ក្រុមហ៊ុន Smart ទទួលបានហិរញ្ញប្បទាន ៥០លានដុល្លារពីធនាគារ CIMB ត្រៀមវិនិយោគនាំបច្ចេកវិទ្យា 5G មកកម្ពុជា
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB Bank) និងក្រុមហ៊ុន Smart Axiata (Smart) បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ៥០លានដុល្លារអាមេរិកជាទុនវិនិយោគ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញ និងការត្រៀមខ្លួនសម្រាប់បច្ចេកវិទ្យា 5G ។…
គ្រាន់តែរឿងបង់ពន្ធ ធនាគារ ABA ចាយប្រាក់អស់ ៥០០លានដុល្លារនៅកម្ពុជា
ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1996 មានឈ្មោះថាធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ បច្ចុប្បន្នកំពុងស្ថិតក្នុងចំណោមធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា ដោយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈតួលេខគួរឲ្យចាប់អារម្មណ័លើរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន។ បើតាមការបង្ហោះលើទំព័រហ្វែសប៊ុកផ្លូវការរបស់ធនាគារ ABA បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ ធនាគារ ABA បានបង់ពន្ធជូនរដ្ឋប្រមាណ ៥០០លានដុល្លារ រហូតធ្វើឲ្យខ្លួនឈានទៅទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ “ប្រភេទមាស” ពីអគ្គនាយកដ្ឋានពន្ធដារជាបន្តបន្ទាប់…
សម្តេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យគណៈប្រតិភូធនាគារកាណាដា និង ABA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់ធនាគារ ABA ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Laurent Ferreira ប្រធាន និងនាយកប្រតិបត្តិធនាគារជាតិកាណាដា និងជាភាគហ៊ុនិករបស់ធនាគារ ABA និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព កាលពីរសៀលថ្ងៃទី២០ ខែមីនា…
មាសមានហាងឆេងកាន់តែល្អទៅៗហើយ គួរទិញថែម ឬលក់ចេញ ជាពេលត្រូវពិចារណា
មាសបន្តរក្សាបាននូវតម្លៃមួយបានយ៉ាងល្អ ហាងឆេងភាគច្រើនកើនឡើងស្ទើរតែរាល់ថ្ងៃ មិនងាយចុះ សុខចិត្តរក្សាបានតម្លៃមួយនៅថេរដដែល ដោយនៅព្រឹកថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៥នេះ មាសរក្សាបានតម្លៃ ៣៧៩ដុល្លារក្នុងមួយជីជាតម្លៃលក់ចេញ ឯទិញចូលគិតក្នុងតម្លៃ ៣៦៩ដុល្លារក្នុងមួយជី ដែលនេះគឺដូចគ្នានៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ។ ជាមួយគ្នាចំពោះ ថ្ងៃនេះដដែល ផ្លាកទីនទឹក 18K…
ធ្វើការឲ្យធនាគារ CIMB ជាង ១២ឆ្នាំ លោក ហុង ជៀប វិវត្តន៍ខ្លួនកាន់បានតំណែងធំ ក្លាយជា CEO
នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ប្រកាសអំពីការតែងតាំងលោក ហុង ជៀប ជាប្រធាននាយកប្រតិបត្តិ (CEO) ថ្មី ដោយត្រូវបន្តតំណែងបន្ទាប់ពីលោក ប៊ុន យីន សម្រេចចូលនិវត្តន៍ពីតួនាទីរបស់លោក។ លោក ហុង…
ដាច់ខែថ្មីកៀកចូលឆ្នាំ មាសឡើងថ្លៃទិញសឹងមិនបាន បំបែកតម្លៃកំណត់ត្រា
ឈានចូលដល់ថ្ងៃដំបូងខែមេសា ភ្លាម មាសបានបន្តបំបែកកំណត់ត្រាថ្មី ដល់តម្លៃមួយសឹងតាមមិនទាន់ មានន័យថាអ្នកដែលលក់មាសកាលពីខែមុន មិនអាចកាន់លុយដដែលនោះ ទៅទិញក្នុងតម្លៃដូចមុននោះឡើយ ដោយមាសនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ សម្រាប់ការលក់ចេញគិតក្នុងតម្លៃ ៣៧៩ដុល្លារក្នុងមួយជី ឯតម្លៃទិញចូលគិតក្នុងតម្លៃ ៣៦៩ដុល្លារក្នុងមួយជី។ ដោយឡែកបើងាកទៅថ្ងៃចុងក្រោយនៃខែមីនា ពោលគឺនៅថ្ងៃទី៣១ មាសគិតក្នុងតម្លៃ ៣៧៧ដុល្លារក្នុងមួយជី ខណៈសម្រាប់ការទិញចូលគិតក្នុងតម្លៃ ៣៦៧ដុល្លារក្នុងមួយជី៕
ទាំងនេះជាធនាគារទាំង៥ ដែលប្រជាជនថៃពេញនិយមប្រើប្រាស់ជាងគេ
ប្រព័ន្ធធនាគារនៅប្រទេសថៃ មានច្រើនប្រភេទណាស់ ដូចជាប្រភេទធនាគារពាណិជ្ជ ធនាគាររដ្ឋ ក៏ដូចជាធនាគារបរទេស។ ធនាគារពាណិជ្ជ ផ្តល់ជូនសេវារបស់ខ្លួនមិនថាអតិថិជនជាប្រជាជនក្នុងតំបន់ ឬបរទេស។ យ៉ាងណាបើក្រឡេកមកមើលអំពី ធនាគារកំពូលៗទាំង៥ ដែលប្រជាជន ឬអតិថិជននៅប្រទេសថៃ ពេញនិយមប្រើប្រាស់ជាងគេនោះមានដូចជា៖ ១. ធនាគារ Kasikorn Bank (KBank) បច្ចុប្បន្នមានអតិថិជនប្រមាណ ២៣លាននាក់…
៥ឆ្នាំចុងក្រោយ ធនាគារ អេស ប៊ី អាយ លី ហួរ កើនទ្រព្យសកម្មដល់ទៅជាង ១១០០លានដុល្លារ ខណៈឥណទាន និងប្រាក់បញ្ញើសុទ្ធសឹងតែមានកំណើនលើស ៨០០លានដុល្លារ
ធនាគារ អេស ប៊ី អាយ លី ហួរ បានប្រកាសនូវសមិទ្ធផលដ៏សំខាន់ក្នុងការបន្តកំណើន និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបម្រើអតិថិជន និងសាធារណជននៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ ២០២០ ធនាគារបានចាប់ផ្តើមជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំជាមួយនឹងទ្រព្យសកម្ម ២៤៣.៨ លានដុល្លារអាមេរិក ឥណទាន ១៩៦.៩ លានដុល្លារអាមេរិក និងប្រាក់បញ្ញើ ១១៨.៧ លានដុល្លារអាមេរិក។…
បើញើសមិនហូរ គ្មានលុយឯណាធ្លាក់ពីលើមេឃមកឲ្យយើងស្រួលៗទេ! អានរឿងនេះហើយ អ្នកនឹងឈប់ចាញ់បោកលើការវិនិយោគក្លែងបន្លំ
ធនាគារកម្ពុជាសាធារណៈ បានលើកឡើងអំពីរឿងមួយទាក់ទងនឹងការឆបោកលើការវិនិយោគ ដើម្បីជាសារដាស់តឿន មុនពេលសម្រេចចិត្តក្នុងការវិនិយោគលើអ្វីមួយ ត្រូវសិក្សាឲ្យបានច្បាស់លាស់ មិនត្រូវសម្រេចចិត្តដូចរឿងខាងក្រោមនេះទេ៖ សម្បត្តិ ដែលជានិវត្តន៍ជនកំពុងស្វែងរកគម្រោងវិនិយោគ ដើម្បីវិនិយោគប្រាក់សោធននិវត្តន៍របស់គាត់។ ថ្ងៃមួយ គាត់បានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មមួយលើបណ្តាញសង្គម ដែលផ្តល់គម្រោងវិនិយោគ ជាមួយប្រាក់ចំណេញខ្ពស់ និងមានហានិភ័យទាប។ សម្បត្តិ មានអារម្មណ៍រំភើបហើយបានសម្រេចចិត្តវិនិយោគទឹកប្រាក់ទៅលើគម្រោងនោះ ដោយមិនបានស៊ើបសួរឲ្យបានច្បាស់លាស់។ សម្បត្តិ បានទទួលការណែនាំឲ្យទូទាត់ប្រាក់ជាមុន ហើយដោយសារភ្នាក់ងារវិនិយោគនោះ…
អគារការិយាល័យកណ្តាលរបស់ធនាគារ FTB តម្លៃដល់ទៅ ១១២លានដុល្លារ ជិតជះរាងកណ្តាលទីក្រុងឆាប់ៗខាងមុខនេះហើយ
ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អិមអេសអិនអេច អ៊ិនវេសម៉ិន ឯ.ក (MSNH Investment) បានប្រកាសពីការចាប់ផ្តើមសាងសង់ទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួនដែលមានឈ្មោះថា “FTB Tower” នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ដែលបានរៀបចំឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កន្លងទៅ។ “FTB Tower” មានផ្ទៃអគារសរុប ៧៧.៥៩៣…