Cam Bank News

ធនាគារ វី​ង សូមការ​អធ្យាស្រ័យចំពោះភាព​រអាក់រអួល​នៃសេវាធនាគារ ដែលបណ្តាលមកពី​ការកែលម្អផ្នែក​បច្ចេកទេស​

នៅព្រឹកថ្ងៃទី13 ខែមីនា ឆ្នាំ2025 ធនាគារ វីង បានចេញសេចក្តីជូនដំណឹង ដោយសម្តែងនូវការ​សោកស្តាយ​ជា​ពន់ពេក​​ចំពោះភាពរអាក់រអួលនៃសេវាកម្មរបស់​ធនាគារ​ នៅក្នុង​អេប​របស់​ខ្លួន ខណៈពេល​ដែល​ធនាគារ វីង​ កំពុងតែ​ប្រឹងប្រែង​កែលម្អនូវ​បច្ចេកទេស​កាល​ពី​ថ្ងៃទី​12 ខែមីនា ឆ្នាំ2025 កន្លងទៅនេះ​ ។ សេចក្តី​ជូនដំណឹងរបស់​ធនាគារ វីង​ មានខ្លឹមសារដូច​ខាង​ក្រោម៖​ នៅធនាគារ វីង…

ភ្ញាក់ពីគេង មាសឡើងថ្លៃបាន ៣ដុល្លារទៀត

មាសបានបន្តកើនឡើងហាងឆេងកាលពីម្សិលមិញ ដោយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ មាសមានតម្លៃ ៣៥៥ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ខណៈតម្លៃទិញចូលគិត ៣៤៥ដុល្លារក្នុងមួយជី។ ដោយឡែក កាលពីម្សិលមិញចំថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ មាសមានតម្លៃ ៣៥២ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ខណៈតម្លៃទិញចូលគិត ៣៤២ដុល្លារក្នុងមួយជី៕

សម្រាប់អ្នកចង់ទិញមាស តស់មកអ៊ុតមើលហាងឆេងថ្ងៃនេះសិន មុនចូលទៅទិញ

ថ្ងៃនេះហាងឆេងមាសហក់ឡើងជាងម្សិលមិញបន្តិច ដោយថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥នេះ មានគឺគិតក្នុងតម្លៃ ៣៥២ដុល្លារក្នុងមួយជីសម្រាប់ការលក់ចេញ ខណៈការទិញចូលគិតក្នុងតម្លៃ ៣៤២ដុល្លារក្នុងមួយជី។ ដោយឡែកក្រឡេកមកមើលហាងឆេងកាលពីម្សិលមិញ ចំថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្រាប់តម្លៃលក់ចេញគិតក្នុងតម្លៃតែ ៣៥០ដុល្លារក្នុងមួយជី ឯទិញចូលគិតក្នុងតម្លៃតែ ៣៤០ដុល្លារក្នុងមួយជី៕

តាមដានឲ្យជាប់ នេះជាហាងឆេងមាសគិតត្រឹមថ្ងៃទី១១ ខែមីនា

ហាងឆេងមាសប្រចាំថ្ងៃតែងតែបន្តឡើងចុះៗ ខណៈនៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ នេះហាងឆេងមាសសម្រាប់តម្លៃក្នុងការលក់ចេញគឺគិត ៣៥០ដុល្លារក្នុងមួយជី ដោយឡែកសម្រាប់តម្លៃទិញចូលគិត ៣៤០ដុល្លារក្នុងមួយជី។ ផ្ទុយមកវិញ សម្រាប់តម្លៃកាលពីម្សិលមិញចំថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ មាសស្ថិតនៅហាងឆេង ៣៥២ដុល្លារក្នុងមួយជីសម្រាប់តម្លៃលក់ចេញ ឯទិញចូលគឺស្ថិតក្នុងតម្លៃ ៣៤២ដុល្លារក្នុងមួយជី៕

ធនាគារ ជីប ម៉ុង ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ ២ឆ្នាំជាប់គ្នា ពង្រឹងទំនុកចិត្ត និងភាពជឿជាក់ចំពោះអតិថិជន

ធនាគារ ជីប ម៉ុង មានមោទនភាពក្នុងការ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) សម្រាប់រយៈពេលពីរឆ្នាំជាប់ៗគ្នា។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារចំពោះតម្លាភាពហិរញ្ញវត្ថុ តាមបទប្បញ្ញត្តិពន្ធដារ និងការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ដោយបានពង្រឹងគោលជំហររបស់ខ្លួនជាធនាគារដែលប្រជាពលរដ្ឋខ្មែរអាចទុកចិត្តបាននៅក្នុងប្រទេសកម្ពុជា។ វិញ្ញាបនប័ត្រ ‘មាស’ គឺជាកម្រិតដ៏ខ្ពស់មួយនៃការទទួលស្គាល់ពី អគ្គនាយកដ្ឋានពន្ធដារ (GDT) ដល់អាជីវកម្មដែលបំពេញកាតព្វកិច្ចពន្ធជាប់លាប់ដោយសុចរិតភាព និងភាពត្រឹមត្រូវ។…

អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង ឧបត្ថម្ភ ១០ លានរៀល ទៅកាន់នាយកដ្ឋានសិល្បៈទស្សនីយភាព! ជោគជ័យសម្តែងល្ខោនបាមោជ្ជទ័យ រឿងកុលាបប៉ៃលិន!

កាលពីថ្ងៃទី០១ មីនា ២០២៥ – ផ្ទាំងទស្សនីយភាពល្ខោនបាមោជ្ជទ័យ រឿង “កុលាបប៉ៃលិន” ត្រូវបានសម្តែងជូនទស្សនិកទស្សនា នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយទទួលបានការគាំទ្រពីមហាជនយ៉ាងច្រើនកុះករ ធ្វើដំណើរមកពីគ្រប់ទិសទីដើម្បីទស្សនាទស្សនីយ៍ភាពសម្ដែងដ៏រស់រវើកមួយនេះ។ ដើម្បីជាចំណែកមួយក្នុងការទ្រទ្រង់ទម្រង់សិល្បៈល្ខោនបាមោជ្ជទ័យដែលបានបាត់បង់អស់ពេលជាង២០ឆ្នាំមកនេះ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកនៃធនាគារ…

អ្នកដែលចង់ធ្វើការផ្នែកទាំង ៨នេះជាពិសេស AI ត្រូវម៉ាច់តែម្តង ត្បិតធនាគារជាតិកំពុងប្រកាសក្តែងៗហៅមកធ្វើការជាមួយ

ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប ពាក់ព័ន្ធនឹងការជ្រើសរើសបុគ្គលិកទាំងពីរភេទ ដើម្បីចូលមកបម្រើការងារនៅធនាគារជាតិនៃកម្ពុជា ក្រោមក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ “ក” និងក្របខ័ណ្ឌមន្ត្រីក្រមការ “ខ” ជាច្រើនរូបតាមផ្នែកខាងដូចខាងក្រោម៖ ១. ផ្នែកបញ្ញាសិប្បនិម្មិត (AI) /Machine Learning ២. ផ្នែកបញ្ញាសិប្បនិម្មិតពាក់ព័ន្ធនឹងសន្តិសុខសាយប័រ (AI…

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ អនុញ្ញាតឲ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាននៃប្រទេសម៉ាឡេស៊ី ជួបសម្តែងការគួរសម

នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការធនាគារជាតិនៃកម្ពុជា អាគារវត្តភ្នំ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៃប្រទេសម៉ាឡេស៊ី (ASEAN-BAC Malaysia) ដឹកនាំដោយលោក Tan Sri Nazir Razak ប្រធាន…

អតីតសិស្សសាលា RULES ក្លាយជាអគ្គនាយកនៃធនាគារធំមួយនៅកម្ពុជា ARDB

ឯកឧត្តមបណ្ឌិត កៅ ថាច នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក.។ ជាមួយគ្នា ឯកឧត្តមក៏ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើអនុរដ្ឋលេខាធិការ និងធ្លាប់ជាមជ្ឍត្តករនៃក្រុមប្រឹក្សាអជ្ញាកណ្តាល ចាប់តាំងពីឆ្នាំ២០០៣។ មុនទទួលបានតំណែងជាន់ខ្ពស់មួយនេះ តើឯកឧត្តមបណ្ឌិត កៅ ថាច…

ក្រោយហាងឆេងឡើងថ្លៃមួយរយៈពេល ថ្ងៃនេះតម្លៃមាសធ្លាក់ចុះគ្រឹបវិញ តែក៏មិនច្រើននោះដែរ

ប៉ុន្មានថ្ងៃចុងក្រោយនេះ មាសបានកើនឡើងនូវតម្លៃឥតឈប់ឈរ ដោយមកដល់ត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ មាសគឺស្ថិតក្នុងតម្លៃ ៣៥៣ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ ស្របពេលតម្លៃទិញចូលគឺគិតក្នុងតម្លៃ ៣៤៣ដុល្លារក្នុងមួយជី។ ក្រោយការកើនឡើងមួយរយៈពេលមក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ មាសបានថយមួយជំហាន ដោយធ្លាក់ហាងឆេងមកនៅត្រឹម ៣៥២ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ឯតម្លៃទិញចូលវិញគិតក្នុងតម្លៃ ៣៤៣ដុល្លារក្នុងមួយជី៕