខា ABA សែនសុខ ប្តូរទៅទីតាំងធំជាងមុន កាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជន

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមហ្វែសប៊ុកផ្លូវការរបស់ធនាគារ ABA នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ បានជម្រាបសាធារណៈជនទូទៅ ជាពិសេសបងប្អូនដែលជាអ្នករស់នៅតំបន់សែនសុខ រាជធានីភ្នំពេញ ឲ្យដឹងថា សាខា ABA សែនសុខ បានប្ដូរទៅទីតាំងធំជាងមុន និងប្រសើរជាងមុន ដែលមានចម្ងាយប្រមាណ 600 ម៉ែត្រប៉ុណ្ណោះ ពីទីតាំងចាស់!

Read More

BRICS ពង្រីកខ្លួនធំទៅៗ! ឥឡូវមានទំហំសេដ្ឋកិច្ច៤១% និងមានប្រជាជនស្មើរពាក់កណ្តាលនៃប្រជាជនទាំងអស់លើពិភពលោក

BRICS ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន បានបង្កើតឡើងដំបូងនៅអំឡុងឆ្នាំ២០០៩ ដែលរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ហើយក្រោយមកទៀត ក៏លេចវត្តមានអាហ្វ្រិកខាងត្បូង មកចូលរួមជាមួយក្រុមនេះ នៅឆ្នាំ២០១០ដែរ។ កាលពីកិច្ចប្រជុំកំពូលឆ្នាំ២០២៣ នៅទីក្រុង Johannesburg ក្រុម BRICS បានពង្រីកម្តងទៀត ដោយអញ្ជើញប្រទេស ៥ផ្សេងទៀត រួមមាន អាហ្សង់ទីន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម មកចូលរួមដែរ។ យ៉ាងណា អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម បានទទួលយកការអញ្ជើញនេះ ហើយក្លាយជាសមាជិកផ្លូវការនៅខែមករា ឆ្នាំ២០២៤ ដោយឡែកអារ៉ាប៊ីសាអូឌីត នៅតែមិនទាន់ធ្វើការសម្រេចចិត្តផ្លូវការនោះទេមកទល់ពេលបច្ចុប្បន្ន ស្របពេលអាហ្សង់ទីន ដំបូងថាចូលរួម តែក្រោយមកបដិសេធទៅវិញ។

Read More

អេស៊ីលីដា បើកវគ្គសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រៀនចប់ជួយនិស្សិតស្វែងរកការងារ ឲ្យសម្រចតាមក្តីស្រមៃ

ក្លាយជាអ្នកជំនាញ និងអាជីពពិតប្រាកដជាមួយនឹងកម្មវិធីសិក្សា កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា !

Read More

ឈរជើងទើបតែជិត ៦ឆ្នាំ ធនាគារ ជីប ម៉ុង កើនទ្រព្យសកម្មដល់ ១,៣៨ពាន់លានដុល្លារ និងប្រាក់បញ្ញើអតិថិជនដល់ ១,១៥ពាន់លានដុល្លារ

ធនាគារ ជីប ម៉ុង គឺជាពាណិជ្ជកម្មមួយទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលទើបតែបានបើកសម្ពោធបម្រើអតិថិជនជាផ្លូវការ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ កន្លងទៅ។ ឈរជើងក្បែរ ៦ឆ្នាំមកនេះ ក្នុងនាមជាធនាគារដែលផ្តល់សេវាកម្មគួរជាទីទុកចិត្តបំផុតសម្រាប់អតិថិជន បានធ្វើឲ្យធនាគាររបស់កូនខ្មែរមួយនេះ មានកំណើនទ្រព្យសកម្មដល់ទៅ ១,៣៨ពាន់លានដុល្លារអាមេរិក ទំហំទឹកប្រាក់កម្ចីកើនឡើងដល់ ៧៣៨លានដុល្លារអាមេរិក ប្រាក់បញ្ញើរបស់អតិថិជនកើនឡើងដល់ ១,១៥ពាន់លានដុល្លារអាមេរិក ជាលទ្ធផលបានធ្វើឲ្យធនាគារ ជីប ម៉ុង នៅឆ្នាំ២០២៤នេះ សម្រេចបាននូវប្រាក់ចំណេញរហូតដល់ ២០លានដុល្លារអាមេរិក។

Read More

មុនចង់ទិញចូលលក់ចេញ មកដឹងហាងឆេងមាសថ្ងៃនេះសិនឡើងឬចុះ?

តម្លៃមាសនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ មានតម្លៃថេរដដែលបើធៀបនឹងចុងសប្ដាហ៍មុន ពោលគឺមានតម្លៃ ៣២០ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១០ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី៦ ខែមករានេះ ។ សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា គឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ។

Read More

មុនទៅផ្សារ មកឆែកតម្លៃ បន្លែ ត្រី សាច់ នៅថ្ងៃនេះសិន!

បើតាមធនាគារ ARDB បានបង្ហាញអំពីតម្លៃ នៃគ្រឿងឧបភោគបរិភោគមួយចំនួន នៅលើទីផ្សាររាជធានីភ្នំពេញសម្រាប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នេះ៖

Read More

សារជូនពរដ៏កក់ក្តៅពីធនាគារ ជីប ម៉ុង ជូនចំពោះអតិថិជន និងដៃគូពាណិជ្ជកម្មក្នុង​ឱកាសចូលឆ្នាំថ្មី២០២៥

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ជីប ម៉ុង ខមមើសលប៊ែង ម.ក ជាមួយថ្នាក់ដឹកនាំកំពូល បានផ្ញើសារជូនពរ និងថ្លែងអំណរគុណជូនដល់អតិថិជននិងដៃគូពាណិជ្ជកម្មទាំងអស់ក្នុង​ឱកាសទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០២៥។

Read More

បំណុលជាតិរបស់សហរដ្ឋអាមេរិក កើនដល់ទៅជាង ៣៦ទ្រីលានដុល្លារ

សហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោក នៅត្រឹមខែធ្នូ ឆ្នាំ២០២៤ ត្រូវបានគេដឹងថា កំពុងជួបប្រទះនៃការកើនឡើងបំណុលជាតិរបស់ខ្លួនដល់ចំនួន ៣៦,១ទ្រីលានដុល្លារ ដែលចំនួននេះគឺកើនពីចំនួន ៣៤,៤ទ្រីលានដុល្លារដែលអាមេរិកបានជំពាក់កាលពីចុងឆ្នាំ២០២៣ ។ នេះបើតាមប្រភពទិន្នន័យពីក្រសួងរតនាគារសហរដ្ឋអាមេរិក។

Read More

ធនាគារជាតិស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិក

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក។

Read More