អ្នកវិនិយោគជាច្រើនតែងសួរថា គួរទិញហ៊ុនពេលណា ដែលមិនខាត? អ្នកជំនាញប្រាប់ថា គួរធ្វើបែបនេះ
ចម្លើយដ៏ខ្លីហើយងាយនោះ គឺមិនមានអ្នកណាម្នាក់អាចកំណត់ថាថ្លៃភាគហ៊ុនថ្ងៃស្អែក ឬខានស្អែកនឹងកើន ឬធ្លាក់នោះទេ។ ប៉ុន្តែអ្វីដែលយើងដឹងនឹងអាចប្រាប់បាននោះគឺក្នុងរយៈពេលវែង (ច្រើនឆ្នាំ) ទីផ្សារ និងថ្លៃភាគហ៊ុននឹងកើនឡើង (ក្រុមហ៊ុនដែលរកស៊ីចំណេញ)។ ពេលវេលាល្អបំផុតក្នុងការទិញគឺ ទិញជារឿយៗ បើទោះបីជាថ្លៃធ្លាក់ចុះ ឬឡើងក៏ដោយ! (Dollar-cost averaging)។ តាមរយៈការវិនិយោគទៀងទាត់ (ប្រចាំសប្ដាហ៍ ឬខែ) វិនិយោគិនអាចកាត់បន្ថយហានិភ័យ និងទទួលបានអត្ថប្រយោជន៍ពីកំណើនទីផ្សាររយៈពេលវែង។…
ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានវិញ្ញាបនប័ត្រ បញ្ជាក់ពីកិច្ចការពារ សុវត្ថិភាពទិន្នន័យប័ណ្ណអេឡិចត្រូនិក
ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្តទទួលបានជាផ្លូវការ វិញ្ញាបនប័ត្រ PCI DSS ជំនាន់ 4.0.1 ដែលជាស្តង់ដារអន្តរជាតិបញ្ជាក់ពីកិច្ចការពារ សុវត្ថិភាពទិន្នន័យប័ណ្ណអេឡិចត្រូនិក។ នេះបើតាមការបង្ហាញឲ្យដឹងនៅលើផេកហ្វែសប៊ុកផ្លូវការរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ សមិទ្ធផលនេះជាសក្ខីភាពបង្ហាញការប្តេជ្ញាចិត្តរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី…
ធនាគារទាំង១០ មានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក
ធនាគារ ហាក់បន្តកើនឡើងច្រើនមែនទែននាពេលបច្ចុបន្ននេះ មិនថាជាធនាគារពាណិជ្ជ ឬធនាការវិនិយោគនោះទេ។ យ៉ាងណាក៏ដោយ បើតាមការឲ្យដឹងពី Investopedia ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានរំលេចទិន្នន័យមកថា មានធនាគារចំនួន១០ ដែលត្រូវបានគេចាត់ទុកថា ជាធនាគារដែលមានមូលធនប័ត្រទីផ្សារ (មូលធនប័ត្រទីផ្សារ សំដៅទៅលើតម្លៃទីផ្សារជាទឹកប្រាក់សរុបជាដុល្លារ នៃភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនមួយ) ខ្ពស់ជាងគេនៅលើពិភពលោក។ ខាងក្រោមនេះ ជាតារាងនៃធនាគារទាំង១០…
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ចាប់ដៃនាំកូនៗអតិថិជន និងបុគ្គលិកទទួលបានការអប់រំល្អបំផុត
កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការមួយ ដែលប្រព្រឹត្តទៅនៅ សាលាអន្តរជាតិ ស៊ី អាយ អេ…
ត្រូវម៉ាច់! ចង់បានការងារថ្មី បទពិសោធន៍ថ្មី ធនាគារមួយនេះកំពុងតែជ្រើសរើស Manager ជាច្រើនតំណែង
ធនាគារ ហុង លីអុង (Hong Leong Bank Cambodia) ថ្មីៗនេះ កំពុងតែជ្រើសរើសបេក្ខជន បេក្ខនារី ដែលមានសក្តានុពល ដើម្បីចូលរួមក្នុងកិច្ចការងារជាមួយខ្លួន ដោយក្នុងនោះមានតួនាទីជាច្រើនដូចជា៖ 1. Head of Collection ព័ត៌មានលម្អិត៖ https://tinyurl.com/bdz5ar9w 2.…
ត្រៀម CV វឹបៗ! អ្នកចង់ធ្វើការធនាគារ តែគ្មានបទពិសោធន៍ ធនាគារមួយនេះរើសបុគ្គលិកដល់ទៅជាង ២០០កន្លែង
ជាឱកាសមួយដ៏ល្អសម្រាប់និស្សិតដែលកំពុងសិក្សានៅថ្នាក់មហាវិទ្យាល័យ (បិរញ្ញាបត្រឆ្នាំទី៤ឡើងទៅ) ចង់ចាប់ក្តីស្រមៃធ្វើការនៅក្នុងវិស័យធនាគារ ប៉ុន្តែគិតថាខ្លួនឯងមិនទាន់មានបទពិសោធន៍ មិនធ្លាប់បានបញ្ចេញសមត្ថភាពនៅក្នុងវិស័យការងារជាក់ស្តែង នោះលែងជាអ្វីត្រូវរាំងស្ទះទៀតហើយ ថ្មីៗនេះធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារធំមួយនៅក្នុងស្រុក កំពុងប្រកាសជ្រើសរើសបុគ្គលិកច្រើនមុខតំណែង និងច្រើនកន្លែងដូចជា៖ ១.ភ្នាក់ងារឥណទាន (១៦២នាក់) ២.ភ្នាក់ងារទំនាក់ទំនងសេវាហិរញ្ញវត្ថុ (ចេះភាសាចិន ១៩នាក់) ៣.ភ្នាក់ងារប្រតិបត្តិការ (ចេះភាសាចិន ១០នាក់)…
ធនាគារ វីង រកឃើញអ្នកឈ្នះដុំមាសកន្លះគីឡូ
ធនាគារ វីង (ខេមបូឌា) ម.ក បានបញ្ចប់កម្មវិធីប្រកួតយកដុំមាសរដូវកាលទី ៣ ជាមួយនឹងការប្រគល់រង្វាន់ មាសសុទ្ធទម្ងន់កន្លះគីឡូទៅដល់អ្នកឈ្នះនៅឯអគារធនាគារ វីង ថៅវើ។ អតិថិជនដែលឈ្នះរង្វាន់ធំរដូវកាលនេះគឺបានទៅលោក សៅ ពិសិដ្ឋ ដែលជាប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញហើយបានប្រើប្រាស់សេវាកម្មធនាគារ វីង ច្រើនឆ្នាំមកហើយ។ លោកពិសិដ្ឋ ប្រមូលបានវីងភ័ញចំនួន ១៥.០០០ មុនគេតាមរយៈការប្រើប្រាស់អេប…
សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ទទួលពានរង្វាន់ចំនួន ០២ ពី ក្រុមហ៊ុនម៉ាស្ទ័រកាត
សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ទទួលបានពានរង្វាន់ឆ្នើមក្នុងឆ្នាំ ២០២៤ ចំនួន២ ពីក្រុមហ៊ុនម៉ាស្ទ័រកាតរួមមាន ពានរង្វាន់ “ Leadership in Credit Volume 2024” និងពានរង្វាន់ “ Leadership in Credit Growth…
ធនាគារ ABA ចាប់ដៃរកស៊ីជាមួយក្រុមហ៊ុនដ៏ល្បីមួយ ដែលផ្គត់ផ្គង់បណ្ដាញសាកថ្មរថយន្ត EV ឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ធនាគារ ABA បានប្រកាសពីកិច្ចសហការជាយុទ្ធសាស្ត្រថ្មីរបស់ខ្លួនមួយទៀត ជាមួយក្រុមហ៊ុន CHARGE+ cAMBODIA ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញសាកថ្មរថយន្តអគ្គិសនី (EV) ឈានមុខនៅក្នុងបណ្តាប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីប្រកបដោយនិរន្តរភាព និងនវានុវត្តន៍នៅកម្ពុជា។ កិច្ចសហការនេះ នឹងអនុញ្ញាតឲ្យមានការភ្ជាប់ផ្លែតហ្វមទូទាត់ PayWay ទៅក្នុងកម្មវិធី Charge+ ដែលអាចឲ្យអតិថិជនបញ្ចូលលុយក្នុងវ៉លឡេតកម្មវិធី…
មាសបន្តឡើង ឬចុះវិញថ្ងៃនេះ?
តម្លៃមាសនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ នៅរក្សាតម្លៃថេរដដែលបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៣៣២ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣២២ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស ពីហាងលក់គ្រឿងអលង្ការ CSNJ នាព្រឹកថ្ងៃទី២៤ ខែមករានេះ។ សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជា គឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ។