Cam Bank News

បើអ្នកស្ថិតនៅស្ថានភាព ៤យ៉ាងនេះកុំខ្ចីបំណុលគេឲ្យសោះ

បំណុលជាអាវុធមុខពីរ ប្រើប្រាស់បានត្រឹមត្រូវនឹងជួយសម្រាលបន្ទុក បង្កើនចំណូល តែបើប្រើប្រាស់ខុសកាលៈទេសៈវិញនោះ ក៏អាចឲ្យយើងប្រឈមនឹងហានិភ័យហិរញ្ញវត្ថុ គាំងស្ទះសេដ្ឋកិច្ចក្នុងគ្រួសារ។ ចុះតើគួរកុំខ្ចីប្រាក់នៅពេលណា ដែលអាចជាខែលមិនឲ្យបំណុលរុំក? បើតាម LOLC CAMBODIA បានចែករំលែកនូវ ៤កុំសម្រាប់អ្នកប្រើប្រាស់កម្ចី៖ កុំទី១. គឺកុំប្រើប្រាស់កម្ចីច្រើនក្នុងពេលតែមួយ កុំទី២. គឺកុំប្រើប្រាស់កម្ចីដែលមិនមានលក្ខណ្ឌច្បាស់លាស់ កុំទី៣. គឺកុំប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលមានការប្រាក់ខ្ពស់…

សមាគមហិរញ្ញវត្ថុ និងសមាគមធនាគារ រៀបចំព្រឹត្តិការណ៍កៀរគរការបរិច្ចាគឈាមពីវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយជីវិតមនុស្ស

សមាគមធំៗពីរគឺ សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរៀបចំបង្កើតព្រឹត្តិការណ៍បរិច្ចាគឈាមក្រោមប្រធានបទ “បរិច្ចាគឈាម សង្គ្រោះជីវិត” ក្នុងគោលបំណងកៀរគរការបរិច្ចាគឈាមពីវិស័យឯកជន ជាពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុ ជាមួយនឹងការបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់នៃការបរិចាគឈាមដល់សាធារណៈជន។ ព្រឹត្តិការណ៍បរិច្ចាគឈាមក្រោមប្រធានបទ “បរិច្ចាគឈាម សង្គ្រោះជីវិត” នេះនឹងធ្វើឡើងនាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ដោយរៀបចំចាប់ពីវេលាម៉ោង ០៨:០០…

4ពានរង្វាន់ឆ្នើមសម្រាប់ប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ ធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន 4 ពីក្រុមហ៊ុន Visa ដែលការទទួលស្គាល់ទាំងអស់នេះ ជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជោគជ័យរបស់ធនាគារ ជីប ម៉ុង ក្នុងការផ្ដល់សេវាធនាគារផ្នែកទូទាត់ឌីជីថល ដែលមានភាពច្នៃប្រឌិត និងមានអត្ថប្រយោជន៍ខ្ពស់ជូនចំពោះអតិថិជន។ ពានរង្វាន់ឆ្នើមចំនួន 4 ពីក្រុមហ៊ុន Visa មានដូចជា៖ -ពានរង្វាន់…

 ២ថ្ងៃចុងក្រោយកៀកដាច់ខែកុម្ភៈនេះ មាសបន្តរក្សាតម្លៃមិនប្រែប្រួលសូម្បីមួយកាក់មួយសេន

មិនថាថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកុម្ភៈនេះនោះទេ ហាងឆេងមាសហាក់មិនមានការប្រែលប្រួលបន្តិចសោះឡើយ ដោយហាងឆេងសម្រាប់ការទិញចូលក្នុងមួយជីគិតក្នុងតម្លៃ ៣៤៣ដុល្លារ ខណៈឯហាងឆេងសម្រាប់ការលក់ចេញវិញ គឺគិតក្នុងតម្លៃ ៣៥៣ដុល្លារក្នុងមួយជីដដែល។

ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា​ ចូលជួបពិភាក្សាជាមួយអគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ដល់ការិយាល័យ

កាលពីថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហែន ហ្គឺ. ម៉ូលដឺ ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានចូលជួបសំណេះសំណាលពិភាក្សាការងារ និងសំដែងការគួរសមជាមួយឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) នៅការិយាល័យនិយ័តករធនបាលកិច្ច ដើម្បីពិភាក្សាអំពីការអភិវឌ្ឍកាលានុវត្តភាពវិនិយោគ និងលទ្ធភាពដែលអាចចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា​។ សូមជម្រាបថា…

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច រំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងសម្រេចអត្រាកំណើន៦.៣% នៅឆ្នាំនេះ

ឆ្នាំមុនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកំណើន៦% ខណៈឆ្នាំ២០២៥នេះ កម្ពុជានឹងមានអត្រាកំណើនសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀតរហូតដល់៦.៣% ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយថ្លែងនៅក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលរៀបចំដោយ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ។…

នរណាក៏អាចជាម្ចាស់បំណុលធនាគារ អេស៊ីលីដា បានដែរ ក្រោយធនាគារដ៏ធំមួយនេះ ប្រកាសលក់សញ្ញាបណ្ណសាជីវកម្ម ទំហំ ៨៦លានដុល្លារអាមេរិក

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) បានរៀបបចំ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី” នៅផ្សារមូលបត្រកម្ពុជា ក្នុងទំហំប្រមាណទឹកប្រាក់ ៨៦លានដុល្លារអាមេរិក។ ក្រោមអធិបតីភាព ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី…

មាសបន្តហក់ឡើងតម្លៃខ្លួនពីមួយជីលក់បាន ៣៤៤ដុល្លារទៅមួយជីលក់បាន ៣៤៦ដុល្លារ

នាថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ហាងឆេងមាសសម្រាប់ការលក់ចេញគឺមានតម្លៃ ៣៥៦ដុល្លារក្នុងមួយជី ចំណែកឯហាងឆេងសម្រាប់ការទិញចូលវិញនោះគឺមានតម្លៃ ៣៤៦ដុល្លារក្នុងមួយជី។ ដោយឡែក សម្រាប់កាលពីម្សិលមិញចំថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ហាងឆេងសម្រាប់ការលក់ចេញគឺមានតម្លៃ ៣៥៤ដុល្លារក្នុងមួយជី ស្របពេលការទិញចូលឯណោះវិញគឺមានតម្លៃ ៣៤៤ដុល្លារក្នុងមួយជី៕

ជាមុខមាត់ថ្មីម្ដងទៀត! ធនាគារ ជីប ម៉ុង ទទួលពានរង្វាន់ពីឆាកអន្ដរជាតិក្នុងកម្មវិធី The 12th Annual International Finance Awards

នាថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2025 –សមិទ្ធិផលថ្មីដ៏គួរឱ្យកត់សម្គាល់សម្រាប់វិស័យធនាគារកម្ពុជា ធនាគារ ជីប ម៉ុង ត្រូវបានទទួលនាមជា ធនាគារប្រកបដោយភាពច្នៃប្រឌិតបំផុត សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឆ្នាំ 2024 ពី International Finance នៅក្នុងកម្មវិធី 12th Annual…

ហាងឆេងមាសនឹងធឹងល្អណាស់ មិនប្រែប្រួលតម្លៃសូម្បីមួយសេន

សម្រាប់ហាងឆេងមាស នាថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក៏ដូចជាហាងឆេងមាសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សង្កេតឃើញថា មិនមានការប្រួលអ្វីសូម្បីបន្តិច ដោយតម្លៃនៅនឹងធឹងល្អរក្សាបានក្នុងមួយជី ៣៥៤ដុល្លារជាតម្លៃលក់ចេញ និងតម្លៃទិញចូលវិញ ទាំងថ្ងៃនេះទាំងម្សិលមិញ ក៏នៅរក្សាតម្លៃបានក្នុងមួយជី ៣៤៤ដុល្លារក្នុងមួយជីដដែល។ សូមជម្រាបថា តម្លៃមាសឡើងចុះ អាស្រ័យបានតាមទីផ្សារអន្តរជាតិ៕