Cam Bank News

ហាងឆេងមាសឡើងឬចុះ ថ្ងៃនេះ?

តើតម្លៃមាសនៅថ្ងៃទី១០ ខែមករានេះ ឡើងឬចុះ?

Read More

ក្នុងមួយឆ្នាំ កម្ពុជាប្រមូលពន្ធបានខ្ទង់ ៦៣លានដុល្លារ ពីការលេងល្បែងកាស៊ីណូ

ទិន្នន័យចេញពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានឲ្យដឹងថា កម្ពុជាទទួលបាននូវចំណូលពន្ធចំនួន ៦៣,១លានដុល្លារ ពីល្បែងស៊ីសង និងកាស៊ីណូកាលពីឆ្នាំ២០២៤ កន្លងទៅ ដោយចំនួននេះកើនឡើងរហូតដល់ទៅ៨៥% ឯណោះពីមួយឆ្នាំទៅមួយឆ្នាំ។

Read More

ទិន្នផលត្រីក្នុងឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុនប្រមាណ​ ១០%​

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យបញ្ជាក់ឱ្យដឹងថា ការសន្និដ្ឋានបឋមបង្ហាញថា ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ​ ១០%​ ដោយសារការសហការចូលរួមគ្រប់ភាគីពាក់ព័ន្ធ​ ក្នុងការការបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។

Read More

កម្ពុជាមានក្រុមហ៊ុន​ និងសិប្បកម្មខ្នាតមធ្យមជាង១០​ កំពុងផលិតជីសរីរាង្គក្នុងស្រុក​ ផលិតបាន ជាង៤ម៉ឺនតោន​ ក្នុងមួយឆ្នាំ​

លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បន្ទាប់ពីដំណើរទស្សនិច្ច៤ជុំ កន្លងទៅបានជួបជាមួយក្រុមហ៊ុនជាង១០ ដែលសុទ្ធតែជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលមានសមត្ថភាពផលិតជីធម្មជាតិ សរីរាង្គក្នុងស្រុក។ លោកកត់សម្គាល់ឃើញថា ជីដែលផលិតក្នុងស្រុកគឺសុទ្ធតែឆ្លងកាត់ការធ្វើពិសោធន៍នៅអគ្គនាយកដ្ឋានកសិកម្ម មានស្តង់ដារ​ គុណភាពត្រឹមត្រូវ សមស្របសម្រាប់ការចែកចាយដល់ប្រជាកសិករក្នុងការប្រើប្រាស់។

Read More

កំណើនសេដ្ឋកិច្ចបានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥

ភ្នំពេញ៖ របាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចរបស់កម្ពុជា បានកើនឡើងជាង ៧%ក្នុងមួយឆ្នាំ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។

Read More

តើវិស័យអ្វី ដែលកំពុងខ្ចីបំណុលនៅគ្រឹះស្ថានធនាគារ ច្រើនជាងគេនៅកម្ពុជា?

បើយោងតាមធនាគារជាតិនៃកម្ពុជា បានបង្ហាញឲ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានដែលត្រូវបានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលទៅក្នុងវិស័យសេដ្ឋកិច្ចគឺមានចំនួន ២៤៧.៦៣១ ប៊ីលានរៀល (ស្មើនឹង ៦០,៩ ប៊ីលានដុល្លារអាមេរិក) កើនឡើងចំនួន២,២% ធៀបនឹងឆ្នាំមុន ខណៈការកើនឡើងនេះ ភាគច្រើនដោយសារកំណើនឥណទានក្នុងវិស័យជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀត។

Read More

ឆ្នាំ២០២៥នេះ តម្រូវការការងារនៅកម្ពុជា ព្យាករថានឹងកើនឡើងលើស ១០លាននាក់

ខណៈសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងជាមួយនឹងអត្រាប្រចាំឆ្នាំជាមធ្យមរង្វង់៦% នៅចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ កំណើននេះត្រូវបានមើលឃើញថា នឹងបង្កើតឱកាសការងារជាច្រើននៅក្នុងវិស័យចម្បងរបស់កម្ពុជា ដូចជាវិស័យសេវាកម្ម និងឧស្សាហកម្ម ខណៈចំនួនការងារក្នុងវិស័យកសិកម្មនៅរក្សានិន្នាការថយចុះ។

Read More

លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឲ្យគណៈប្រតិភូធនាគាររដ្ឋប៉ាគីស្ថាន និងក្រុមហ៊ុន SORAMITSU Holdings AG. ចូលជួបពិភាក្សាការងារ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគាររដ្ឋប៉ាគីស្ថាន (The State Bank of Pakistan) និងក្រុមហ៊ុន SORAMITSU Holdings AG. ចូលជួបពិភាក្សាការងារ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

Read More

ទៅក្រៅប្រទេស កុំភ្លេចយកកាតធនាគារមួយនេះទៅតាម ព្រោះចាយវាយម្តងៗបានប្រាក់ត្រឡប់មកវិញ២%

ធនាគារ ជីប ម៉ុង ដែលជាអាជីវកម្មរបស់ក្រុមហ៊ុនដ៏ធំបំផុតមួយនៅកម្ពុជា ជីប ម៉ុង គ្រុប កំពុងតែទាក់ទាញអតិថិជនមកប្រើប្រាស់សេវាកម្មរបស់ខ្លួនកាន់តែច្រើន ព្រោះធនាគាររបស់ខ្មែរមួយនេះ បានផ្តល់នូវឱកាសចំណេញមិនចេះតិច ជាមួយនឹងការផ្តល់ប្រាក់ត្រឡប់មកវិញដល់ទៅ២% ឯណោះ រាល់ការប្រើប្រាស់កាត Visa របស់ធនាគារខ្លួននៅឯក្រៅប្រទេស។

Read More

គិតត្រឹមឆ្នាំ២០២៤ ខេត្តកំពង់ចាមមានទំហំសេដ្ឋកិច្ចជិត ២៦៦០លានដុល្លារ

ក្នុងមិទ្ទីញរំឭកខួបអនុស្សាវរីយ៍​លើកទី៤៦ ទិវា​ជ័យជំនះ​ ៧មករា​ ឆ្នាំ​១៩៧៩-២០២៥​ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានកំណើន ៨,៦% ឬស្មើនឹង ២.៦៥៧លានដុល្លារអាមេរិក។

Read More