Cam Bank News

ដើមខែទើបបើកប្រាក់ខែ គួរឆ្មក់ទិញមាសទុកដែរឬទេ បើបច្ចុប្បន្នហាងឆេងមាសស្ថិតនៅក្នុងតម្លៃមួយនេះ?

ខែមីនាទើបចូលមកដល់ ប្រាក់ខែក៏ទើបតែបើក គួរសម្រេចទិញមាសយកមកសន្សំទុកឬក៏យ៉ាងណា បើហាងឆេងមាសបច្ចុប្បន្ន គិតនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ មានតម្លៃ ៣៤៨ដុល្លារក្នុងមួយជីសម្រាប់ការលក់ចេញ ដោយឡែកសម្រាប់តម្លៃទិញចូលវិញ ហាងឆេងមាសមានតម្លៃ ៣៣៨ដុល្លារក្នុងមួយជី។

Read More

បើអ្នកស្ថិតនៅស្ថានភាព ៤យ៉ាងនេះកុំខ្ចីបំណុលគេឲ្យសោះ

បើអ្នកស្ថិតនៅស្ថានភាព ៤យ៉ាងនេះកុំខ្ចីបំណុលគេឲ្យសោះ

Read More

សមាគមហិរញ្ញវត្ថុ និងសមាគមធនាគារ រៀបចំព្រឹត្តិការណ៍កៀរគរការបរិច្ចាគឈាមពីវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយជីវិតមនុស្ស

សមាគមធំៗពីរគឺ សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរៀបចំបង្កើតព្រឹត្តិការណ៍បរិច្ចាគឈាមក្រោមប្រធានបទ “បរិច្ចាគឈាម សង្គ្រោះជីវិត” ក្នុងគោលបំណងកៀរគរការបរិច្ចាគឈាមពីវិស័យឯកជន ជាពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុ ជាមួយនឹងការបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់នៃការបរិចាគឈាមដល់សាធារណៈជន។ ព្រឹត្តិការណ៍បរិច្ចាគឈាមក្រោមប្រធានបទ “បរិច្ចាគឈាម សង្គ្រោះជីវិត” នេះនឹងធ្វើឡើងនាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ដោយរៀបចំចាប់ពីវេលាម៉ោង ០៨:០០ ព្រឹក ដល់ ០៤:៣០ រសៀលនៅទីតាំងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។ យោងតាមរបាយការណ៍របស់មូលនិធិសុខភាពផ្លូវចិត្ត បានឲ្យដឹងថា ការបរិច្ចាគឈាមផ្តល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយ និងអារម្មណ៍របស់អ្នកយ៉ាងច្រើន តួយ៉ាងកាត់បន្ថយភាពតានតឹង ធ្វើឱ្យប្រសើរឡើងសុខុមាលភាពអារម្មណ៍របស់អ្នក ថយចុះហានិភ័យនៃជំងឺបេះដូង កាត់បន្ថយការប្រឈមមុខនិងជម្ងឺមហារីក (ថ្លើម ពោះវៀន សួត បំពង់អាហារ ក្រពះ) ហើយកាន់តែពិសេសនោះគឺការពិនិត្យសុខភាពដោយឥតគិតថ្លៃ ក៏ព្រោះតែដើម្បីឈានដល់ដំណាក់កាលផ្តល់ឈាម អ្នកត្រូវទទួលការពិនិត្យសុខភាព ដោយពេទ្យជំនាញនឹងពិនិត្យមើលទៅលើ ជីពចរ សម្ពាធឈាម សីតុណ្ហភាពរាងកាយ កម្រិតអម៉ូក្លូប៊ីន និងប្រភេទឈាមជាដើម ក្នុងនោះផងដែរយើងក៏អាចដឹងបានថា ខ្លួនកំពុងប្រឈមនឹងស្ថានភាពសុខភាព ឬកត្តាហានិភ័យជំងឺយ៉ាងដូចម្តេចខ្លះ ក៏ព្រោះតែឈាមរបស់អ្នកត្រូវពិនិត្យរកមើលជំងឺមួយចំនួនដូចជា ជំងឺរលាកថ្លើមប្រភេទ B,C អេដស៍ មេរោគ West […]

Read More

4ពានរង្វាន់ឆ្នើមសម្រាប់ប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ ធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន 4 ពីក្រុមហ៊ុន Visa ដែលការទទួលស្គាល់ទាំងអស់នេះ ជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជោគជ័យរបស់ធនាគារ ជីប ម៉ុង ក្នុងការផ្ដល់សេវាធនាគារផ្នែកទូទាត់ឌីជីថល ដែលមានភាពច្នៃប្រឌិត និងមានអត្ថប្រយោជន៍ខ្ពស់ជូនចំពោះអតិថិជន។

Read More

 ២ថ្ងៃចុងក្រោយកៀកដាច់ខែកុម្ភៈនេះ មាសបន្តរក្សាតម្លៃមិនប្រែប្រួលសូម្បីមួយកាក់មួយសេន

មិនថាថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកុម្ភៈនេះនោះទេ ហាងឆេងមាសហាក់មិនមានការប្រែលប្រួលបន្តិចសោះឡើយ ដោយហាងឆេងសម្រាប់ការទិញចូលក្នុងមួយជីគិតក្នុងតម្លៃ ៣៤៣ដុល្លារ ខណៈឯហាងឆេងសម្រាប់ការលក់ចេញវិញ គឺគិតក្នុងតម្លៃ ៣៥៣ដុល្លារក្នុងមួយជីដដែល។

Read More

ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា​ ចូលជួបពិភាក្សាជាមួយអគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ដល់ការិយាល័យ

ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា​ ចូលជួបពិភាក្សាជាមួយអគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ដល់ការិយាល័យ

Read More

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច រំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងសម្រេចអត្រាកំណើន៦.៣% នៅឆ្នាំនេះ

ឆ្នាំមុនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកំណើន៦% ខណៈឆ្នាំ២០២៥នេះ កម្ពុជានឹងមានអត្រាកំណើនសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀតរហូតដល់៦.៣% ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយថ្លែងនៅក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលរៀបចំដោយ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ។

Read More

នរណាក៏អាចជាម្ចាស់បំណុលធនាគារ អេស៊ីលីដា បានដែរ ក្រោយធនាគារដ៏ធំមួយនេះ ប្រកាសលក់សញ្ញាបណ្ណសាជីវកម្ម ទំហំ ៨៦លានដុល្លារអាមេរិក

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) បានរៀបបចំ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី” នៅផ្សារមូលបត្រកម្ពុជា ក្នុងទំហំប្រមាណទឹកប្រាក់ ៨៦លានដុល្លារអាមេរិក។ ក្រោមអធិបតីភាព ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, ឯកឧត្តម លោកជំទាវ, អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី តំណាងក្រសួងស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

Read More

មាសបន្តហក់ឡើងតម្លៃខ្លួនពីមួយជីលក់បាន ៣៤៤ដុល្លារទៅមួយជីលក់បាន ៣៤៦ដុល្លារ

មាសបន្តហក់ឡើងតម្លៃខ្លួនពីមួយជីលក់បាន ៣៤៤ដុល្លារទៅមួយជីលក់បាន ៣៤៦ដុល្លារ

Read More

ជាមុខមាត់ថ្មីម្ដងទៀត! ធនាគារ ជីប ម៉ុង ទទួលពានរង្វាន់ពីឆាកអន្ដរជាតិក្នុងកម្មវិធី The 12th Annual International Finance Awards

ជាមុខមាត់ថ្មីម្ដងទៀត! ធនាគារ ជីប ម៉ុង ទទួលពានរង្វាន់ពីឆាកអន្ដរជាតិក្នុងកម្មវិធី The 12th Annual International Finance Awards

Read More